កីឡា
វិសាខា ត្រូវការត្រឹមស្មើក្រុមម៉ាឡេស៊ី ល្ងាចនេះក្នុងពានរង្វាន់ AFC Cup 2022
ក្លិបបាល់ទាត់វិសាខា របស់កម្ពុជា ត្រូវការត្រឹមតែស្មើប៉ុណ្ណោះក្នុងការប្រកួតចុងក្រោយនៃពូល G ពានរង្វាន់ AFC Cup 2022 ទល់នឹងក្លិប Kedah Darul Aman FC របស់ម៉ាឡេស៊ី នាល្ងាចថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២២ ដើម្បីបានកៅអីឡើងវគ្គបន្ត។

ការប្រកួតរវាងក្រុមទាំង ២ នឹងធ្វើឡើងនាវេលាម៉ោង ៨ យប់ (ម៉ោងនៅកម្ពុជា) ខណៈតាមស្ថានភាពបច្ចុប្បន្ន តារាងពិន្ទុសរុបពូល G វិសាខា កំពុងនាំមុខដោយមាន ៦ ពិន្ទុក្នុងដៃ ហើយក្រុមលេខ ២ ដែលតាមពីក្រោយ Bali United និង Kedah មាន ៣ ពិន្ទុ ដូច្នេះវិសាខា នឹងបានឡើងដោយស្រួល ប្រសិនបើស្មើ ជាមួយ Kedah ដែលបានសេចក្ដីថានឹងឈរកំពូលតារាង ដោយមាន ៧ ពិន្ទុ។

ប៉ុន្តែបើសិនភ្លាត់ចាញ់ Kedah FC នោះ វិសាខា នៅសល់ឱកាសក្នុងការឡើងទៅវគ្គបន្តផងដែរ នាមជាក្រុមលេខ ២ ល្អជាងគេ ដោយឈរលើ Bali United ទៀតព្រោះរូបមន្ត Head-to-Head វិសាខា បានឈ្នះ Bali។ ប៉ុន្តែយ៉ាងណាមិញ វិសាខា ត្រូវប្រៀបធៀបជាមួយក្រុមលេខ ២ នៃពូល H និង I សិនទើបអាចសម្រេចបាន ១០០ ភាគរយ។
តារាងពិន្ទុពូល G៖
លេខ 1. វិសាខា លេង ២ ប្រកួត ឈ្នះទាំង ២ ប្រកួត មាន ៦ ពិន្ទុ
លេខ 2. Bali United FC លេង ២ ប្រកួត ឈ្នះ ១ ចាញ់ ១ មាន ៣ ពិន្ទុ
លេខ 3. Kedah Darul Aman លេង ២ ប្រកួត ឈ្នះ ១ ចាញ់ ១ មាន ៣ ពិន្ទុ
លេខ 4. Kaya F.C–Iloilo ចាលេង ២ ប្រកួត ចាញ់ទាំង ២ មាន ០ ពិន្ទុ
បញ្ជាក់ថា ប្រសិនបើ វិសាខា ឈ្នះ ឬស្មើ នឹងបានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ប្រចាំតំបន់អាស៊ាន (ASEAN Zonal semi-finals)។

មួយគូទៀតផងដែរ ក្រុមរបស់កម្ពុជា ភ្នំពេញក្រោន នឹងត្រូវជួបក្លិបមកពីប្រទេសឡាវ Young Elephants ខណៈដែលប្រកួត គឺជាប្រកួតបង្គ្រប់កិច្ចដោយសារក្រុមទាំងពីរអស់ឱកាសឡើងវគ្គបន្តដូចគ្នា។ ការប្រកួតពូល I នេះនឹងធ្វើឡើងនៅវេលាម៉ោង ៩ យប់៕
អត្ថបទ៖ មន្នីរ័ត្ន

-
សន្តិសុខសង្គម២២ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច