កីឡា
សុខ ធី ប្រាប់គន្លឹះដែលធ្វើឲ្យរូបគេឈ្នះកីឡាករថៃយប់មិញ
អ្នកលេងគុនខ្មែរ សុខ ធី ហៅ កាកា បានប្រកួតឈ្នះកីឡាករថៃ ផេតហ្វូកាស អែតសាន់ប៉ាតង ក្នុងកម្មវិធី U Muay នៅសង្វៀនធំរបស់ប្រទេសថៃគឺ Rajadamnern។
សម្រាប់ការប្រកួតនេះ ២ទឹកដំបូង កីឡាករ ផេតហ្វូកាស បានប្រើរន្ទះជើងឆ្វេងទាត់ផ្ទួនៗលើ សុខ ធី ប៉ុន្តែអ្នកលេងគុនខ្មែររូបនេះបានយកដៃទប់ និងការពារជាប់រហូត។ សម្រាប់ការទាត់ផ្ទួនៗនេះបានធ្វើឲ្យអ្នកគាំទ្រមួយចំនួនមើលឃើញថា សុខ ធី អាចនឹងឈឺដៃ និងមានសង្ឃឹមតិចក្នុងការទទួលបានជ័យជម្នះ។

ទោះបីជាយ៉ាងណា សម្រាប់ការប្រកួតក្នុងទឹកទី៣ និងទី៤ ជាឱកាសរបស់ សុខ ធី ក្នុងការវ៉ៃសម្រុកដើម្បីយកប្រៀប។ កីឡាករកម្ពុជាមានភរិយាថៃរូបនេះបានប្រាប់ថា ៖«ពីរទឹកដំបូង ខ្ញុំមើលថា គេមកក្បាច់អីមុន។ ដល់ពេលខ្ញុំកត់សំគាល់ទៅ ក្បាច់គេមានតែទាត់ឆ្វេង កែងឆ្វេង វ៉ៃឆ្វេង ដល់ពេលចូលទឹក៣ ខ្ញុំដើរចូលជាប់ខ្លួន វ៉ៃកណ្តាប់ដៃ ទាត់ និងកែង ហើយខ្ញុំរឹងជាងគេ។ ខ្ញុំត្រូវអត់អស់ គេត្រូវ គេអស់»។
ជាការពិត កីឡាករ ផេតហ្វូកាស ទន់ជ្រាយនៅក្នុងទឹកទី៣ និងទី៤ដែលត្រូវបាន សុខ ធី ទាត់ និងកាច់ឲ្យដួលដែលជាចំណុចប្រៀបមួយដែរ។ ដូច្នេះចៅក្រមបានកាត់សេចក្តីឲ្យរូបអ្នកលេងគុនខ្មែរទទួលបានជ័យជម្នះដោយពិន្ទុ។
ជាមួយគ្នានេះ អ្នកលេងគុនខ្មែរ សែន រ៉ាដេត ត្រូវបានចៅក្រមកាត់សេចក្តីឲ្យចាញ់កីឡាករថៃដោយពិន្ទុ បន្ទាប់ពីតស៊ូគ្នា៥ទឹកពេញ។ គូនេះក៏មើលទៅគ្មាននរណាមានប្រៀបទេ៕

អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់