Connect with us

កីឡា

វង្ស វិឆ័យ ប៉ះ​ជើង​ខ្លាំង​​ជា​ម្ចាស់​ខ្សែ​ក្រវាត់​មក​ពី​ថៃ​​ព្រឹក​ថ្ងៃ​សៅរ៍​​

បានផុស

នៅ

អ្នក​ប្រដាល់​គុន​ខ្មែរ​ទម្ងន់​ធ្ងន់ វង្ស វិឆ័យ វិល​មក​កាន់​សង្វៀន​ទៀត​ហើយ បន្ទាប់​ពី​បាន​ផ្តួល​កីឡាករ​ថៃ កងកាន់វ៉ាន វ៉ស៊ូងនើន ក្នុង​ទឹក​ទី​៤​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មិថុនា ឆ្នាំ​២០២២​នៅ​សង្វៀន​បាយ័ន។

ការ​វិល​មក​សង្វៀន​លើក​នេះ វង្ស វិឆ័យ ​ជួប​ជើង​ខ្លាំង​ម្នាក់​ទៀត​គឺ​កីឡាករ ស៊ីរិស័ក្តិ ក.កេសនុន (Sirisak kor.kesanun) ទម្ងន់​៧១​គីឡូក្រាម​ ​ក្នុង​តំណែង​​គូ​ឯក​​កម្មវិធី «Missile ថាមពល​អ្នក​ប្រយុទ្ធគុន​ខ្មែរ» វេលា​ម៉ោង​៨​ព្រឹក​ ថ្ងៃ​សៅរ៍ ទី​២ ខែ​កក្កដា ឆ្នាំ​២០២២​នៅ​សង្វៀន​ BTV។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ពិត​ទៅ​ វង្ស វិឆ័យ​ បាន​បាត់​មុខ​ពី​សង្វៀន​ជា​ច្រើន​ខែ​ហើយ​នៅ​​​ក្នុង​អន្តរកាល​កូវីដ-១៩​​ដែល​បាន​បើក​ការ​ប្រកួត​ប្រដាល់​ឡើង​វិញ​​កាល​ពី​ចុង​ឆ្នាំ​២០២១​កន្លង​ទៅ។ ការ​វិល​ត្រឡប់​មក​សង្វៀន​ជា​ថ្មី កីឡាករ​រូប​នេះ​បាន​ផ្តួល​កីឡាករ​ថៃ កងកាន់វ៉ាន ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​៤។

វង្ស វិច័យ ជា​អ្នក​ប្រដាល់​មួយ​រូប​ដែល​កីឡាករ​ប្រដាល់​ខ្មែរ​ដូច​គ្នា​ពិបាក​យក​ឈ្នះ​ណាស់។ ដៃ​គូ​គុន​ខ្មែរ​របស់​គេ​សុទ្ធ​តែ​ជើង​ខ្លាំង​ដូច​ជា ធឿន ធារ៉ា, ឈឿង ល្វៃ, ថៃ រិទ្ធី និង ឡុង សុភី ​ជា​ដើម ប៉ុន្តែ​ឥឡូវ​នេះ​ជា​ពេល​ដែល​ប្រកួត​ជា​មួយ​កីឡាករ​បរទេស។

វង្ស វិឆ័យ មាន​កាយ​សម្បទា​ល្អ និង​អាវុធ​ចេញ​ចម្រុះ។ រូប​គេ​អាច​ប្រើ​កណ្តាប់​ដៃ​បាន​ល្អ ទាត់​ក៏​មាន​ទម្ងន់ ហើយ​ក៏​អាច​ឡើង​ជង្គង់​បាន​ល្អ​ថែម​ទៀត។ ជា​មួយ​គ្នា​នេះ រូប​គេ​ក៏​អាច​ប្រើ​កែង​បាន​ដែរ ដូច្នេះ​អាច​និយាយ​បាន​ថា អាវុធ​សំខាន់​ទាំង​៤​គឺ​កណ្តាប់​ដៃ​ ទាត់​ ជង្គង់ និង​កែង​ រូប​គេ​​ចេញ​បាន​ល្អ​ទាំង​ព្រម។

ចំណែក​កីឡាករថៃ Sirisak មាន​បទ​ពិសោធ​ច្រើន​ក្នុង​ការ​ឡើង​សង្វៀន​ទាំង​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស។ កីឡាករ​ថៃ​រូប​នេះ​ធ្លាប់​ឈ្នះ​ខ្សែ​ក្រវាត់​ជា​ច្រើន​គ្រឿង និង​ប្រវត្តិ​ប្រកួត​ជាង​១០០​ដង។ រូបគេពូកែ​ចូល​ចាប់​អោប ឡើង​ជង្គង់ និង​វាយ​កែង។

ព្រឹក​ថ្ងៃ​សៅរ៍​ជា​មួយ​គ្នា​នេះ អ្នក​លេង​គុន​ខ្មែរ ពេជ្រ កក្កដា ក៏​ប្រកួត​មិត្តភាព​អន្តរជាតិ​ជា​មួយ​កីឡាករ​ថៃ គី Khing Petch ផង​ដែរ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

វៀតណាម បិទ​រោងចក្រ​ផលិត​សណ្តែកបណ្តុះ ក្រោយរកឃើញសារធាតុ​ពុល អាចឲ្យមនុស្សស្លាប់

ព័ត៌មានជាតិ១៥ ម៉ោង មុន

អ្នកនាំពាក្យ ៖ មានពលករខ្មែរ ០២ នាក់ ស្លាប់ និង ០២ នាក់ទៀត របួស ដោយសារការរញ្ជួយដីនៅប្រទេសថៃ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការធ្វើដំណើរពីបរទេសទៅអាមេរិក ធ្លាក់ចុះខ្លាំងក្រោយ ត្រាំ ឡើងកាន់អំណាច

កីឡា១៩ ម៉ោង មុន

លោក Munoz ស្នើ​សុំ​ពេល​វេលា​សម​រម្យ​ដើម្បី​ត្រៀម​ខ្លួន​វគ្គ​ផ្តាច់​ព្រ័ត្រ AFC Challenge League

ព័ត៌មានជាតិ១៨ ម៉ោង មុន

សម្តេច ម៉ែន សំអន សាទរការដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្នាក់ការគណបក្ស និងសមិទ្ធផលនានា ដើម្បីបម្រើតម្រូវការពលរដ្ឋ

Sokha Hotels

ព័ត៌មានពេញនិយម