Connect with us

កីឡា

ជម្រើសជាតិនារីកម្ពុជា ចេញទៅហ្វីលីពីនព្រឹកស្អែកដើម្បីចូលរួមប្រកួតពានបាល់ទាត់នារីអាស៊ាន

បានផុស

នៅ

ក្រុមជម្រើសជាតិនារីកម្ពុជា នឹងចេញទៅប្រទេសហ្វីលីពីន នៅថ្ងៃទី ០២ ខែកក្កដា ឆ្នាំ ២០២២ ស្អែកនេះ ដើម្បីចូលរួមប្រកួតពានរង្វាន់ជើងឯកនារីអាស៊ាន (AFF Women’s Championship 2022)​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ប្រភព​បានឱ្យដឹងថា​ក្រុម​នារី​កម្ពុជា នឹង​ចាក​ចេញពី​កម្ពុជា នា​វេលា​ម៉ោង ៩:៥៥ ​នាទី​ព្រឹក ថ្ងៃទី​ ០២ ខែកក្កដា បានន័យថា ៣​ ថ្ងៃមុន​ការប្រកួត​មកដល់ ពេលដែល​ពូ​ល​របស់​កម្ពុជា ចាប់ផ្ដើម​នៅ​ថ្ងៃទី​ ០៥ ខែកក្កដា ឆ្នាំ​ ២០២២ ដោយ​បើកឆាក​ទល់នឹង ក្រុម​ជម្រើសជាតិ​នារី​ឡាវ​។​

​បន្ទាប់មក ការប្រកួត​ទី​ ២ កម្ពុជា ត្រូវ​ជួប វៀតណាម នៅ​ថ្ងៃទី​ ០៧ ខែកក្កដា ប្រកួត​ទី​ ៣ ត្រូវ​ជួប មី​យ៉ាន់​ម៉ា នៅ​ថ្ងៃទី ​០៩ ខែកក្កដា ខណៈ​ប្រកួត​ចុងក្រោយ​ថ្ងៃទី​ ១៣ ខែកក្កដា នារី​កម្ពុជា ជួប ទី​ម័​រ​ខាងកើត​។​

​គួរ​រំ​ឮ​កថា កីឡាការិនី ២៣ ​នាក់​ ចុងក្រោយ​ជា​ផ្លូវការ មកពី​ក្លិប ៥ ​ផ្សេងគ្នា​ទាំង​នៅ​លី​គ​កំពូល​បាល់ទាត់​នារី​កម្ពុជា ពោល​មាន​មកពី ភ្នំពេញ​ក្រោ​ន ៩​ នាក់​, ណាហ្គា​វើ​លដ៍ ៥​ នាក់​, ព្រះខ័ន​រាជ​ស្វាយរៀង ៣​ នាក់​, វិសាខា ២​ នាក់ និង​ក្លិប​បាល់ទាត់​សៀមរាប ៣ ​នាក់​។​

​ពានរង្វាន់​ជើងឯក​នារី​អាស៊ាន (AFF Women’s Championship 2022) គ្រោង​ធ្វើ​ពីថ្ងៃ​ទី​ ០៤ ដល់​ថ្ងៃទី​ ១៧ នៅ​ខែកក្កដា ឆ្នាំ ​២០២២​។ ក្រុម​ជម្រើសជាតិ​នារី​កម្ពុជា ស្ថិតនៅ​ពូ​ល B ជាមួយ វៀតណាម​, មី​យ៉ាន់​ម៉ា​, ឡាវ និង ទី​ម័​រ​ខាងកើត​។ ពូ​ល A ឯ​ណ្ណោះ​វិញ​មាន ថៃ​, ហ្វីលីពីន​, ឥណ្ឌូនេស៊ី​, សិង្ហ​បុរី​, អូស្ត្រាលី និង​ម៉ាឡេស៊ី​៕

​អត្ថបទ​៖ មន្នី​រ័ត្ន​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

មីនតោន
សន្តិសុខសង្គម២២ ម៉ោង មុន

អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

សន្តិសុខសង្គម២៣ ម៉ោង មុន

របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អ្នកទោសស្រីជាង១៥០នាក់ ត្រូវបានរំលោភ និងដុតទាំងរស់ ក្នុង​ហេតុការណ៍​ហែកគុក​នៅ​កុងហ្គោ

ព័ត៌មានជាតិ២២ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម