កីឡា
បច្ចេកវិជ្ជា offside ពាក់កណ្តាលស្វ័យប្រវត្តិ នឹងត្រូវប្រើប្រាស់នៅ FIFA World Cup 2022
FIFA បានប្រកាសថា បច្ចេកវិទ្យាពាក់កណ្តាលស្វ័យប្រវត្តិ offside នឹងត្រូវបានយកទៅប្រើប្រាស់ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក (FIFA World Cup 2022) នៅប្រទេសកាតា ដែលចាប់ផ្តើមនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២។

បច្ចេកវិទ្យាថ្មីនេះ នឹងផ្តល់ជូននូវឧបករណ៍ជំនួយដល់អាជ្ញាកណ្ដាលក្នុងបន្ទប់វីដេអូ និងអាជ្ញាកណ្ដាលនៅលើទីលាន ដើម្បីជួយពួកគេធ្វើការឱ្យបានកាន់តែលឿន ត្រឹមត្រូវជាងមុន និងការសម្រេចចិត្ត បានកាន់តែច្បាស់ជាងមុន ក្នុងពានរង្វាន់ដ៏ធំបំផុតមួយនេះ។

បន្ទាប់ពីជោគជ័យនៃការប្រើប្រាស់បច្ចេកវិទ្យាវីដេអូជំនួយអាជ្ញាកណ្ដាល (VAR) នៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោក កាលពីឆ្នាំ២០១៨ (FIFA World Cup 2018) នៅប្រទេសរុស្ស៊ី ប្រធាន FIFA លោក Gianni Infantino បានប្រកាសនៅក្នុងកិច្ចប្រជុំធំមួយថា FIFA នឹងខិតខំប្រើប្រាស់សក្តានុពលពេញលេញនៃបច្ចេកវិទ្យានៅក្នុងបាល់ទាត់ និងពង្រឹងបន្ថែម VAR ដើម្បីបន្តភាពឈានមុខនៃបច្ចេកវិទ្យានៅក្នុងការប្រកួត។

បច្ចេកវិទ្យាថ្មីនេះប្រើប្រាស់កាមេរ៉ាតាមដានចំនួន ១២គ្រឿង ដែលដាក់នៅក្រោមដំបូលនៃកីឡដ្ឋាន ដើម្បីតាមចាប់យកបាល់ និងទិន្នន័យរហូតដល់ ២៩ចំណុចរបស់កីឡាករម្នាក់ៗ ក្នុងល្បឿន ៥០ដងក្នុងមួយវិនាទី ដោយគណនាទីតាំងពិតប្រាកដរបស់ពួកគេនៅលើទីលាន។

ដោយការរួមបញ្ចូលទិន្នន័យរាងកាយ និងតាមយកបាល់ បច្ចេកវិទ្យាថ្មីនេះផ្តល់នូវការជូនដំណឹងដោយស្វ័យប្រវត្តិដល់ក្រុមមន្ត្រីអាជ្ញាកណ្ដាលនៅក្នុងបន្ទប់ប្រតិបត្តិការវីដេអូ នៅពេលណាដែលបាល់ត្រូវបានចាប់ដោយកីឡាករដែលស្ថិតក្នុងស្ថានភាព offside នៅពេលនេះ។ ដំណើរការនេះនឹងប្រើរយៈពេលតែ ២-៣វិនាទី ដែលមានន័យថាការសម្រេចចិត្តពិន័យ offside អាចត្រូវបានធ្វើឡើងលឿន និងត្រឹមត្រូវជាងមុន។
សូមបញ្ជាក់ថា FIFA World Cup 2022 នឹងចាប់ផ្ដើមពីថ្ងៃទី២១ ខែខែវិច្ឆិកា ហើយនឹងបញ្ចប់នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ នៅប្រទេសកាតា៕
អត្ថបទ ៖ មន្នីរ័ត្ន


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ