Connect with us

កីឡា

កីឡាការិនី​ព្រះខ័ន​រាជ​ស្វាយរៀង ៧​នាក់ ជាប់​ឈ្មោះ U18 នារី​កម្ពុជា ធ្វើតេស្ត​ដំណាក់កាល​ទី​១ ត្រៀម​ប្រកួត​ពាន​យុវនារី​អាស៊ាន

បានផុស

នៅ

សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បានធ្វើ​ការកោះហៅ​កីឡាការិនី​ប្រមាណ ៤៥​នាក់ មកពី​ក្លិប​ចំនួន ៨​នៅ​លី​គ​បាល់ទាត់​នារី​កម្ពុជ ដើម្បី​ធ្វើតេស្ត​ជ្រើសរើស​ចូល​ក្រុម​ជម្រើសជាតិ​នារី​កម្ពុជា អាយុ​ក្រោម ១៨​ឆ្នាំ ត្រៀម​លេង​ពាន​នារី​អាស៊ីអាគ្នេយ៍​អាយុ​ក្រោម ១៨​ឆ្នាំ នៅ​ខែកក្កដា ខាងមុខ​។

យោងតាម​បញ្ជី​ឈ្មោះ​កីឡាការិនី ៤៥​នាក់​នោះ​មាន​មកពី​ក្លិប​នៅ​លី​គ​កំពូល​កម្ពុជា ដូចជា សៀមរាប (១៣​នាក់​), ព្រះខ័ន​រាជ​ស្វាយរៀង (៧​នាក់​), ភ្នំពេញ​ក្រោ​ន (២​នាក់​), បឹងកេត (៥​នាក់​), វិសាខា (៨​នាក់​), ណាហ្គា​វើ​លដ៍ (៥​នាក់​), បាត់ដំបង (៣​នាក់​) និង​ខេត្តកណ្ដាល ១​នាក់​។

កីឡាការិនី​ព្រះខ័ន​រាជ​ស្វាយរៀង ទាំង ៧​នាក់​នោះ​រួមមាន វ៉ុ​ន ស្រីនូ​, មុត ម្លិះ​, អឿន រ៉ា​ធី​ម​, ខុំ លី​, មុត រ៉ាត់​, ថា​ង ចាន់ថន និង ឈិ​ត សា​ភឿន​។

ការធ្វើ​តេស្ត​នេះ នឹងធ្វើ​ឡើង​ពី​ថ្ងៃទី​០៦ ខែកក្កដា ខាងមុខ​តទៅ នៅ​មជ្ឈមណ្ឌល​សាលា​បាល់ទាត់​ជាតិ​បាទី ខេត្តតាកែវ​។

គួរ​បញ្ជាក់ថា នេះ​ជាការ​ជ្រើសរើស​កីឡាការិនី​ដើម្បី​ត្រៀម​លេង​ពាន​បាល់ទាត់​នារី​អាស៊ីអាគ្នេយ៍​អាយុ​ក្រោម ១៨​ឆ្នាំ (AFF U-18 Women’s Championship) ដែល​គ្រោង​ធ្វើ​ពីថ្ងៃ​ទី​២២ នៅ​ខែកក្កដា ដល់​ថ្ងៃទី​០៤ ខែសីហា ឆ្នាំ​២០២២ នៅ​ប្រទេស​ឥណ្ឌូនេស៊ី​។​ U18 នារី​កម្ពុជា ស្ថិតនៅ​ពូ​ល A ជាមួយ វៀតណាម​, ថៃ​, សិង្ហ​បុរី និង​ឥណ្ឌូនេស៊ី៕

អត្ថបទ​ ៖ មន្នី​រ័ត្ន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

ប្រមុខ UN៖ តំបន់ហ្គាហ្សា គឺជា «វាលពិឃាដ» ដូច្នេះពិភពលោក ត្រូវធ្វើសកម្មភាពទប់ស្កាត់អ៊ីស្រាអែល

សេដ្ឋកិច្ច១ ម៉ោង មុន

តម្លៃមាសបន្តដាំក្បាលចុះ តែអ្នកជំនាញថា នៅតែមានឱកាសស្ទុះឡើងវិញ

កីឡា១ ម៉ោង មុន

លោក Muñoz អត់​បារម្ភ​អ្វី​ទាំង​អស់ ទោះ​អវត្តមាន​កីឡាករ​សំខាន់​២​នាក់

សេចក្ដីជូនដំណឹង១ ម៉ោង មុន

មិនសរសើរមិនបាន! កៀកពិធីបុណ្យចូលឆ្នាំខ្មែរ ធនាគារ ABA បង្កើតមាតិការំលេចផ្សាភ្ជាប់នូវវប្បធម៌ខ្មែរ ផ្សព្វផ្សាយយ៉ាងទូលំទូលាយ

ចរាចរណ៍២ ម៉ោង មុន

ឃាត់ខ្លួននាយរងការិយាល័យមន្ទីរប្រឆាំងគ្រឿងញៀនម្នាក់ ក្រោយបើករថយន្តដេញបុកម៉ូតូ របួសបុរសម្នាក់

ចរាចរណ៍២៣ ម៉ោង មុន

ក្រឡាប់រថយន្តដឹកមាន់ សង្កត់រថយន្តអ្នកដំណើរ កៀបជាប់មនុស្ស ០៤ នាក់ នៅស្រុកមុខកំពូល

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អេឡុន ម៉ាសក៍ ហៅប្រឹក្សាពាណិជ្ជកម្មកំពូលរបស់ ត្រាំ ថា «ល្ងង់ជាងឥដ្ឋ១ការ៉ុង»

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អ៊ីរ៉ង់​យល់​ព្រម​ធ្វើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ ទាល់​តែ​អាមេរិក​ឈប់​ធ្វើ​រឿង​មួយ​នេះ​សិន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ឥណ្ឌូណេស៊ី ប្រកាសបញ្ជូន​យន្តហោះ​ទៅ​ដឹក​​ជនជាតិ​ប៉ាឡេស្ទីននៅ​ហ្គាហ្សា​ឲ្យ​មក​ស្នាក់នៅប្រទេស​ខ្លួន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ស្លាប់មនុស្ស៦៦នាក់ និងរបួសជាង១៦០នាក់ ក្នុងហេតុការណ៍បាក់ដំបូលក្លឹបរាត្រី នៅប្រទេស ដូមីនីក

Sokha Hotels

ព័ត៌មានពេញនិយម