Connect with us

កីឡា

មូល​ហេតុ​នេះ ក្រុម​នគរ​​បាលជាតិ​ និង​ អគ្គីសនី​កម្ពុជា​ ឡើង​​វគ្គ​​ថ្នាក់​​ជាតិ​​​​ពាន​​សម្តេច​​តេជោ​ ហ៊ុន សែន​ ស្វ័យ​​ប្រវត្តិ​

បានផុស

នៅ

ការ​ប្រកួត​វគ្គ​ជម្រុះ​ថ្នាក់​ជាតិ​ ពាន​រង្វាន់​បាល់ទាត់​សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​​ លើក​ទី​១៦ ឆ្នាំ​២០២២​​ត្រូវ​មាន​ក្រុម​ចំនួន​​១៦​ដែល​ត្រូវ​ប្រកួត​ប្រជែង​គឺ​១២​​ក្រុម​មក​ពី​លីគ​ទី​២ និង​៤​ក្រុម​មក​ពី​ជាប់​វគ្គ​ជម្រុះ​ថ្នាក់​ខេត្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះ​ជា​យ៉ាង​ណា ក្រុម​ទាំង​១២​នៅ​លីគ​ទី​២​មាន​តែ​១០​ក្រុម​ប៉ុណ្ណោះ​ដែល​ចូល​រួម​ការ​ប្រកួត​ប្រជែង​វគ្គ​ជម្រុះ​ពាន​រង្វាន់​សម្តេច​តេជោ ហ៊ុន សែន ថ្នាក់​ខេត្ត​គឺ អាស៊ី អឺរ៉ុប យូណាយធីត, ខេត្ត​បន្ទាយ​មាន​ជ័យ, អាយ អេស អាយ ដង្កោ​សែន​ជ័យ, កោះ​កុង អេហ្វស៊ី, ណិចស្តិប, ព្រៃវែង អេហ្វស៊ី, ក្រុម​បាល់ទាត់សៀមរាប, សូលទីឡូអង្គរ, អគ្គីសនី​កម្ពុជា និង​នគរ​បាល​ជាតិ។

ចំណែក​ ២​ក្រុម​ផ្សេង​ទៀត​គឺ ក្រុម​យុវជន​សាលា​បាល់ទាត់​ជាតិ​បាទី និង​ក្រុម​ខេត្ត​ត្បូង​ឃ្មុំ​បាន​ដក​ខ្លួន​​ក្នុង​ការ​ចូល​រួម​ប្រកួត​ប្រជែង​​វគ្គ​ជម្រុះ​ថ្នាក់​ជាតិ​នេះ​។ ​​ការ​ចាប់​គូ​​ប្រកួត​វគ្គ​នេះ ​ក្រុម​អគ្គីសនី​កម្ពុជា និង​នគរ​បាល​ជាតិ ត្រូវ​ជួប​ក្រុម​យុវជន​សាលា​បាល់ទាត់​ជាតិ​បាទី និង​ខេត្ត​ត្បូង​ឃ្មុំ។ ដូច្នេះ​ដោយ​សារ​ក្រុម​ទាំង​ពីរ​នេះ​ដក​ខ្លួន ​ក្រុម​អគ្គីសនី​កម្ពុជា និង​នគរ​បាល​ជាតិ​ឡើង​ទៅ​វគ្គ​​ថ្នាក់​ជាតិ​ដោយ​ស្វ័យ​ប្រវត្តិ។

សូម​បញ្ជាក់​ការ​ប្រកួត​ ជើង​ទី​១ ​​វគ្គ​ជម្រុះ​ថ្នាក់​ជាតិ​ ពាន​រង្វាន់​បាល់ទាត់​សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​​ លើក​ទី​១៦ ឆ្នាំ​២០២២​បាន​បញ្ចប់​​ហើយ​ដោយ​មានក្រុម​មក​ពី​ថ្នាក់​ខេត្ត​តែ​មួយ​គត់​​ទទួល​បាន​ជ័យជម្នះ​លើ​ក្រុម​មក​ពី​លីគ​ទី​២។

លទ្ធផល​ជើង​ទី​១​ដូច​ខាង​ក្រោម៖

  • កំពត អេសហ្វស៊ី ២-៥ ព្រៃវែង អេហ្វស៊ី
  • ក្រុម​ឬទ្ធី​សែន ២-៣ កោះ​កុង អេហ្វស៊ី
  • ខេត្ត​ឧត្តរ​មាន​ជ័យ ១-៣ អាយ អេស អាយ ដង្កោ​សែន​ជ័យ
  • ភ្នំពេញ​ហ្គាឡាក់​ស៊ី ២-១ អាស៊ី អឺរ៉ុប យូណាយធីត
  • ក្រុម​បាល់ទាត់​សៀមរាប ៣-២ ក្រុម​បាល់ទាត់​ណិច​ស្តិប
  • សូលទី​ឡូ​អង្គរ ២-០ ខេត្ត​បន្ទាយ​មាន​ជ័យ

ការ​ប្រកួត​ជើង​ទី​២ នឹង​ធ្វើ​នៅ​ថ្ងៃ​ទី​៦ និង​ទី​៧ ខែ​កក្កដា ឆ្នាំ​២០២២។ ការ​ប្រកួត​វគ្គ​ជម្រុះ​ថ្នាក់​ជាតិ​នេះ នឹង​យក​ចំនួន​៨​ក្រុម​ឡើង​ទៅ​វគ្គ​ថ្នាក់​ជាតិ​ដើម្បី​ប្រកួត​ប្រជែង​ជា​មួយ​​ក្លឹប​ទាំង៨​នៅ​លីគ​កំពូល​កម្ពុជា៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម