កីឡា
អ្នកគាំទ្រសិង្ហបុរី រិះគន់ខ្លាំងៗក្រោយប្រទេសកំណើតខ្លួនចាញ់កម្ពុជា ក្នុងពាន AFF U-19 Championship
អ្នកគាំទ្រក្រុម U-19 សិង្ហបុរី បានរិះគន់ខ្លាំងៗក្រោយប្រទេសកំណើតរបស់ខ្លួនប្រកួតចាញ់ U-19 កម្ពុជា ក្នុងពានរង្វាន់ជើងឯកយុវជនអាយុក្រោម ១៩ ឆ្នាំ អាស៊ាន (AFF U-19 Boys Championship 2022) លទ្ធផល ០-១ កាលពីល្ងាចថ្ងៃទី ០៣ ខែកក្កដាម្សិលមិញ។

ការរិះគន់នេះ បន្ទាប់ពីមើលឃើញថា ទម្រង់លេងរបស់ក្រុម U-19 សិង្ហបុរី ហាក់ខុសពីការរំពឹងទុក ជាពិសេសចំពេលដែលគេគិតថា ក្រុមរបស់ខ្លួន អាចយកឈ្នះលើកម្ពុជា ដោយសារកត្តាកាយសម្បទា ក៏ដូចជាកត្តាអភិវឌ្ឍន៍ដែលគិតថា មានប្រៀបជាងតាំងពីដើម និងកត្តាប្រវត្តិសាស្ត្រដែលភាគច្រើន សិង្ហបុរី តែងតែឈ្នះ កម្ពុជា មិនថាឈុតយុវជន ឬឈុតធំ។
អ្នកគាំទ្របានសរសេរអារម្មណ៍ ក៏ដូចជារិះគន់នៅលើទំព័រហ្វេសបុករបស់សហព័ន្ធកីឡាបាល់ទាត់សិង្ហបុរីថា៖ «យើងគួរតែចាញ់ ០-១ ទល់នឹងក្រុមដូចជាថៃ ឬក៏វៀតណាម មិនមែនកម្ពុជាឡើយ។ ហើយនឹងឈ្នះក្រុមដទៃទៀតនៅក្នុងតំបន់ វាមិនពិបាកក្នុងការស្នើសុំនោះទេ។ ការចាញ់កម្ពុជា មិនមែនអ្វីដែលគួរឱ្យមានមោទកភាពទេ។» អ្នកគាំទ្រម្នាក់ទៀតបានសរសេរថា៖ «ខណៈពេលដែលកម្ពុជា មានគ្រូបង្វឹកមកពីជប៉ុនជួយបង្ហាត់ដល់ក្រុមយុវជនស្ទើរគ្រប់ឈុត យើងវិញមានត្រឹមគ្រូបង្វឹកដែលយើងមិនដែលស្គាល់ ហើយជាគ្រូបង្វឹកក្នុងស្រុកទៀត។ ក្នុងដំណាក់កាលថ្នាលបែបនេះគួរណាតែមានគ្រូបង្វឹកដែលមានបទពិសោធន៍ខ្ពស់។»

អ្នកគាំទ្រមួយចំនួនទៀត ក៏បានដាក់កំហុសទៅលើគ្រូបង្វឹក ដោយគេបាននិយាយថា៖ «កីឡាករបានលេងអស់ពីលទ្ធភាពហើយ ប៉ុន្តែគេចាញ់ដោយសារគ្រូបង្វឹក។» «យើងពិតជាត្រូវការការផ្លាស់ប្ដូរគ្រូបង្វឹក U19s។»
គួររំឮកថា កីឡាករ សុវណ្ណ ដូណា ក្លាយជាកីឡាករស៊ុតចូលឱ្យកម្ពុជា យកឈ្នះ សិង្ហបុរី ០-១ គ្រាដែលការប្រកួតនេះក៏មានភាពស្វិតស្វាញផងដែរ ជាមួយនឹងឱកាសទាត់ប្រហាក់ប្រហែលគ្នា ប៉ុន្តែកម្ពុជា ហាក់ធ្វើបានល្អជាង។
U-19 សិង្ហបុរី ឈរនៅលេខ ៤ ក្នុងពូល B មាន ០ពិន្ទុ ហើយប្រកួតបន្ទាប់គេនឹងត្រូវជួប U-19 ទីម័រខាងកើត ដែលទើបតែចាញ់ឡាវ នៅថ្ងៃទី ០៥ ខែកក្កដា ខាងមុខ ផងដែរ៕
អត្ថបទ៖ ណារ៉ុង

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២៣ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ