កីឡា
កីឡាករលេចធ្លោ៣រូបព្រះខ័នរាជស្វាយរៀងនិយាយពីជំនួបធំជាមួយភ្នំពេញក្រោន
សមាជិកលេចធ្លោ៣រូបរបស់ព្រះខ័នរាជស្វាយរៀងបានបង្ហាញចំណាប់អារម្មណ៍ផ្ទាល់ខ្លួនអំពីការប្រកួតទល់ជាមួយនឹងភ្នំពេញក្រោន វេលាម៉ោង៦:៣០នាទីល្ងាច ថ្ងៃអង្គារ៍ ទី៦ ខែកក្កដា ស្អែកនេះនៅទឹកដីស្វាយរៀង ក្នុងសប្តាហ៍ទី៩ នៃការប្រកួតជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ រដូវកាល២០២២។

ខ្សែបម្រើស្លាបព្រះខ័នរាជស្វាយរៀង អៀន ពិសី បង្ហាញអារម្មណ៍ផ្ទាល់ខ្លួនថា ៖«សម្រាប់ខ្ញុំយល់ឃើញថា ការប្រកួតនេះគឺជាការប្រកួតមួយដ៏ល្អ។ ខ្ញុំសប្បាយចិត្តដែលបានប្រកួតជាមួយក្រុមខ្លាំង។ ការប្រកួតមួយនេះនឹងល្អមើលសម្រាប់អ្នកគាំទ្រ ពីព្រោះអីក្រុមទាំងពីរនឹងលេងបុកគ្នាទៅវិញទៅមក»។
ចំណែកយុវជនលេចធ្លោ ជូ ស៊ីនទី បាននិយាយថា ៖«ខ្ញុំគិតថា នេះជាការប្រកួត ដ៏អស្ចារ្យមួយ ហើយជាការប្រកួតដ៏ស្វិតស្វាញ និងជាការប្រកួតដែលមានការចាប់អារម្មណ៍បំផុត។ យើងខ្ញុំប្តេជ្ញាថា នឹងប្រឹងឲ្យអស់សមត្ថភាព និង នាំរឿងល្អសម្រាប់អ្នកគាំទ្ររបស់យើង»។

ទន្ទឹមជាមួយគ្នា ឡុង ភារ៉ាត់ ខ្សែបម្រើកណ្តាលគួរឲ្យចាប់អារម្មណ៍មួយរូបរបស់ព្រះខ័នរាជស្វាយរៀង បានលើកឡើងថា ៖«ថ្ងៃស្អែកគឺជាការប្រកួតដ៏ពិបាក និងតឹងតែងសម្រាប់ក្រុមយើង។ ទោះជាការប្រកួតពិបាកយ៉ាងណា តែពួកយើងបានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការប្រកួតនេះ»។
កាលពីជុំទី១ ព្រះខ័នរាជស្វាយរៀងបានយកឈ្នះភ្នំពេញក្រោនដោយលទ្ធផល ៣-១ នៅទឹកដីរបស់ភ្នំពេញក្រោន ក្នុងរាជធានីភ្នំពេញ។

ដល់ពេលនេះ ព្រះខ័នរាជស្វាយរៀង នៅតែជាក្លឹបមិនទាន់ស្គាល់បរាជ័យក្នុងការប្រកួតជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ រដូវកាល២០២២នេះ បន្ទាប់ពី៨ប្រកួតគឺឈ្នះ៧ និងស្មើ១ មាន២២ពិន្ទុ កំពុងឈរលើកំពូលតារាង។ ថ្ងៃអង្គារ៍ស្អែកនេះគឺជាការប្រកួតសប្តាហ៍ទី៨របស់ភ្នំពេញក្រោន ដោយសារក្រុមតំណាងកម្ពុជានេះបានចេញទៅប្រកួតពានរង្វាន់ AFC Cup។ ការប្រកួតនៅលីគ៧លើកកាលពីជុំទី១ ភ្នំពេញក្រោន ឈ្នះ១ ស្មើ៤ និងចាញ់២ មាន៧ពិន្ទុ កំពុងឈរចំណាត់ថ្នាក់លេខ៦៕
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់