កីឡា
ល្ងាចនេះ ជើងខ្លាំងថៃ សនខាវ សងសឹក ធន់ រិទ្ធី នៅបាយ័ន
កាលពីដើមខែនេះ កីឡាករថៃល្បីឈ្មោះមិនចាញ់តារាជួរមុខ សនខាវ សាយខាំណាន់លឺ បានសន្លប់ក្រោមកណ្តាប់ដៃរុំអំបោះឆៅរបស់ជើងខ្លាំងកម្ពុជាកំពុងឡើងកូដ ធន់ រិទ្ធី (ថៃ រិទ្ធី) នៅសង្វៀនទូរទស្សន៍ជាតិកម្ពុជា។

ការប្រកួតនោះហាក់ដូចជាមិនទាន់អស់ចិត្តសោះសម្រាប់អ្នកប្រដាល់ថៃដែលខ្លួនធ្លាប់ឈ្នះជើងខ្លាំងកម្ពុជាមួយចំនួនមកហើយ។ សូម្បីតែជើងខ្លាំងល្បីឈ្មោះលំដាប់ជួរមុខរបស់កម្ពុជាគឺ កែវ រំចង់ ក៏ស្គាល់បរាជ័យដោយកីឡាករថៃម្នាក់នេះដែរ។
នៅមិនសុខ ដេកលក់មិនស្រួលឡើយ ពេលនេះ សនខាវ ទទួលបានឱកាសធ្វើដំណើរមកទឹកដីកម្ពុជាដើម្បីជម្រះបញ្ជីចាស់ជាមួយ ធន់ រិទ្ធី នៅសង្វៀនបាយ័នវេលាម៉ោង៧យប់នេះ។ ជំនួបនេះហាក់ដូចជាមានសង្ឃឹមខ្ពស់ដែរសម្រាប់ ខនខាវ ដោយសារការប្រកួតត្រូវពាក់ហ្គង់ដៃដែលមិនដូចជួបគ្នាលើកមុនរុំអំបោះឆៅ។ ជាពិសេសទៀតនោះរយៈពេលប្រហែលជាពីរសប្តាហ៍កន្លងទៅជាពេលដែលរូបគេពង្រឹងសមត្ថភាព និងសម្រួចអាវុធមិនស្ទើរទេដែលខុសពីលើកមុនដែលរូបគេប្រហែលជាហ្វឹកហាត់មិនសូវពេញលេញ ក្រោយការរឹតបន្តឹងកូវីដ-១៩ទើបធូរស្បើយ។
ថៃ រិទ្ធី ទើបតែល្បីឈ្មោះខ្លាំងឈានជើងចូលលំដាប់ A នៅកម្ពុជា បន្ទាប់ពីរូបគេប្រើកណ្តាប់ដៃផ្តួលជើងខ្លាំងកម្ពុជាមួយចំនួនក្នុងអន្តរកាលកូវីដ-១៩ដូចជា ឡៅ ចន្ទ្រា និង ធឿន ធារ៉ា ក៏ស្គាល់រស់ជាតិសន្លប់ក្រោមផ្លែដៃរបស់គេដែរ។ ថៃ រិទ្ធី មានអាវុធពិឃាតគឺកណ្តាប់ដៃ ពីព្រោះទម្ងន់ដៃរបស់គេធ្ងន់ណាស់។

ចំណែក សនខាវ វិញជាកីឡាករប្រដាល់ថៃម្នាក់ដែលមានបទពិសោធច្រើន និងវ៉ៃពោរពេញដោយបច្ចេកទេស។ រូបគេមានគោលជំហររឹងមាំល្អ ចេញ-ចូលដោយបច្ចេកទេស និងមានអាវុធល្អទាំងព្រមគឺកណ្តាប់ដៃ ទាត់ និងជង្គង់។
ចាំមើលយប់នេះចាប់ពីម៉ោង៧:០០នាទីទៅ នរណាជាជើងខ្លាំងប្រចាំសង្វៀនបាយ័ន?
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ