Connect with us

កីឡា

រំភើប​!​ ស្រួង​ ភាវី​ ឈ្នះ​​ជើង​ឯក​​ប៊ីយ៉ា​ការ៉ុម​​លំដាប់​​ពិភព​​លោក​​​ចំពោះ​​មុខ​​ឪពុក​ម្តាយ​​​នៅ​​កូរ៉េ

បានផុស

នៅ

កីឡាការិនីស្នូឃ័រកម្ពុជា ស្រួង ភាវី បានសាង​ស្នាដៃថ្មីដ៏រំភើបរីករាយចំពោះមុខឪពុកម្តាយបង្កើតរបស់ខ្លួននៅលើទឹកដីនៃប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីនាងបានឈ្នះជើងឯកកីឡាប៊ីយ៉ាការ៉ុមលំដាប់ពិភពលោក PBA-LPBA Championship កាលពីពេលថ្មីៗនេះ។

ស្រួង ភាវី លើក​ពាន​រង្វាន់
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្រួង ភាវី បានឲ្យដឹងថា ក្តីស្រមៃរបស់នាងគឺនាំយកឪពុកម្តាយបង្កើត​ទៅទឹកដីប្រទេសកូរ៉េខាងត្បូង និងមើលនាងប្រកួតផ្ទាល់។ ទីបំផុតក្តីស្រមៃរយៈពេលជាង១០ឆ្នាំ​បានក្លាយជាការពិត។

ស្រួង​ ភាវី សំពះ​អ្នក​មាន​គុណ

កីឡាការិនីដែលមានដើមកំណើតនៅខេត្តត្បូងឃ្មុំបានរៀបរាប់ថា ៖«អស់រយៈពេលជាង១០ឆ្នាំ ដែលកូនស្រី កម្ពុជាម្នាក់នេះ មានក្ដីសុបិនថា នៅថ្ងៃណាមួយ កូននឹងនាំអ្នកមានគុណទាំងពីរ ឱ្យលោកបានមកមើលការប្រកួត របស់កូនស្រី ដែលជាការប្រកួតខ្នាតអន្តរជាតិ ដ៏ល្អឥតខ្ចោះនៅទឹកដីប្រទេសកូរ៉េនេះ»។

ឪពុកនិង​ម្តាយ ស្រួង ភាវី ​កាន់​ពាន​រង្វាន់

ភាវី បន្ថែមថា ៖«ទីបំផុត កូនស្រី កម្ពុជាម្នាក់នេះ អាចធ្វើបាន ហើយក៏នឹកស្មានមិនដល់ថា ក្តីសុបិនក្លាយជាការពិតនៅក្នុងពេលនេះឡើយ ហើយនឹងការយកឈ្នះ គ្រប់ការប្រកួតដ៏តឹងតែង ហើយរន្ធត់ស្លុតអារម្មណ៍មួយនេះផងដែរ។ កូនសន្យាថា នឹងធ្វើជាកូនស្រីល្អសម្រាប់ គ្រួសារនិងសង្គមជាតិ»។

ស្រួង ភាវី ទទួល​រង្វាន់​ជា​មួយ​អ្នក​មាន​គុណ

សូមបញ្ជាក់ថា ការប្រកួតបានប្រព្រឹត្តទៅរយៈពេល៧ថ្ងៃដែលមានកីឡាការិនីជាច្រើនរូបមកពីបណ្តាប្រទេសផ្សេងៗជុំវិញពិភពលោក។ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ស្រួង ភាវី បានយកឈ្នះកីឡាការិនីម្ចាស់ផ្ទះ Ga-young KIM និងនៅវគ្គផ្តាច់ព្រ័ត្របានយកឈ្នះកីឡាការិនីម្ចាស់ផ្ទះ Mi-rae LEE​ ដើម្បីគ្រងជើងឯក PBA-LPBA Championship លំដាប់ពិភពលោកដែលមានប្រាក់រង្វាន់២០លានវ៉ុន៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

សិង្ហបុរីស៊ើបអង្កេតលទ្ធភាព​​រត់ពន្ធតាមម៉ាឡេស៊ីនូវបន្ទះឈីប Nvidia ដែលអាមេរិក​បិទទៅចិន​

សេចក្ដីជូនដំណឹង២៩ នាទីutes មុន

Emirates ជំរុញការតភ្ជាប់រវាងកម្ពុជា-អារ៉ាប់រួម ពីទីក្រុងឌូបៃទៅ​ ខេត្តសៀមរាប

ព័ត៌មានជាតិ៣២ នាទីutes មុន

លោក នេត្រ ភក្ត្រា ៖ តាមរយៈខ្លឹមសារសៀវភៅ«លើសពីអង្គរ» នឹងធ្វើឲ្យភ្ញៀវទេសចរ មានអារម្មណ៍ស្ញប់ស្ញែងភាពអច្ឆរិយ អស្ចារ្យ នៃទឹកដីអង្គរខ្មែរ

កីឡា៣៧ នាទីutes មុន

ការ​ប្រកួត​បាល់ទះ​​​៤​ទល់​៤ Spcial Cup ឆ្នាំ​២០២៥ កើន​ដល់​៧៨​ក្រុម

កីឡា៣៧ នាទីutes មុន

ឱកាស​មក​ដល់​ហើយ! ​អ្នក​ចង់​ចាប់​ក្ដី​ស្រមៃ​ក្លាយ​ជា​កីឡាករ​បាល់ទះ​អាជីព​អាច​ទៅ​ធ្វើតេស្ត​សមត្ថភាព​​បាន​…

សន្តិសុខសង្គម២៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សហគ្រាសចិន
សន្តិសុខសង្គម៦ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

ក្រសួងធនធានទឹក
ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងធនធានទឹក ប្រកាសឲ្យអាជ្ញាធរដែនដី និងពលរដ្ឋប្រយ័ត្នពីភ្លៀងកក់ខែ

Sokha Hotels

ព័ត៌មានពេញនិយម