Connect with us

កីឡា

សូម​​កុំ​​ច្រឡំ​ ការ​​ប្រកួត​​របស់​ ខាន់​ ចេសា​ នៅ​ ONE​ មិន​​មែន​​ MMA​ ទេ​ (វីដេអូ)

បានផុស

នៅ

ការ​ប្រកួត​របស់​​កីឡាការិនី​ជឺជីតស៊ូ​​​កម្ពុជា-អាមេរិក​ ខាន់ ចេសា ​ជា​មួយ​កីឡាការិនី​​អេក្វាឌ័រ-អាមេរិក​​ Amanda Alequin នៅ​ស្ថាប័ន​ធំ ONE Championship នា​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០២២គឺ​មិន​មែន​គុន​ចម្រុះ (MMA) ទេ។

តាម​ការ​បញ្ជាក់​ពី​លោក Bear Frazer នាយក​ជាន់​ខ្ពស់​ផ្នែក​ការ​ផ្សាយ​របស់ ONE Championship បាន​ប្រាប់​ថា ការ​ប្រកួត​របស់​កីឡាការិនី​ទាំង​ពីរ​គឺ​ជំនាញ​ឃ្លេ​​​ (Grappling) សុទ្ធ។ មិន​ថា ជំនាញ​ចំបាប់ ជឺជីតស៊ូ ​ឬ​ជំនាញ​អ្វី​ទេ​ឲ្យ​តែ​ប្រភេទចាប់ ​អោប រឹត កាច់ ឃ្លេ​នៅ​លើ​កម្រាលទី​លាន​​គឺ​អាច​ប្រើ​បាន​ទាំង​អស់ ប៉ុន្តែ​​​មិន​មែន​​​ឈរ​វ៉ៃ​ដូច​ជា ទាត់ ធាក់ ឬ​កណ្តាប់​ដៃ​​ឡើយ

ខាន់ ចេសា ​និង Amanda Alequin
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ថាប័ន ONE បាន​ដាក់​ប្រភេទ​កីឡា​ជំនាញឃ្លេ​នេះ​ឲ្យ​ប្រកួត​​កាល​ពី​ចុង​​​ឆ្នាំ​២០២១ ហើយ​ក៏​មាន​កីឡាករ កីឡាការិនី​មួយ​ចំនួន​ធ្លាប់​​បាន​ប្រកួត​ហើយ​ដូច​ជា​កីឡាការិនី​អាមេរិក​ Danielle Kelly ជា​ដើម។

និយាយ​ពី​កីឡាការិនី ខាន់ ចេសា និង Amanda Alequin សុទ្ធ​តែ​មាន​ជំនាញ​ជឺជីតស៊ូ​ដូច​គ្នា និង​មាន​កេរ្តិ៍​ឈ្មោះ​​ល្បាញ​ខ្លាំង​ទូទាំង​ពិភព​លោក​ហើយ​សម្រាប់​ការ​ប្រកួត​ជឺជីតស៊ូ​របស់​អ្នក​ទាំង​ពីរ។

Amanda  Alequin ​មាន​ប្រវត្តិ​ប្រកួត​ដ៏អស្ចារ្យ។ នាង​ជា​ជើង​ឯក​ជឺជីតស៊ូ​ពិភព​លោក IBJJF កាល​ពី​ឆ្នាំ​២០១៦ និង​ជា​ជើង​ឯកពិភព​លោក Pans ឆ្នាំ​២០១៩។ ចំណែក​កីឡាការិនី​កម្ពុជាក៏​ឈ្នះ​ជើង​ឯក​ និង​ខ្សែ​ក្រវាត់​ជឺជីតស៊ូ​ជា​ច្រើន ដូច​ជាជើងឯក Pans ឆ្នាំ២០២២ ព្រម​ទាំង​ឈ្នះ​មេដាយ​មាស​អាស៊ី និង​ស៊ីហ្គេមជូន​កម្ពុជា។

សម្រាប់​ការ​ប្រកួត​ជឺជីតស៊ូនៅ​កម្មវិធី Who’s #1 កាល​ពី​ឆ្នាំ២០២១  ខាន់ ចេសា ធ្លាប់​បាន​ប្រកួត​ឈ្នះ​កីឡាការិនី​អាមេរិក​ Danielle Kelly ដែល​បាន​​ប្រកួត​ Grappling នៅ ONE កាល​ពី​ពេល​ថ្មី​ៗ​នេះ ដូច្នេះ Danielle Kelly អាច​នឹង​ជួប ខាន់ ចេសា នៅ​ថ្ងៃ​ណា​មួយ​នៅ​ស្ថាប័ន ONE៕

ទស្សនា​វីដេអូ​ដែល​កីឡាការិនី Danielle Kelly ប្រកួត​ Grappling នៅ ONE

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៥ នាទីutes មុន

អ្នកនាំពាក្យគ្រោះមហន្តរាយ ៖ កម្ពុជា មិនមានកន្លែងណាមួយកើតមាន បញ្ហារញ្ជួយដីទេ

ផន ស្រីពី
ជីវិតកម្សាន្ដ១៦ នាទីutes មុន

ផន ស្រីពី មោទនភាព ព្រោះបានរួមចំណែកការងារសង្គម និងស្វែងយល់ពីប្រវត្តិសាស្រ្តជាតិ នៅខេត្តស្ទឹងត្រែង

ជីវិតកម្សាន្ដ២២ នាទីutes មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

សន្តិសុខសង្គម៥១ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៥៦ នាទីutes មុន

កសិករចិញ្ចឹមគោបាយជិត ៣០០ក្បាល ផ្ដាំកសិករផ្សេងឱ្យងាកមកចិញ្ចឹមគោប្រភេទនេះ ព្រោះងាយស្រួលចិញ្ចឹម

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

សន្តិសុខសង្គម៥១ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម