Connect with us

កីឡា

ហេតុផលដែលកីឡាករជម្រើសជាតិកម្ពុជាជាច្រើនរូប អវត្តមាន ក្នុងការប្រកួត AFC Cup

បានផុស

នៅ

ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន និង​ក្លិប​បាល់ទាត់​វិសាខា បាន​ចូលរួម​ប្រកួត​ពានរង្វាន់ AFC Cup ឆ្នាំ​២០២២ និង​បញ្ចប់ ២​ប្រកួត​រួចមកហើយ តាម​ពូ​ល​រៀងៗ​ខ្លួន​។​

អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ កីឡាករសំខាន់ៗមួយចំនួនធំ ជាពិសេសកីឡាករជម្រើសជាតិកម្ពុជា ពុំត្រូវបានឃើញមានវត្តមានក្នុងការប្រកួតនោះទេ ខណៈ​តាម​ការ​បង្ហើប​ឱ្យ ‘​កម្ពុ​ជាថ្មី​’ ដឹង កីឡាករ​ទាំងនោះ​បាន​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ក្រោយ​បញ្ចប់​បេសកកម្ម​ឱ្យ​ក្រុម​ជម្រើសជាតិ ប្រកួត​ពាន AFC Asian Cup 2023 វគ្គ​ជម្រុះ នៅ​ប្រទេស​ឥណ្ឌា​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កីឡាករ​ដែល​ត្រូវបាន​ដឹងថា​ផ្ទុក​ជំងឺ​កូ​វីដ​-១៩ រួមមាន កីឡាករ​របស់​ក្លិប​ភ្នំពេញ​ក្រោ​ន ២ ​នាក់ គឺ អ៊​ន ចាន់​ប៉ូ​លីន និង​ សា​វែង សំណាង​។ អ៊ ចាន់​ប៉ូ​លីន ទើបតែ​ជាសះស្បើយ​នឹង​បានធ្វើ​ដំណើរ​ទៅ​ប្រទេស​វៀតណាម តាម​ក្រោយហើយ​បាន​ប្ដូរ​ចូល​លេង​កាលពី​ប្រកួត​ទី​ ២ ទល់នឹង Viettel​។

​ដោយឡែក​ក្លិប​វិសាខា កីឡាករ ៣ ​រូប​ ត្រូវបាន​មើលឃើញថា​ផ្ទុក​កូ​វីដ​-១៩ នោះ​គឺ​ខ្សែប្រយុទ្ធ កែវ សុខ​ផេង​, ខ្សែការពារ ទេស សម្បត្តិ ទាំងពីរ​នាក់​ជា​សមាជិក​នៃ​ក្រុម​ជម្រើសជាតិ និង​កីឡាករ ស៊ិន កក្កដា​។ កែវ សុខ​ផេង និង ស៊ិន កក្កដា បាន​តេស្ត​វិជ្ជមាន​ពេលទៅដល់​ប្រទេស​ឥណ្ឌូនេស៊ី ខណៈ ទេស សម្បត្តិ វិជ្ជមាន​តាំងពី​នៅ​កម្ពុជា ហើយ​ទើបតែ​ធ្វើដំណើរ​ទៅតាម​ក្រោយ​។ យ៉ាងណាមិញ​មកទល់ពេលនេះ​ពួកគេ​ទាំង ៣​ បានជា​សះស្បើយ​ហើយ​ផងដែរ នឹង​រួចរាល់​សម្រាប់​ការប្រកួត​ទី​ ៣ យប់​នេះ​។​

​សូមបញ្ជាក់ថា វិសាខា ត្រូវ​ប្រកួត​ទល់នឹង​ក្លិប Kedah Darul Aman FC របស់​ម៉ាឡេស៊ី នា​វេលា​ម៉ោង ៨​យប់ ខណៈ​ភ្នំពេញ​ក្រោ​ន នឹងត្រូវ​ជួប​ក្លិប​មកពី​ប្រទេស​ឡាវ Young Elephants ខណៈដែល​ប្រកួត​គឺជា​ប្រកួត​បង្គ្រប់កិច្ច​ដោយសារ​ក្រុម​ទាំងពីរ​អស់​ឱកាស​ឡើង​វគ្គ​បន្ត​ដូចគ្នា​។ ការប្រកួត​ពូ​ល I នេះ​នឹង​ធ្វើឡើង​នៅវេលា​ម៉ោង ៩​ យប់​៕

​អត្ថបទ​៖ មន្នី​រ័ត្ន​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

មីនតោន
សន្តិសុខសង្គម២២ ម៉ោង មុន

អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

សន្តិសុខសង្គម២៣ ម៉ោង មុន

របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អ្នកទោសស្រីជាង១៥០នាក់ ត្រូវបានរំលោភ និងដុតទាំងរស់ ក្នុង​ហេតុការណ៍​ហែកគុក​នៅ​កុងហ្គោ

ព័ត៌មានជាតិ២២ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម