Connect with us

កីឡា

ប្រធានាធិបតីឥណ្ឌូណេស៊ី គាំទ្រសហព័ន្ធកីឡាបាល់ទាត់ ដេញថ្លៃធ្វើម្ចាស់ផ្ទះ AFC Asian Cup ឆ្នាំ ២០២៣

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងយុវជន និង​កីឡា លោក Zainudin Amali បាន​និយាយថា ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Jokowi គាំទ្រផែនការរបស់សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូនេស៊ី (PSSI) ក្នុងការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ជើងឯកបាល់ទាត់អាស៊ី (AFC Asian Cup) ឆ្នាំ២០២៣។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Amali បាន​និយាយ​នៅ​ទីក្រុង​ហ្សា​កាតា កាលពី​ថ្ងៃ​ពុធ​ថា​៖ «​មានការ​ស្នើសុំ​ពី PSSI ពីព្រោះ​ពួកគេ​មាន​គម្រោង​ស្នើសុំ​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​ពានរង្វាន់​ជើងឯក​អាស៊ី AFC Asian Cup ឆ្នាំ​ ២០២៣​។ អ្វីដែល PSSI បាន​ប្រាប់​ខ្ញុំ​បន្ទាប់មក​ខ្ញុំ​បាន​រាយការណ៍​ទៅ​ប្រធានាធិបតីថា ​តើ​យើង​ត្រូវបាន​អនុញ្ញាត​ឱ្យធ្វើជា​ម្ចាស់ផ្ទះ​ឬ​អត់​។​» លោក​បាន​ពន្យល់ថា​៖ «​លោក​ប្រធានាធិបតី បាន​ប្រាប់​ខ្ញុំ​ថា អនុញ្ញាតឱ្យ PSSI ធ្វើការ​លើ​រឿងនេះ ហើយ​ស្នើ​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត AFC Asian Cup ឆ្នាំ​២០២៣​។​»

​ព្រឹត្តិការណ៍ AFC Asian Cup ឆ្នាំ​ ២០២៣ គ្រោង​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី​ ១៦ ខែមិថុនា ដល់​ថ្ងៃទី ​១៦ ខែកក្កដា ឆ្នាំ​ ២០២៣ ឬ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​ការប្រកួត​បាល់ទាត់​ពិភពលោក​យុវជន​អាយុ​ក្រោម ២០​ ឆ្នាំ (FIFA World Cup U-20) ឆ្នាំ​ ២០២៣ នៅ​ថ្ងៃទី​ ២០ ខែឧសភា ដល់​ថ្ងៃទី ​១១ ខែមិថុនា ឆ្នាំ​ ២០២៣ ដែល​នឹង​ធ្វើឡើង​នៅ​ប្រទេសឥណ្ឌូណេស៊ី ដូចគ្នា​។​

PSSI បាន​បំពេញ​លក្ខខណ្ឌ​ក្នុងការ​ដាក់ពាក្យ​ធ្វើជា​ម្ចាស់ផ្ទះ AFC Asian Cup ឆ្នាំ​ ២០២៣​។ សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី (AFC) ទទួល​យកតែ​សំណើ​ពី​ប្រទេស​ចូលរួម​ដែលមាន​សិទ្ធិ​សម្រាប់​ការប្រកួត​ជុំ​ផ្តាច់ព្រ័ត្រ​នៅ​ឆ្នាំក្រោយ​ប៉ុណ្ណោះ​។ ហើយ​ក្រុមបាល់ទាត់​ជម្រើសជាតិ​ឥណ្ឌូនេស៊ី បាន​ឈានទៅ​ជុំ​ផ្ដាច់ព្រ័ត្រ ដោយសារ​ឈ្នះ​វគ្គ​ជម្រុះ​ជុំ​ទី​ ៣ ដែល​បាន​ឡើង​ក្នុងនាម​ជា​ក្រុម​លេខ ​២​ ល្អ​។​

​លោក Amali ពន្យល់ថា​៖ «PSSI សូម​ចូលរួម​ស្នើសុំ​ដេញថ្លៃ​ធ្វើជា​ម្ចាស់ផ្ទះ AFC Asian Cup ឆ្នាំ​ ២០២៣​។ លទ្ធផល​នឹង​ទៅជា​យ៉ាងណា យើង​មិនទាន់​ដឹង​នៅឡើយ​ទេ​។ ឥឡូវនេះ យើង​បានស្នើ​សុំឱ្យ PSSI ចូលរួម​ក្នុងការ​ដេញថ្លៃ​ធ្វើ​ម្ចាស់ផ្ទះ Asian Cup ឆ្នាំ​ ២០២៣​។​» PSSI ភ្លាមៗ​បាន​ផ្ញើ​សំណើ​ជា​ផ្លូវការ​ក្នុងការ​ធ្វើជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍ Asian Cup ឆ្នាំ​ ២០២៣ ទៅកាន់​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី (AFC)​។​

AFC ពិតជា​កំពុង​ស្វែងរក​ម្ចាស់ផ្ទះ AFC Asian Cup ឆ្នាំ​ ២០២៣ ដើម្បី​ជំនួស​ប្រទេស​ចិន ដែល​បាន​ដកខ្លួន​ដោយសារតែ​ការរីក​រាលដាល​នៃ​ជំងឺកូ​វីដ​-១៩​។ ឥណ្ឌូនេស៊ី អាច​ប្រជែង​ជាមួយ​ប្រទេស ​៤ ផ្សេងទៀត ដើម្បី​ធ្វើជា​ម្ចាស់ផ្ទះ AFC Asian Cup ឆ្នាំ​ ២០២៣ រួមមាន​អូស្ត្រាលី​, ជប៉ុន​, កូរ៉េខាងត្បូង និង​កាតា​។ PSSI បាន​និយាយថា ប្រទេស​ទាំង​៤ ក៏​ចាប់អារម្មណ៍​ក្នុង​ការរៀបចំ​ការប្រកួត​ព្រឹត្តិការណ៍​នេះ​ផងដែរ​៕

​អត្ថបទ​៖ មន្នី​រ័ត្ន​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៩ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៩ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១២ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម