កីឡា
គ្រូព្រះខ័នរាជស្វាយរៀង រំពឹងលីគកំពូលកម្ពុជាកែលម្អផែនការ ក្នុងពេលបើកទីផ្សារដោះដូរកីឡាករឱ្យប្រសើរជាងនេះ
លោក Conor Nestor គ្រូបង្វឹកនៃក្លិបព្រះខ័នរាជស្វាយរៀង បានរំពឹងថា លីគកំពូលកម្ពុជានឹងកែលម្អផែនការ ក្នុងពេលបើកទីផ្សារដោះដូរកីឡាករឱ្យប្រសើរជាងនេះនៅឆ្នាំក្រោយ។
លើកឡើងបែបនេះគឺបន្ទាប់ពីទីផ្សារដោះដូរកីឡាករក្របខណ្ឌខេមបូឌានព្រីមៀរលីគ ត្រូវបានបើកជាផ្លូវការកាលពីថ្ងៃទី២៤ ខែមិថុនា ម្សិលមិញ ខណៈថ្ងៃនេះការប្រកួតក៏ចាប់ផ្ដើម ពោលគឺចំពេលដែល ព្រះខ័នរាជស្វាយរៀង ប្រកួតជាមួយ គីរីវង់សុខសែនជ័យ។ លោកថាផលវិបាកមិនមែនសម្រាប់តែក្លិបរបស់លោក ប៉ុន្តែក្លិបដទៃទៀតក៏ដូចគ្នា។

លោក Conor Nestor ប្រាប់មកកាន់ ‘កម្ពុជាថ្មី’ ថា៖ «បញ្ហាធំ គឺថាក្រុមទាំង៤ ដែលលេងថ្ងៃនេះ គឺក្រោយការបើកទ្វារដោះដូរកីឡាករកាលពីម្សិលមិញ។ ដូច្នេះហើយដែលធ្វើឱ្យមានការលំបាកក្នុងការបញ្ចប់ឯកសារឱ្យទាន់ពេលសម្រាប់ការប្រកួតថ្ងៃនេះ។ ខ្ញុំសង្ឃឹមថាលីគនឹងកែលម្អផែនការរបស់ពួកគេនៅឆ្នាំក្រោយ ព្រោះនេះផ្តល់ឱ្យក្រុមទាំង៤ ដែលមិនបានលេងនៅចុងសប្តាហ៍នេះ នូវអត្ថប្រយោជន៍ក្នុងការចុះបញ្ជីកីឡាករថ្មីដោយមិនខកខានការប្រកួត»។
លោកបានបន្តទៀថា៖ «លីគអាជីពគួរតែជៀសវាងរឿងបែបនេះ។ វាស្រដៀងនឹងការលេងដោយមានក្រុមខ្លះលេងក្រៅដី ២ដង និងក្នុងដីម្ដងជាដើម ដែលនឹងកើតឡើងក្នុងឆ្នាំនេះ។ មិនប្រាកដថា តើអ្នកអាចនិយាយបានថា ការធ្វើផែនការប្រភេទនេះ ល្អសម្រាប់សុចរិតភាពនៃការប្រកួតប្រជែងនោះទេ។ ប៉ុន្តែយ៉ាងណាមិញខ្ញុំរីករាយណាស់ដែលបានឃើញក្នុងសប្តាហ៍នេះលីគបន្តកិច្ចព្រមព្រៀងទទួលអ្នកឧបត្ថម្ភដ៏សំខាន់មួយ ប្រហែលជាពេលនេះយើងអាចព្យាយាមកែលម្អនូវដូចអ្វីដែលខ្ញុំបានលើកឡើង ដើម្បីយើងអាចផ្តល់ឱ្យអ្នកគាំទ្របាល់ទាត់កម្ពុជា និងឧបត្ថម្ភ ជាមួយនឹងសមិទ្ធផលដ៏ល្អបំផុតដែលអាចធ្វើទៅបាន»។

ទីផ្សារដោះដូរកីឡាករខេមបូឌានព្រីមៀរលីគ បានបើកនៅថ្ងៃទី២៤ ខែមិថុនា ខណៈនឹងបិទវិញនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ ដោយក្នុងនោះកីឡាករកម្ពុជា អាចដោះដូរបាន ៣នាក់ និងកីឡាករបរទេសដោះដូរបាន ២នាក់។ ព្រះខ័នរាជស្វាយរៀង បាននាំចូលកីឡាករតែម្នាក់គត់គិតត្រឹមពេលនេះ នោះគឺកីឡាករសញ្ជាតិអេស្ប៉ាញ Víctor Blasco លេងក្នុងតំណែងជាខ្សែបម្រើស្លាប។
ករណីនេះ លោក Conor Nestor បានបញ្ជាក់ផងដែរថា៖ «យើងកំពុងព្យាយាមដើម្បីបញ្ចប់បញ្ហារបស់គាត់ ប៉ុន្តែជាមួយនឹងភាពខុសគ្នានៃពេលវេលារវាងនៅទីនេះ និងហុងឌូរ៉ាស (ប្រទេសលីគចុងក្រោយរបស់ Victor) ហើយការពិតសហព័ន្ធ របស់ពួកគេមិនធ្វើការនៅថ្ងៃសៅរ៍ យើងអាចមានបញ្ហា»។
លោក Conor Nestor បានសង្គត់ធ្ងន់ថា «សម្រាប់ពួកយើង យើងរង់ចាំតែ Victor Blasco ប៉ុណ្ណោះ។ យើងនឹងនៅតែបន្តផ្ដោតលើការប្រកួត ហើយឆ្ពោះទៅមុខ។ សង្ឃឹមថាមតិរបស់អ្នកជំនាញដែលធ្វើការក្នុងវិស័យបាល់ទាត់កម្ពុជានឹងត្រូវបានទទួលយកនៅថ្ងៃអនាគត។ បើយើងចង់ឲ្យអ្នកគាំទ្រចូលរួមក្នុងវិស័យបាល់ទាត់ខ្មែរឲ្យបានច្រើន យើងត្រូវតែយល់ដឹងពីមូលដ្ឋានត្រឹមត្រូវ»៕
អត្ថបទ៖ មន្នីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ