Connect with us

កីឡា

ខ្លា​ចាស់​​គុន​​ខ្មែរ​​២​​រូប​​​ប៉ះ​​អ្នក​​លេង​​ឆ្លង​ដែន​​ថៃសង្វៀន​​គូបូតា​ថ្ងៃ​​សុក្រ​​នេះ​

បានផុស

នៅ

អ្នក​លេង​គុន​ខ្មែរ​ចាស់​វស្សា​ពីរ​រូប​ដើរ​តួ​ជា​ម្ចាស់​ផ្ទះ​ល្អ​ក្នុង​ការ​ទទួល​ភ្ញៀវ​ឆ្លង​ដែន​មក​ពី​ប្រទេស​ថៃ​នៅ​កម្មវិធី​​​ប្រកួត​ជើង​ឯក គូបូតា បច្ចេកវិទ្យាកសិកម្ម​ថ្មី នា​ថ្ងៃ​សុក្រ ទី​១ ខែ​កក្កដា ឆ្នាំ​២០២២​នៅ​ទូរទស្សន៍​បាយ័ន។

អ្នក​លេង​គុន​ខ្មែរ នួន រ៉ាថេប ត្រូវ​ប្រកួត​ជា​មួយ​កីឡាករ​ថៃ រ៉ុងតៈវ៉ាន់ ចេដួហ​អាឡៃឈិង ក្នុង​តំណែង​​គូ​ឯក​មិត្តភាព​អន្តរជាតិ។ អ្នក​គាំទ្រ​ប្រដាល់​កម្ពុជា​ស្គាល់​ច្បាស់​ហើយ កីឡាករកម្ពុជា​រូប​នេះ​​ទើប​តែ​លេច​មុខ​ល្បី​ក្នុង​វិស័យ​គុន​ខ្មែរ​​ប្រហែល​ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ​ទេ ថ្វី​បើ​អាយុ​របស់​គេ​ក៏​កាន់​តែ​ក្រាស់​បន្តិច​ហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាយុ​ច្រើន​មែន នួន រ៉ាថេប បង្ហាញ​ការ​ពិត​នៅ​លើ​សង្វៀន​គឺ​​រស់​រវើក និង​រហ័ស​រហួន​មិន​ចាញ់​កីឡាករ​វ័យ​ក្មេង​ឡើយ។ ភាព​ខ្លាំង​របស់​កីឡាករ​កម្ពុជា​រូប​នេះ​គឺ​​សម្រុក​ឆ្ពោះ​ទៅ​មុខ​ចូល​អោប ឡើង​ជង្គង់​ និង​ប្រើ​កណ្តាប់​ដៃ​ឆ្វេង​-ស្តាំ​បាន​យ៉ាង​ល្អ​ដែល​ធ្វើ​ឲ្យ​រូប​គេ​ទទួល​បាន​ឱកាស​ប្រកួត​ជា​មួយ​កីឡាករ​បរទេស​ជា​ញឹក​ញាប់។

ចំណែក​កីឡាករ​ថៃ ​​រ៉ុងតៈវ៉ាន់ ការ​ជួប​ នួន រ៉ាថេប លើក​នេះ​គឺ​ជា​ការ​ជម្រះ​បញ្ជី​ចាស់ បន្ទាប់​ពី​រូប​គេ​ធ្លាប់​ចាញ់​កីឡាករ​ នួន រ៉ាថេប ​ម្តង​ហើយ​កាល​ពី​បី​បួន​ខែ​មុន។ បន្ទាប់​ពី​ចាញ់​ទាំង​ប្រផុត​ប្រផើយ លើក​នេះ​សង្ឃឹម​ថា រូប​គេ​អាច​សង​សឹក​បាន​សម្រេច។​ រ៉ុងតៈវ៉ាន់ មាន​ជំហរ​វ៉ៃ​ចេញ​អាវុធ​មួយ​ៗ​​គឺ​​ទាត់ និង​កណ្តាប់​ដៃ ប៉ុន្តែ​រូប​គេ​ហាក់​យឹត​​បន្តិច​ក្នុង​ការ​ចេញ​អាវុធ​ម្តង​ៗ។

ចំណែក​ខ្លា​ចាស់ ម៉ន សាម៉េត ត្រូវ​ប្រកួត​ជា​មួយ​នឹង​ជើង​ខ្លាំង មាំងកនយុគ ដែល​ធ្លាប់​មក​សង្វៀន​ខ្មែរ​ញឹក​ញាប់​ដែរ។ សាម៉េត ប្រឡូក​ចូល​ក្នុង​វិស័យ​គុន​ខ្មែរ​ច្រើន​ឆ្នាំ​ហើយ ប៉ុន្តែ​សមត្ថភាព និង​បច្ចេកទេស​របស់​គេ​នៅ​តែ​ល្អ។ យ៉ាង​ណា​ដោយ​សារ​អាយុ​កាន់​តែ​ច្រើន កម្លាំង​ស៊ុហ្វ​របស់​គេ​ហាក់​ថយ​ចុះ​តិច​តួច។

ចំណែក កីឡាករ​ថៃ មាំងកនយុគ ​កាល​ពី​ខែ​ឧសភា​កន្លង​ទៅ​នេះ ​បាន​ប្រកួត​ឈ្នះ​កីឡាករ​វ័យ​ក្មេង​កម្ពុជា ធន់ ចំរ៉ុង ដោយ​ពិន្ទុ។ រូប​គេ​ជា​កីឡាករ​ដែល​មាន​បទ​ពិសោធ​ច្រើន និង​​មាន​គោល​ជំហរ​វ៉ៃ​រឹង​មាំ។ អាវុធ​ដែល​នឹង​ធ្វើ​ឲ្យ ម៉ន សាម៉េត ពិបាក​ទប់​នោះ​គឺ ការ​ទាត់​ជើង​​ឆ្វេង។

បើ​និយាយ​ពីកាយ​សម្បទា​វិញ ម៉ន សាម៉េត និង មាំងកនយុគ គឺ​កម្ពស់​ប្រហែល​គ្នា ហើយ​រាង​កាយ​​មាំ​ដូច​គ្នា ដូច្នេះ​គូ​នេះ​ច្បាស់​ជា​ល្អ​មើល ហើយ​ពិបាក​នឹង​យក​ឈ្នះ​គ្នា​ណាស់។

លទ្ធផល​យ៉ាង​ណា សូម​កុំ​ភ្លេច វេលា​ម៉ោង​៧​យប់​ថ្ងៃ​សុក្រ ទី​១ ខែ​កក្កដា ឆ្នាំ​២០២២​នេះ​នៅ​សង្វៀន​បាយ័ន។

ក្រៅពីសង្វៀនគូបូតា ប្រដាល់បាយ័ន និង BTV នៅមាន ៣សង្វៀនទៀតក្នុងសប្ដាហ៍នេះ ដែលចម្រាញ់ទៅដោយកីឡាករល្អៗ ដូចខាងក្រោម៖

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទីutes មុន

អ្នកនាំពាក្យគ្រោះមហន្តរាយ ៖ កម្ពុជា មិនមានកន្លែងណាមួយកើតមាន បញ្ហារញ្ជួយដីទេ

ផន ស្រីពី
ជីវិតកម្សាន្ដ៦ នាទីutes មុន

ផន ស្រីពី មោទនភាព ព្រោះបានរួមចំណែកការងារសង្គម និងស្វែងយល់ពីប្រវត្តិសាស្រ្តជាតិ នៅខេត្តស្ទឹងត្រែង

ជីវិតកម្សាន្ដ១៣ នាទីutes មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

សន្តិសុខសង្គម៤២ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៤៧ នាទីutes មុន

កសិករចិញ្ចឹមគោបាយជិត ៣០០ក្បាល ផ្ដាំកសិករផ្សេងឱ្យងាកមកចិញ្ចឹមគោប្រភេទនេះ ព្រោះងាយស្រួលចិញ្ចឹម

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

សន្តិសុខសង្គម៤២ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម