កីឡា
វិសាខា ជ្រុះចេញពីពានរង្វាន់ AFC Cup 2022 ដោយត្រឹមលេខ ២ ក្នុងពូល
ក្លិបបាល់ទាត់វិសាខា បានចាញ់ក្រុមរបស់ម៉ាឡេស៊ី Kedah FC ដោយលទ្ធផលស្វិតស្វាញ ៥-១ ក្នុងជំនួបចុងក្រោយ ពូល G ពានរង្វាន់ AFC Cup 2022 នៅទឹកដីកណ្ដាលប្រទេសឥណ្ឌូនេស៊ី កាលពីល្ងាចថ្ងៃទី ៣០ ខែមិថុនា។

ក្នុងការប្រកួតវិសាខា ចាប់ផ្ដើមបានយ៉ាងល្អជាមួយនឹងឱកាសសម្រុក ប៉ុន្តែ Kedah បានព្យាយាមដោយទំនុកចិត្តរហូតដល់ស្ទើរតែមានឱកាសរកគ្រាប់នាំមុខ ប៉ុន្តែបែរជាខកខានទាត់បាល់ ១១ ម៉ែត្រមិនបានសម្រេច ដោយកីឡាករ Ronald Ngah។ ក្រោយមកវិសាខា បានបើកការនាំមុខវិញដោយកីឡាករ Mohammed Khan នៅនាទី ២០។ យ៉ាងណាមិញ Kedah ក៏បានព្យាយាមរហូតដល់អាចរកគ្រាប់បាល់តាមស្មើនៅនាទី ២៨ ដោយកីឡាករ Mahmoud Mardi ហើយក្រោយមកនៅចុងវគ្គកីឡាករ Mahmoud Mardi ដដែលរកគ្រាប់នាំមុខឱ្យ Kedah នៅនាទី ៤៥ និងនាំឱ្យចប់វគ្គទី ១ Kedah នាំមុខ វិសាខា ២-១។
ចូលដល់វគ្គទី ២ វិសាខា ព្យាយាមរកគ្រាប់តាមស្មើ ប៉ុន្តែមិនអាចធ្វើអ្វីបាន ហើយត្រូវបាន Kedah នាំមុខជាថ្មីដោយកីឡាករ Mahmoud Mardi ដដែល នៅនាទី៥៤។ មិនទាន់អស់ចិត្ត កីឡាករ Mohd Zulkkifli បានរកគ្រាប់ទី ៤ ឱ្យ Kedah នៅនាទី៦៧ និងបន្តបន្ថែមគ្រាប់ទី ៥ នៅនាទី ៧៦ ដោយកីឡាករ Ronald Ngah បានរក្សាលទ្ធផល ៥-១ ដល់ចប់ការប្រកួត។


បរាជ័យនេះ ធ្វើឱ្យ វិសាខា ឈរនៅលេខ ២ ល្អ ប៉ុន្តែចាញ់ពិន្ទុក្រុមរបស់ម៉ាឡេស៊ី មួយទៀត គឺក្រុម Kuala Lumpur City FC ដែលបានយកឈ្នះ Tampines Rovers FC ២-១ នាំឱ្យគេបានឈរលេខ២ ល្អ ដោយមាន ៤ ពិន្ទុក្នុងដៃ ខណៈវិសាខា មានតែ ៣ ពិន្ទុប៉ុណ្ណោះ។ បញ្ជាក់ថា ការប្រកួតជាមួយ Kaya FC ដែលស្ថិតនៅបាតតារាង ពុំត្រូវបានរាប់បញ្ចូលឡើយ ដោយសារមានក្រុមពូលមួយ មានតែ ៣ក្រុម៕
អត្ថបទ៖ មន្នីរ័ត្ន

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក