ព័ត៌មានអន្ដរជាតិ
World Cup នៅកាតា ហាមអ្នកគាំទ្រនៅលីវមិនឱ្យរួមភេទ បើហ៊ានល្មើសអាចជាប់ពន្ធនាគារ
អ្នកគាំទ្របាល់ទាត់ដែលចូលរួមព្រឹត្តិការណ៍បាល់ទាត់ពិភពលោក (FIFA World Cup) នៅប្រទេសកាតា ក្នុងខែវិច្ឆិកាឆ្នាំនេះ នឹងបានស្គាល់កាន់តែច្បាស់ជាមួយច្បាប់ដ៏តឹងរឹងរបស់ប្រទេសអារ៉ាប់។

យោងតាមសារព័ត៌មាន Daily Star ប្រភពផ្ទៃក្នុងបានបង្ហើបថា សកម្មភាពតែមួយគត់ដែលត្រូវបានអនុញ្ញាតគឺនៅលើទីលាន និងមិនមែននៅក្រៅទីលាននោះទេ ដោយសារតែការរួមភេទ ដែលគេចាត់ទុកថា “ខុសច្បាប់” ត្រូវបានហាមឃាត់។
គ្មានការរួមភេទសម្រាប់អ្នកនៅលីវក្នុងការប្រកួតបាល់ទាត់ពិភពលោក៖ ការរួមភេទមុនពេលរៀបការ គឺខុសច្បាប់រួចទៅហើយនៅក្នុងប្រទេសដែលមានប្រជាជនម៉ូស្លីម ដោយមិនគិតពីអ្នកជានរណាឡើយ។ ប្រភពបានលាតត្រដាងថា អ្នកចូលរួមក្នុងការប្រកួត World Cup នឹងមិនត្រូវបានគេលើកលែងនោះទេ។ «ការរួមភេទអាចធ្វើទៅបាន លុះត្រាតែជាប្តីប្រពន្ធ។ ហើយប្រាកដណាស់ នឹងមិនមានការអនុញ្ញាតឱ្យរួមភេទទាំងមិនទាន់រៀបការក្នុងព្រឹត្តិការណ៍នេះឡើយ»។

ប្រភពដែលជាមន្ត្រីប៉ូលីសបានបន្ថែមថា អ្នកល្មើសច្បាប់នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ៧ ឆ្នាំ ហើយបន្ថែមថា សូម្បីតែការឱបថើបជាសាធារណៈ ក៏មិនត្រូវបានអនុញ្ញាតដែរ។ «កាតាជាប្រទេសអភិរក្សនិយម ហើយការបង្ហាញក្តីស្រលាញ់ជាសាធារណៈត្រូវបានបិទបាំង។ ខណៈដែលវប្បធម៌នៃការផឹកស្រាបន្ទាប់ពីការប្រកួតមួយ ដែលអ្នកគាំទ្របាល់ទាត់ស្រឡាញ់ខ្លាំង ក៏ត្រូវបានហាមឃាត់ផងដែរ។ ពិតជានឹងមិនមានការជប់លៀងអ្វីទាំងអស់។ មនុស្សគ្រប់រូបត្រូវរក្សាការប្រុងប្រយ័ត្នសកម្មភាពរបស់ពួកគេ លុះត្រាតែពួកគេចង់ប្រថុយជាប់ពន្ធធនាគារ។ ជាការហាមប្រាមការរួមភេទនៅក្នុងការប្រកួត World Cup ឆ្នាំនេះជាលើកដំបូង។» ប្រភពដដែលបានបង្ហាញអ្នកគាំទ្រត្រូវតែត្រៀមខ្លួន។ ការស្រលាញ់ភេទផ្ទុយគ្នា (LGBTQIA+) ក៏ត្រូវបានព្រមានមិនឱ្យធ្វើសកម្មភាពផ្លូវភេទដែរ ទោះរៀបការហើយ ឬក៏អត់។

លើសពីនេះ កាសែត Mirror រាយការណ៍ថា (ទង់ឥន្ទធនូ) ដែលបញ្ជាក់ពីការស្រលាញ់ភេទដូចគ្នា ក៏ត្រូវបានហាមឃាត់ នេះបើយោងតាមឧត្តមសេនីយ៍ Abdulaziz Abdullah Al Ansari ដែលជាប្រធានគណៈកម្មាធិការជាតិប្រឆាំងភេរវកម្មរបស់ប្រទេសកាតា។ «ប្រសិនបើគាត់ (អ្នកគាំទ្រ) លើកទង់ឥន្ទធនូ ហើយខ្ញុំយកវាពីគាត់ វាមិនមែនដោយសារខ្ញុំពិតជាចង់យកវា ដើម្បីប្រមាថគាត់ទេ ប៉ុន្តែដើម្បីការពារគាត់។ ព្រោះបើវាមិនមែនជារូបខ្ញុំ អ្នកផ្សេងនៅជុំវិញគាត់អាចនឹងវាយប្រហារ (គាត់)។ ខ្ញុំមិនអាចធានានូវអាកប្បកិរិយារបស់មនុស្សទាំងមូលបានទេ។ ហើយខ្ញុំនឹងប្រាប់គាត់»។
FIFA World Cup 2022 នឹងចាប់ផ្ដើមពីថ្ងៃទី ២១ ខែខែវិច្ឆិកា ហើយនឹងបញ្ចប់នៅថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០២២ នៅប្រទេសកាតា៕
អត្ថបទ៖ មន្នីរ័ត្ន

-
សន្តិសុខសង្គម២២ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច