Connect with us

កីឡា

ពាន​​សម្តេច​តេជោ​ រក​​ឃើញ​​៣​​ក្រុម​​ឡើង​​វគ្គ​​ថ្នាក់​ជាតិ​​ហើយ

បានផុស

នៅ

ការប្រកួត​វគ្គ​ជម្រុះ​​ថ្នាក់ជាតិ ពានរង្វាន់បាល់ទាត់សម្តេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន លើក​ទី​១៦ ឆ្នាំ​២០២២ រក​ឃើញ​ក្រុម​​៣​កក់​កៅអី​វគ្គ​ថ្នាក់​ជាតិ​ហើយ បន្ទាប់​ពី​​បាន​ប្រកួត​ជើងទី ២ចំនួន​៣​គូ​បាន​បញ្ចប់​នា​ល្ងាច​ ថ្ងៃពុធទី ០៦ ខែកក្កដា ឆ្នាំ ២០២២ នេះ។

ក្លិប​ព្រៃវែង​អេ​ហ្វ​ស៊ី ​
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្លិប​ព្រៃវែង​អេ​ហ្វ​ស៊ី ​បាន​កក់​កៅអី​ឡើង​ទៅ​វគ្គ​ថ្នាក់​ជាតិ​​ បន្ទាប់​ពី​ការ​ប្រកួត​ជើង​ទី២​បាន​យក​ឈ្នះ​ក្រុមកំពត អេហ្វស៊ី ដោយ​លទ្ធផល ចាស់​ដៃ ៩-១ នៅ​កីឡដ្ឋាន​ខេត្តព្រៃវែង​។ កាលពី​ជើង​ទី​ ១ ព្រៃវែង បាន​យកឈ្នះ ខេត្តកំពត ៥-២។

ជា​មួយ​គ្នា​នេះ ម្ចាស់​ផ្ទះ កោះកុង អេហ្វស៊ី ក៏​បាន​កៅអី​ឡើង​វគ្គ​ថ្នាក់​ជាតិ​ដែរ បន្ទាប់​ពី​ជើង​ទី​២​បាន​យកឈ្នះ​ក្លិប​បាល់ទាត់​ឬ​ទ្ធី​សែន ​ដោយ​លទ្ធផល ៦-៣។ កាលពី​ជើង​ទី​ ១ កោះកុង ឈ្នះ ឬ​ទ្ធី​សែន ៣-២។

កោះកុង អេហ្វស៊ី

ក្រុម​ដែល​មាន​មូលដ្ឋាន​នៅ​រាជ​ធានី​ភ្នំពេញ អាយ​អេស​អាយ ដង្កោ​សែន​ជ័យ ​ក៏​បាន​ឡើង​ទៅ​វគ្គ​ថ្នាក់​ជាតិ​ដែរ បន្ទាប់​ពី​យកឈ្នះ​ ក្រុម​ខេត្ត​ឧ​ត្ត​រ​មានជ័យ ដោយ​លទ្ធផល ៦-០ នៅ​កីឡដ្ឋាន​ស្មា​ត​អរ​អេស​អិន។ កាលពី​ជើង​ទី​ ១ អាយ​អេស​អាយ ដង្កោ​សែន​ជ័យ បាន​យកឈ្នះ ក្រុម​ខេត្ត​ឧ​ត្ត​រ​មានជ័យ ៣-១៕

ក្រុម​អាយអេសអាយ ដង្កោ​សែន​ជ័យ

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៣ នាទីutes មុន

តារា​ថៃច្រើននាក់ រត់ប្រាស់អាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

សន្តិសុខសង្គម៣២ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៣៧ នាទីutes មុន

កសិករចិញ្ចឹមគោបាយជិត ៣០០ក្បាល ផ្ដាំកសិករផ្សេងឱ្យងាកមកចិញ្ចឹមគោប្រភេទនេះ ព្រោះងាយស្រួលចិញ្ចឹម

ព័ត៌មានជាតិ៥២ នាទីutes មុន

១៧ ខេត្តក្នុង​ចំណោម ២៥ រាជធានីខេត្ត ​បញ្ចប់​ចុះ​​តាមដាន​ការ​អនុវត្ត​យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស

ព័ត៌មានអន្ដរជាតិ៥៤ នាទីutes មុន

អ៊ីស្រាអែល​​សម្លាប់​មនុស្ស​ជិត ៩០០​នាក់ ចាប់​តាំង​ពី​​​លែង​អនុវត្ត​​បទ​ឈប់​បាញ់​នៅ​តំបន់ហ្គាហ្សា

Sokha Hotels

ព័ត៌មានពេញនិយម