កីឡា
សុខ ធី ទទួលបានប្រាក់ជាង១សែនបាតពីការប្រកួតឈ្នះថៃកាលពីយប់ថ្ងៃចន្ទ
អ្នកលេងគុនខ្មែរ សុខ ធី ហៅ កាកា ទទួលបានប្រាក់តម្លៃខ្លួន និងប្រាក់ឧបត្ថម្ភផ្សេងជាង១សែនបាត បន្ទាប់ពីបានប្រកួតឈ្នះកីឡាករថៃ ផេតហ្វូកាស អែតសាន់ប៉ាតង ក្នុងកម្មវិធី U Muay នៅសង្វៀនធំរបស់ប្រទេសថៃគឺ Rajadamnern កាលពីយប់ថ្ងៃចន្ទ ទី២០ ខែមិថុនា ឆ្នាំ២០២២។
សុខ ធី បានប្រាប់ថា ៖«ប្រាក់ក្រៅដែលទទួលបានជាការឧបត្ថម្ភជាង៩០០០០បាត តម្លៃខ្លួនឡើងប្រកួតបាន៤៥០០០បាត។ រួមទាំងថ្លៃខ្លួនផង និងប្រាក់ឧបត្ថម្ភក្រៅផង ខ្ញុំទទួលបាន ១៣៥០០០បាត»។

និយាយការប្រកួតលើសង្វៀនវិញ ២ទឹកដំបូង កីឡាករ ផេតហ្វូកាស បានរន្ទះជើងឆ្វេងទាត់ផ្ទួនៗលើ សុខ ធី ប៉ុន្តែអ្នកលេងគុនខ្មែររូបនេះបានយកទប់ និងការពារជាប់រហូត។ សម្រាប់ការទាត់ផ្ទួនៗនេះបានធ្វើឲ្យអ្នកគាំទ្រមួយចំនួនមើលឃើញថា សុខ ធី អាចនឹងឈឺដៃ ហើយអាចសង្ឃឹមតិចក្នុងការទទួលបានជ័យជម្នះ។
ទោះបីជាយ៉ាងណា សម្រាប់ការប្រកួតក្នុងទឹកទី៣ និងទី៤ ជាឱកាសរបស់ សុខ ធី ក្នុងការវ៉ៃសម្រុកដើម្បីយកប្រៀប។ កីឡាករកម្ពុជាមានភរិយាខ្មែររូបនេះបានប្រាប់ថា ៖«ពីរទឹកដំបូង ខ្ញុំមើលថា គេមកក្បាច់មិចមុន។ ដល់ពេលខ្ញុំកត់សំគាល់ទៅ ក្បាច់គេមានតែទាត់ឆ្វេង កែងឆ្វេង វ៉ៃឆ្វេង ដល់ពេលចូលទឹក៣ ខ្ញុំដើរចូលជាប់ខ្លួន ប្រើកណ្តាប់ដៃ ទាត់ និងកែង ហើយខ្ញុំរឹងជាងគេ។ ខ្ញុំត្រូវអត់អស់ គេត្រូវ គេអស់»។
ជាការពិត កីឡាករ ផេតហ្វូកាស ទន់ជ្រាយនៅក្នុងទឹកទី៣ និងទី៤ដែលត្រូវបាន សុខ ធី ទាត់ និងកាច់ឲ្យដួលដែលជាចំណុចប្រៀបមួយដែរ។ ដូច្នេះចៅក្រមបានកាត់សេចក្តីឲ្យរូបអ្នកលេងគុនខ្មែរទទួលបានជ័យជម្នះដោយពិន្ទុ៕
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
សន្តិសុខសង្គម២០ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ