កីឡា
គ្រូបង្វឹកសិង្ហបុរី នៅតែរីករាយទោះចាញ់កម្ពុជា ១-០ ពាន AFF U-19 Boys Championship ម្សិលមិញ
ក្រុម U-19 សិង្ហបុរី បានប្រកួតចាញ់ U-19 កម្ពុជា ក្នុងជំនួបបើកពូលនៃពានរង្វាន់ជើងឯកយុវជនអាយុក្រោម ១៩ ឆ្នាំអាស៊ាន (AFF U-19 Boys Championship 2022) លទ្ធផល ០-១ កាលពីល្ងាចថ្ងៃទី ០៣ ខែកក្កដា ម្សិលមិញ។

កីឡាករ សុវណ្ណ ដូណា ក្លាយជាកីឡាករនាំជ័យជម្នះដល់ក្រុមបន្ទាប់ពីអាចរកគ្រាប់បាល់ ១ គ្រាប់នៅនាទី ៦ ក្រោយការបញ្ជូនបាល់ freekick ហើយក្រឡកពីដៃអ្នកចាំទីសិង្ហបុរី ចំជើងរបស់គេផ្ទាល់ទាត់បញ្ចូលទីបានសម្រេច។
បើទោះបីជារងបរាជ័យ ប៉ុន្តែគ្រូបង្វឹករបស់ U-19 សិង្ហបុរី លោក Muhammad Fadzuhasny Juraimi នៅតែសម្ដែងក្ដីរីករាយ ដោយលោកបាននិយាយថា៖ «ខ្ញុំគិតថាកូនក្រុមបានធ្វើអស់ពីសមត្ថភាពតាមកាលៈទេសៈ។ ពួកគេភាគច្រើនមិនសូវបានប្រកួតច្រើននោះទេ ហើយអ្នកអាចមើលឃើញថាពួកគេខ្វះភាពប៉ះទង្គិចក្នុងការប្រកួត និងភាពកាយសម្បទា។»

U-19 កម្ពុជា ឈរនៅលេខ ២ ក្នុងពូល B ដោយរកបាន ៣ ពិន្ទុស្មើគ្នាជាមួយ U-19 ឡាវ ប៉ុន្តែ U-19 ឡាវ មានគ្រាប់បាល់ចំណេញច្រើនជាង។ ប្រកួតបន្ទាប់របស់ U-19 កម្ពុជា ត្រូវជួប U-19 ម៉ាឡេស៊ី នៅថ្ងៃទី ០៥ ខែកក្កដា ខាងមុខ៕
អត្ថបទ៖ ណារ៉ុង

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ