កីឡា
U19 កម្ពុជាត្រូវការពិន្ទុពេលជួប U19 ម៉ាឡេស៊ី ម៉ោង៣ថ្ងៃនេះ
ក្រុមបាល់ទាត់យុវជនជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំ (U19) នឹងប្រកួតជាមួយក្រុម U19 ម៉ាឡេស៊ី វេលាម៉ោង៣រសៀល ទី៥ ខែកក្កដា នេះ នៃពានរង្វាន់ AFF U19 Boys Championship 2022 ដែលជាការប្រកួតដ៏តឹងតែង និងសំខាន់សម្រាប់ការប្រកួតសន្សំពិន្ទុក្នុងពូល B។
ការប្រកួតជាមួយ U19 ម៉ាឡេស៊ី អាចជាជំនួបដ៏លំបាកជាងគេក្នុងចំណោមដៃគូប្រកួតក្នុងពូលនេះ ដូច្នេះការរកបានពិន្ទុពីក្រុមយុវជនម៉ាឡេស៊ីគឺមិនថា១ ឬ៣ពិន្ទុទេ ពិតជាចាំបាច់បំផុតដើម្បីផ្តល់ទំនុកក្នុងការឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ពីព្រោះ២ប្រកួតចុងក្រោយគឺជាមួយយុវជនឡាវ និងទីម័រខាងកើត ជាការប្រកួតដែលយុវជនកម្ពុជាមានសង្ឃឹមច្រើនក្នុងការទទួលបានពិន្ទុ។
ទោះជាយ៉ាងណា ការប្រកួតរសៀលម៉ោង៣ថ្ងៃនេះ នឹងពិតជាលំបាកខ្លាំងសម្រាប់ក្រុមយុវជនកម្ពុជា ដោយសារគោព្រៃជំទង់កម្ពុជាបានចាយកម្លាំងនឿយហត់ម្តងហើយកាលពីបីថ្ងៃមុន ខណៈក្រុមយុវជនម៉ាឡេស៊ីនេះជាការប្រកួតលើកដំបូង។ ដូច្នេះក្រុមយុវជនម៉ាឡេស៊ី មានប្រៀបទាំងកម្លាំងស៊ុហ្វពេញល្អ។ កីឡាករពេញជើង គ្មានរបួស ឬនឿយហត់អស់កម្លាំងឡើយ ហើយស្របពេលក្រុមយុវជនម៉ាឡេស៊ី ជាក្រុមខ្លាំង និងអាចចាត់ទុកល្អជាងគេនៅក្នុងពូល B នេះ។
សូមបញ្ជាក់ថា បន្ទាប់ពីការប្រកួតបើកឆាកពូល B ពានរង្វាន់ AFF U19 Boys Championship 2022 ក្រុមយុវជនឡាវមាន៣ពិន្ទុ ឈរលើកំពូលតារាង បន្ទាប់ពីបានឈ្នះយុវជនទីម័រខាងកើត២-០ ខណៈយុវជនកម្ពុជាមាន៣ពិន្ទុដែរ តែឈរលេខ២ ក្រោយឈ្នះយុវជនសិង្ហបុរី១-០៕
អត្ថបទ៖ វីរបុត្រ
-
សន្តិសុខសង្គម១៣ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?