កីឡា
រថយន្ត Bugatti តម្លៃរាប់លានដុល្លាររបស់ Ronaldo ជួបឧបទ្ទវហេតុបុកជញ្ជាំង ខ្ទេចខាងមុខគ្មានសល់
ខ្សែប្រយុទ្ធ Cristiano Ronaldo របស់ក្រុម Manchester United បានទទួលដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ បន្ទាប់ពីរថយន្ត Bugatti Veyron សំណព្វចិត្តរបស់លោក ត្រូវបានរកឃើញនៅក្នុងស្ថានភាពខូចខាតយ៉ាងដំណំ នៅទីក្រុង Mallorca ប្រទេសអេស្បាញ កាលពីថ្ងៃច័ន្ទ ។

យោងតាមកាសែត Latin Times រថយន្តស្ព័ររបស់លោក បានបុកចូលផ្ទះមួយ និងស្តង់ដប butane។ សេចក្តីរាយការណ៍បឋមបានបញ្ជាក់ថា គឺជាបុគ្គលិករបស់កំពូលតារាបាល់ទាត់ ដែលកំពុងបើករថយន្តនៅពេលកើតហេតុ មិនមែនជា Ronaldo នោះទេ។

ប៉ូលិសបានទៅដល់កន្លែងកើតហេតុ មុននឹងធ្វើការសន្និដ្ឋានថា វាបានបុកជញ្ជាំងទ្វារផ្ទះក្បែរមន្ទីរពេទ្យ Joan March រហូតដល់ខ្ទេចផ្នែកខាងមុខ។ ចំណែកអ្នកបើកបរមិនមានរបួសអ្វីឡើយ។ យ៉ាងណាមិញ យោងតាមសាក្សីម្នាក់បាននិយាយថា”គ្រោះថ្នាក់នេះបានកើតឡើងនៅលើផ្លូវទីពីរក្បែរមន្ទីរពេទ្យ Joan March ។ បន្ទាប់មក មានបុរសម្នាក់បានចេញពីឡាន ដែលច្បាស់ជាមិនមែនជា Cristiano Ronaldo ឡើយ។”

ជាមួយគ្នានេះដែរ ក៏មានសេចក្ដីរាយការណ៍ថា រថយន្តម៉ាក Bugatti Veyron ដ៏ប្រណិតនេះ គឺជារថយន្តសំណព្វចិត្តរបស់ Ronaldo ដែលអ្នកវិនិយោគនាំយកជិះពី Manchester ត្រូវបានប្រើក្នុងអំឡុងពេលសម្រាកជាមួយភរិយារបស់គាត់ Georgina Rodriguez និងកូន៥នាក់ អំឡុងពេលសម្រាករដូវកាល៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ