កីឡា
នារីកម្ពុជា តាមស្មើឡាវចុងម៉ោង ដើម្បីឈរលេខ ២ ក្នុងពូល B ពានបាល់ទាត់នារីអាស៊ាន
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានប្រកួតស្មើជាមួយ ក្រុមជម្រើសជាតិនារីឡាវ ក្នុងជំនួបបើកពូល B ពានរង្វាន់ជើងឯកនារីអាស៊ាន (AFF Women’s Championship 2022) លទ្ធផល ១-១ នាយប់ថ្ងៃទី ០៥ ខែកក្កដា។

ក្នុងការប្រកួតកម្ពុជា ធ្វើបានយ៉ាងល្អជាមួយនឹងឱកាសទាត់ ២ ដងនៅដើមវគ្គទី ១ ប៉ុន្តែត្រូវបានរារាំងដោយអ្នកចាំទី។ យ៉ាងណាមិញចូលដល់នាទី ២១ ឡាវ បានកីឡាការិនី Phimpha Thongsavang ក្រោយមកកម្ពុជា បានព្យាយាមរកគ្រាប់បាល់តាមស្មើ ប៉ុន្តែធ្វើមិនបានសម្រេចដោយសារអ្នកចាំទីឡាវ ធ្វើបានយ៉ាងល្អជាមួយនឹងការសង្គ្រោះបាល់ជាច្រើន ហើយក៏បានរក្សាលទ្ធផល ១-០ ដល់ចប់វគ្គទី ១។
ចូលដល់វគ្គទី ២ កម្ពុជាព្យាយាមរកក្រាប់បាល់តាមស្មើមកវិញ ប៉ុន្តែខកខានជាច្រើនលើកច្រើនសារប៉ុន្តែនៅតែមិនបានសម្រេច និងអូសបន្លាយដល់នាទី ៩០ ទើបអាចរកគ្រាប់បាល់បានដោយបាល់ពិន័យ ១១ ម៉ែត្រ ធ្វើបានសម្រេចដោយកីឡាការិនី ពឿន គន្ធា រហូតដល់លទ្ធផលបញ្ចប់ចុងក្រោយ កម្ពុជា ស្មើជាមួយ ឡាវ ១-១។

ដូច្នេះលទ្ធផលស្មើនេះ ធ្វើឱ្យនារីកម្ពុជា ឈរនៅលេខ ២ បណ្ដោះអាសន្ន បន្ទាប់ពីមួយគូទៀត មីយ៉ាន់ម៉ា បានយកឈ្នះ ទីម័រខាងកើត ដល់ទៅ ៧-០។ កម្ពុជា ឈរនៅលើ ឡាវ ដោយសារមានកាតលឿង តិចជាងឡាវ។ ដោយឡែកប្រកួតបន្ទាប់របស់ កម្ពុជា ត្រូវជួប ក្រុមខ្លាំង វៀតណាម នៅថ្ងៃទី ០៧ ខែកក្កដា ខាងមុខ៕
អត្ថបទ៖ មន្នីរ័ត្ន

-
សន្តិសុខសង្គម២២ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច