កីឡា
មុនជួបអាស៊ីអឺរ៉ុបរសៀលនេះ អ្នកចាត់ការភ្នំពេញហ្គាឡាក់ស៊ីលើកពីកង្វល់របស់ក្រុមថ្នាក់ខេត្ត
វេលាម៉ោង៣:៣០នាទីរសៀល ថ្ងៃពុធ ទី២២ ខែមិថុនា នេះ ក្រុមជើងឯកថ្នាក់ខេត្ត ភ្នំពេញហ្គាឡាក់ស៊ី ដើរតួនាទីជាម្ចាស់ផ្ទះល្អក្នុងការទទួលស្វាគមន៍ក្រុមភ្ញៀវ អាស៊ី អឺរ៉ុប យូណាយធីត នៅទីលានវិទ្យាល័យបឹងត្របែក រាជធានីភ្នំពេញ ក្នុងវគ្គជម្រុះថ្នាក់ជាតិ ជើងទី១ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៦។

សម្រាប់ជំនួបនេះ លោក ប៉ូ គីនណាក់ អ្នកចាត់ការទូទៅរបស់ក្រុមភ្នំពេញហ្គាឡាក់ស៊ីបានចាត់ទុកថា ជាការប្រកួតដ៏តឹងតែងសម្រាប់ក្រុមរបស់ខ្លួនដែលជួបនឹងក្លឹបអាស៊ី អឺរ៉ុប យូណាយធីត ដែលមានបទពិសោធច្រើនលើទីលានក្នុងពានរង្វាន់ផ្សេងៗដូចជា លីគ និងពានសម្តេចតេជោ ហ៊ុន សែន ជាដើម។
«សម្រាប់ក្រុមយើងដែលឡើងមកពីថ្នាក់ខេត្ត យើងដឹងហើយថា កម្រិតខេត្ត និងក្លឹបមានកម្រិតខុសគ្នាឆ្ងាយ។ កម្រិតនៃសមត្ថភាព បទពិសោធ ហ្វឹកហាត់ ប្រាក់ខែ អាហារហូបចុក ពេលវេលា ទាំងថ្នាក់ដឹកគ្រប់សព្វបែបយ៉ាង គេមានលើយើងទាំងអស់»។ លោក ប៉ូ គីនណាក់ បានលើកឡើង។

លោកបញ្ជាក់ថា អ្វីដែលជាសម្ពាធខ្លាំងបំផុតសម្រាប់ក្រុមទើបឡើងមកពីខេត្តទាំង៤គឺពាក់ព័ន្ធនឹងកីឡាករតែម្តង។ កីឡាករលេងតាំងពីវគ្គជម្រុះរហូតដល់វគ្គផ្តាច់ព្រ័ត្រថ្នាក់ខេត្ត កីឡាករខ្លះរបស់ក្រុមទាំងនោះមានជាប់ពិន័យ របួស នឿយហត់អស់កម្លាំងជាដើម។ ហេតុផលទាំងនេះហើយដែលក្រុមខេត្តកាន់តែមានសម្ពាធ ស្របពេលកម្រិតសមត្ថភាពទាបជាងក្លឹបដែលឈរជើងចាំវគ្គជម្រុះថ្នាក់ជាតិស្រាប់។
លោក ប៉ូ គីនណាក់ បានលើកឡើងថា ៖«ពាក់ព័ន្ធនឹងចំណុចខាងលើនេះ ខ្ញុំសូមឆ្លៀតឱកាស អំពាវនាវដល់សហព័ន្ធដែលជាស្ថាប័នអាណាព្យាបាល ក៏ដូចជាអ្នករៀបចំកម្មវិធីប្រកួត សូមមេត្តាជួយសម្របសម្រួល ក៏ដូចជាអនុញ្ញាតឲ្យមានការផ្លាស់ប្តូរកីឡាករ ឬបន្ថែមកីឡាករដល់ក្រុមមកពីខេត្តផង។ ពីព្រោះនៅក្នុងគោលការណ៍ដែលគណៈកម្មការរៀបចំហ្នឹងគឺមិនមានបន្ថែម ឬផ្លាស់ប្តូរកីឡាករទេគឺរហូតដល់ចប់រដូវកាល។ អីចឹងទាល់តែចូលរដូវកាលថ្មីទើបមានសិទ្ធិផ្លាស់ប្តូរ ឬបន្ថែមកីឡាករថ្មី»។

សូមបញ្ជាក់ថា ភ្នំពេញហ្គាឡាក់ស៊ី ជាក្រុមមួយក្នុងចំណោមក្រុមខេត្តទាំង៤ដែលបានឡើងមកកាន់វគ្គជម្រុះថ្នាក់ជាតិពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៦ ឆ្នាំ២០២២ ត្រូវប្រកួតជាមួយក្លឹបមកពីលីគទី២ដែលឈរចាំស្រាប់។ ភ្នំពេញហ្គាឡាក់ស៊ី ឡើងមកក្នុងនាមជាជើងឯកថ្នាក់ខេត្ត ក្រុមខេត្តឧត្តរមានជ័យ ជាជើងឯករង និងក្រុមកំពត់ អេហ្វស៊ី ព្រមទាំង ក្រុមឬទ្ធីសែន មកពីខេត្តកំពង់ឆ្នាំង។
ការប្រកួតជើងទី១របស់ក្រុមមកពីខេត្ត៣កាលពីម្សិលមិញសុទ្ធតែចាញ់ទាំងអស់គឺ ក្រុមខេត្តឧត្តរមានជ័យ ចាញ់ អាយ អេស អាយ ដង្កោសែនជ័យ ១-៣។ ក្រុមឬទ្ធីសែន ចាញ់ក្រុមខេត្តកោះកុង ២-៣ និងក្រុមកំពត អេហ្វស៊ី ចាញ់ក្រុម ព្រៃវែង អេហ្វស៊ី ២-៥៕


អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ