កីឡា
ព្រះខ័នរាជស្វាយរៀង ជាក្រុមជោគជ័យជាងគេ ក្នុងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន
ការប្រកួតបាល់ទាត់ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កំពុងត្រៀមដំណើរការប្រកួតវគ្គថ្នាក់ជាតិ លើកទី ១១ ឆ្នាំ ២០២២ របស់ខ្លួនហើយ ដោយគ្រោងចាប់ផ្ដើមនៅថ្ងៃទី ២១ ខែមិថុនា ស្អែកនេះ។
ពេលនិយាយពីពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឈ្មោះក្រុមដំបូងគេដែលតែងតែនឹកឃើញនោះ គឺ ព្រះខ័នរាជស្វាយរៀង។ មូលហេតុ គឺមានការបញ្ជាក់ប្រាកដច្បាស់ ដោយសារក្រុមមានមូលដ្ឋាននៅខេត្តស្វាយរៀង មួយនេះ ឈ្នះពានរង្វាន់សម្តេចតេជោ ច្រើនជាង ដល់ទៅ ៤ ដង ហើយបានរងជើងឯក ៤ ដងដូចគ្នាផងដែរ ដែលអាចនិយាយបានថាក្នុងចំណោម ១៥ ដង ព្រះខ័នរាជស្វាយរៀង បង្ហាញខ្លួននៅវគ្គផ្ដាច់ព្រ័ត្រ ៨ដងទៅហើយ ពោលគឺចាប់តាំងពីត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ ២០០៧។

គិតមកទល់ពេលនេះមានក្រុមចំនួន ៨ បានគ្រងតំណែងជើងឯកនៅថ្នាក់ជាតិរួមមាន ៖
១. ព្រះខ័នរាជស្វាយរៀង បានគ្រងជើងឯក ៤ ដង ក្នុងឆ្នាំ ២០១១, ២០១២, ២០១៥ និង ២០១៧។ រងជើងឯក ក្នុងឆ្នាំ ២០០៨, ២០១៦, ២០១៩ និង ២០២១។
២. សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ ឈ្នះបាន ៣ ដង ក្នុងឆ្នាំ ២០១០, ២០១៦ និង២០១៨។ រងជើងឯកម្ដង ក្នុងឆ្នាំ ២០១៣។
៣. ភ្នំពេញក្រោន គ្រប់គ្រងជើងឯកបាន ២ ដង ក្នុងឆ្នាំ ២០០៨ និង ២០០៩។ រងជើងឯកម្ដង ក្នុងឆ្នាំ ២០១០។
៤. វិសាខា បានឈ្នះជើងឯក ២ ដង ក្នុងឆ្នាំ ២០២០ និង ២០២១។
ចំណែកក្រុមដែលធ្លាប់ឈ្នះជើងឯកបាន ១ លើក មាន ៤ គឺខេមរាកីឡា (២០០៧), ណាហ្គាវើលដ៍ (២០១៣), នគរបាលជាតិ (២០១៤) និងបឹងកេត (២០១៥)។
ណាហ្គាវើលដ៍ ត្រូវបានគេចាត់ទុកថាជាក្រុមរងជើងឯកច្រើនជាងគេ ពោលគឺ ៦ ដង។
សម្រាប់ការប្រកួតថ្នាក់ខេត្តត្រូវបានដំណើរការឡើងលើកដំបូងក្នុងឆ្នាំ ២០១៨ ហើយក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី អាយុក្រោម ១៨ ឆ្នាំ យកបានជើងឯកមុនគេនៅឆ្នាំនោះ។ ក្រោយមក គឺក្នុងឆ្នាំ ២០១៩ ត្បូងឃ្មុំ បានលើកពាន បន្តមកទៀតដោយព្រៃវែងអេហ្វស៊ី ឆ្នាំ ២០២០, កោះកុងអេហ្វស៊ី ឆ្នាំ ២០២១ និងភ្នំពេញហ្គាឡាក់ស៊ី ឆ្នាំ ២០២២។
គួរបញ្ជាក់ថា ការប្រកួតជម្រុះថ្នាក់ជាតិ ឆ្នាំ២០២២នេះនឹងចាប់ផ្ដើមពីថ្ងៃអង្គារ ទី២១ ខែមិថុនា តទៅ៕
អត្ថបទ៖ មន្នីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ