កីឡា
ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន សប្ដាហ៍នេះផ្លាស់ប្ដូរកាលបរិច្ឆេទការប្រកួតមួយគូ ដោយសារកង្វះកីឡាករ
ការប្រកួតដណ្ដើមពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៦ ឆ្នាំ២០២២ វគ្គជម្រុះថ្នាក់ជាតិ ជើងទី២ សប្ដាហ៍នេះ នឹងមានការផ្លាស់ប្ដូរកាលបរិច្ឆេទការប្រកួតមួយគូ ដោយសារកង្វះកីឡាករទៅបំពេញបេសកកម្មប្រកួតក្រៅប្រទេស។

យោងតាមលិខិត ក្លិបបាល់ទាត់អាស៊ីអឺរ៉ុបយូណាយធីត បានស្នើសុំផ្លាស់ប្ដូរកាលបរិច្ឆេទប្រកួតជើងទី២ ទល់នឹងក្លិបបាល់ទាត់ភ្នំពេញហ្គាឡាក់ស៊ី ដែលដើមឡើយគ្រោងប្រកួតនៅថ្ងៃទី០៧ ខែកក្កដា នេះ ត្រូវលើកទៅប្រកួតនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ វិញ ដោយសារកីឡាករមួយចំនួនរបស់ក្លិបមានមូលដ្ឋាននៅអរិយក្សត្រមួយនេះ ជាប់ឈ្មោះ និងចេញទៅប្រកួតពានយុវជនអាយុក្រោម ១៩ឆ្នាំអាស៊ាន (AFF U-19 Championship) នៅប្រទេសឥណ្ឌូនេស៊ី តំណាងឲ្យក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម ១៩ឆ្នាំ ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២។

បញ្ជាក់ថា ក្លិបបាល់ទាត់អាស៊ីអឺរ៉ុបយូណាយធីត មានកីឡាករ ៣នាក់ជាប់ U-19 កម្ពុជា រួមមាន កីឡាករ វ៉ាន់ វីត, ឆាន់ ប៊ុនមី និង ហាវ សុខនេត្រ។
រំឮកទៅដល់ការប្រកួតជើងទី១ របស់ក្រុមទាំង២ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ ម្ចាស់ផ្ទះ ភ្នំពេញហ្គាឡាក់ស៊ី បានយកឈ្នះ អាស៊ីអឺរ៉ុបយូណាយធីត ២ទល់១។ ជើងទី២ ដែលលើកទៅប្រកួតនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ នឹងធ្វើនៅកីឡដ្ឋានអេអ៊ីយូស្បតផាក៕
អត្ថបទ ៖ មន្នីរ័ត្ន


-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?