កីឡា
ឡុង ភារ៉ាត់ មានគោលដៅចម្បង២ពេលចូលព្រះខ័នរាជស្វាយរៀង
ឡុង ភារ៉ាត់ បានឆ្លងកាត់ក្នុងក្លឹបបាល់ទាត់ជាច្រើនមុនពេលលេចធ្លោក្នុងក្លឹបអាជីពព្រះខ័នរាជស្វាយរៀង និងក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាក្រុមធំ។
កីឡាករខ្សែបម្រើអាយុ២៤ឆ្នាំបានចូលព្រះខ័នរាជស្វាយរៀងកាលពីដើមឆ្នាំ២០២២កន្លងទៅនេះ។ រូបគេជាអតីតយុវជនភ្នំពេញរយៈពេលប្រហែលជា៥ឆ្នាំមុនផ្លាស់ចូលក្លឹបអាជីព វេស្ទើន ភ្នំពេញ អេហ្វស៊ី ក្នុងឆ្នាំ២០១៦។
ឆ្នាំ២០១៨ ឡុង ភារ៉ាត់ បានផ្លាស់ទៅនៅក្លឹប សូលទីឡូអង្គរ រហូតដល់ឆ្នាំ២០១៩ ទើបបានបន្តផ្ទេរទៅចូលរួមជាមួយ ក្លឹបអង្គរថាយហ្គឺរ។ លេងជាមួយក្លឹបអាជីពដែលមានម្ចាស់ជាជនជាតិជប៉ុននេះគឺជាឱកាសដែលរូបគេបង្ហាញសមត្ថភាពកាន់តែអស្ចារ្យ និងគួរឲ្យចាប់អារម្មណ៍ ហើយទីបំផុតក្លឹបអាជីពធំ ព្រះខ័នរាជស្វាយរៀង នាំចូលក្នុងឆ្នាំ២០២២។
សម្រាប់ការផ្ទេរមកកាន់ក្លឹបព្រះខ័នរាជស្វាយរៀងនេះ ឡុង ភារ៉ាត់ បានប្រាប់ថា ៖«ខ្ញុំឆ្លងកាត់បទពិសោធនៅក្លឹបជាច្រើនដែលពីមួយក្លឹបទៅមួយក្លឹប ខ្ញុំតែងតែបានរៀនសូត្រ និងអភិវឌ្ឍខ្លួនរហូត។ មើលឃើញសមត្ថភាពខ្លួនកាន់តែរីកចម្រើន ខ្ញុំចង់បានអ្វីដែលថ្មីបន្ថែមទៀត»។
«ខ្ញុំចូលព្រះខ័នរាជដោយមានគោលដៅសំខាន់ពីរ។ ទី១ គឺខ្ញុំចង់ប្រកួតប្រជែងថ្មី ពីព្រោះព្រះខ័នរាជស្វាយរៀងជាក្លឹបអាជីពធំ ដូច្នេះមានការប្រកួតប្រជែងខ្ពស់។ ទី២ គឺខ្ញុំចង់ឈ្នះពានរង្វាន់ជាមួយព្រះខ័នរាជស្វាយរៀង»។ ឡុង ភារ៉ាត់ បញ្ជាក់។
បន្ទាប់ពីចូលព្រះខ័នរាជស្វាយរៀង និងបានក្លាយជាសមាជិកសំខាន់មួយរូបជួយឲ្យក្លឹបមានមូលដ្ឋាននៅខេត្តស្វាយរៀងនេះឈរលើកំពូលតារាងនៃលីគកំពូលកម្ពុជារដូវកាល២០២២ ឡុង ភារ៉ាត់ ត្រូវបានកោះហៅចូលក្រុមជម្រើសជាតិកម្ពុជាក្រុមធំដើម្បីចេញទៅប្រកួតពានរង្វាន់ AFC Asian Cup វគ្គសន្សំពិន្ទុក្នុងពូលនៅប្រទេសឥណ្ឌា។ រូបគេក៏បានបង្ហាញប្រកួតជម្រើស១១នាក់ដំបូងនៅលើទីលានដែរ៕
អត្ថបទ៖ វីរបុត្រ
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន
-
ព័ត៌មានជាតិ៦ ម៉ោង ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»