កីឡា
អតីតកីឡាករព្រះខ័នរាជស្វាយរៀង Privat រំឭក កាលយកឈ្នះក្រុមថ្មីរបស់ខ្លួន Bali មុនជួបវិសាខា ល្ងាចនេះ
កីឡាករ Privat Mbarga គឺជាកីឡាករសំខាន់ម្នាក់របស់ក្លិប Bali United ក្នុងតំបន់ប្រយុទ្ធ។ មានតួនាទីនៅស្លាបខាងស្តាំ កីឡាករមកពីកាមេរូន រូបនេះមានល្បឿន និងការគ្រប់គ្រងបាល់បានយ៉ាងល្អ។ សមត្ថភាពបែបនេះ ទីបំផុត Bali United បានយករូបគេមករួមក្រុម ហើយប្រកាសជាផ្លូវការកាលពីថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២១ ដែលនាំមកពីក្លិបព្រះខ័នស្វាយរៀង របស់កម្ពុជា។

ថ្ងៃនេះផងដែរ ក្រុមរបស់គេ Bali United នឹងត្រូវជួបវិសាខា របស់កម្ពុជា ក្នុងពានរង្វាន់ AFC Cup 2022 វគ្គជម្រុះក្នុងពូល G ដែលជាក្រុមគេតែងតែរកគ្រាប់បាល់បានពេលប្រកួតជាមួយនៅលីគកំពូលកម្ពុជា គ្រាដែលរូបគេជាកីឡាកររបស់ព្រះខ័នរាជស្វាយរៀង ។
យ៉ាងណាមិញមុនការប្រកួតមកដល់ Jean Marie Privat Befolo Mbarga បានរំឮកទៅដល់កាលពីពេលដែលគេលេងឱ្យព្រះខ័នរាជស្វាយរៀង ហើយប្រកួតតទល់ជាមួយក្លិបបច្ចុប្បន្នរបស់ខ្លួន Bali United ក្នុងពានរង្វាន់ដដែលនេះ នៅពេលដែលជួយឱ្យយកឈ្នះ ២-១ នៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញកម្ពុជា កាលពីថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២០។

Privat បានរំឮកដូច្នេះថា៖ «វាជាពេលវេលាដ៏ល្អបំផុត គឺនៅពេលដែលយើងជួបជាមួយក្រុម Bali United ហើយយើងឈ្នះការប្រកួតដំបូង។ វាជាពេលវេលាដ៏ល្អបំផុត ពីព្រោះយើងមិនរំពឹងថានឹងឈ្នះការប្រកួតនោះទេ។ យើងបានខិតខំប្រឹងប្រែង និងឈ្នះការប្រកួត។ យើងសប្បាយចិត្តខ្លាំងណាស់នៅពេលនោះ។»

«ពិតណាស់ វាជាពេលវេលាដែលមិនអាចបំភ្លេចបាន ព្រោះយើងឈ្នះការប្រកួតដំបូង។ Bali United គឺជាក្រុមល្អ និងខ្លាំង។ ពេលយើងជួបពួកគេ យើងមិនគិតដល់ថាមានគ្រាប់បាល់នោះទេ ហើយយើងក៏ធ្វើបានជោគជ័យ (ឈ្នះ)។ យើងប្រឹងប្រែង និងអាចសម្រេចបាន (ជ័យជម្នះ) ជាមួយគ្នា។ យើងរីករាយណាស់ដែលបានឈ្នះការប្រកួតនោះ។» នៅពេលនោះ Privat ធ្វើបានយ៉ាងល្អជាមួយនឹងការស៊ុតបាល់បញ្ចូលទី ១ គ្រាប់ និង Assist ១ គ្រាប់ដែលបានជួយក្លិបឈ្នះ។
បញ្ជាក់ថា ល្ងាចនេះ Bali United នឹងជួប វិសាខា សម្រាប់ការប្រកួតពានរង្វាន់ AFC Cup 2022 នាវេលាម៉ោង ៥ ល្ងាចនេះ នៅទឹកដីប្រទេសឥណ្ឌូណេស៊ី៕
អត្ថបទ៖ មន្នីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
សន្តិសុខសង្គម២ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៧ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ