កីឡា
U-19 កម្ពុជា ចាញ់ U-19 ម៉ាឡេស៊ី ប្រកួតទី២ ពាន AFF U-19 Championship
ក្រុម U-19 កម្ពុជា បានប្រកួតចាញ់ U-19 ម៉ាឡេស៊ី ក្នុងជំនួបទី២ ពូល B នៃពានរង្វាន់ជើងឯកយុវជនអាយុក្រោម ១៩ឆ្នាំអាស៊ាន (AFF U-19 Boys Championship 2022) លទ្ធផល ១-២ នារសៀលថ្ងៃទី០៥ ខែកក្កដា។
ការប្រកួតចាប់ផ្ដើមនៅវេលាម៉ោង ៣និង០០នាទីគត់ កែចេញដោយ U-19 កម្ពុជា បានព្យាយាមលេងស្រដៀងទៅនឹងការប្រកួតជាមួយ U-19 សិង្ហបុរី ជាមួយការគ្រប់គ្រងបាល់នៅប្រមាន ១០នាទីដំបូង។ ក្រោយមកទៀតម៉ាឡេស៊ី បានចាប់ផ្ដើមបង្ហាញភាពខ្លាំងរបស់ខ្លួន និងព្យាយាមរហូតអាចរកគ្រាប់បាល់បានសម្រេចដោយកីឡាករ Najmudin Akmal នៅនាទី១៣។ ក្រោយមកទៀតកម្ពុជា ក៏បានព្យាយាមរកគ្រាប់បាល់មកវិញផងដែរជាមួយឱកាសទាត់ល្អៗនៅនាទី១៤ និងនាទី២៧ ប៉ុន្តែធ្វើមិនបានសម្រេច ហើយបែរជាត្រូវបានម៉ាឡេស៊ី បន្ថែមគ្រាប់បាល់ទី២ បានសម្រេចដោយកីឡាករ Haiqal Haqeemi Hairi នៅនាទី៣០ ជាមួយការទាត់ដ៏ល្អ។ នាទីដែលសេសសល់គឺកម្ពុជា មានឱកាសទាត់ទីច្រើនប៉ុន្តែបានត្រឹមត្រូវបានសង្គ្រោះដោយអ្នកចាំទី និងមាន ១គ្រាប់ទៀតចូលទីផងដែរ តែជាបាល់ Offside ហើយក៏បានរក្សាលទ្ធផល ០-២ ដល់ចប់វគ្គទី១។
ចូលដល់វគ្គទី២ កម្ពុជា ហាក់ធ្វើបានល្អមកវិញ ដោយព្យាយាមជាមួយឱកាសមួយចំនួន រហូតដល់នាទី៥៦ កីឡាករ ចាន់ វិបុលដេវីត បានរកគ្រាប់ទី១ ឱ្យកម្ពុជាតាមពីក្រោយបានសម្រេច បង្កើនទំនុកចិត្ត។ ក្រោយមកទៀតកម្ពុជា មានឱកាសកាន់តែច្រើនទៅៗ ប៉ុន្តែនៅតែពុំអាចធ្វើបានសម្រេច រហូតដល់លទ្ធផលបញ្ចប់ចុងក្រោយ កម្ពុជា ចាញ់ ម៉ាឡេស៊ី ១-២។ ប្រកួតបន្ទាប់របស់ U-19 កម្ពុជា ត្រូវជួប U-19 ឡាវ នៅថ្ងៃទី០៧ ខែកក្កដា ខាងមុខ៕
អត្ថបទ ៖ មន្នីរ័ត្ន
-
ចរាចរណ៍៥ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង