Connect with us

កីឡា

U-19 កម្ពុជា កោះហៅកីឡាករ៤រូបបន្ថែមទៀតទៅជួយក្រុម ត្រៀមប៉ះឡាវ

បានផុស

នៅ

កីឡាករចំនួន៤រូបត្រូវបានគ្រូបង្វឹកនៃក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម១៩ឆ្នាំ លោក Koji Gyotoku កោះហៅទៅរួមក្រុម ដើម្បីការប្រកួតពានរង្វាន់ជើងឯកយុវជនអាយុក្រោម១៩ឆ្នាំអាស៊ាន (AFF U-19 Boys Championship 2022) នៅប្រទេសឥណ្ឌូនេស៊ី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅព្រឹកថ្ងៃទី០៦ ខែកក្កដា សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានធ្វើការកោះហៅកីឡាករ៤រូបបន្ថែមទៅជួយក្រុម ក្នុងនោះមកពីក្លិប ៤ផ្សេងៗពីគ្នា រួមមាន កីឡាករ អៀម រតនា របស់ក្លិបសូលទីឡូអង្គរ, កីឡាករ សូគ្រី សូហ្វាន់ របស់ក្លិបអង្គរថាយហ្គឺរ, កីឡាករ គង់ លីហ៊ួរ របស់ក្លិបខេត្តព្រៃវែង និងអ្នកចាំទី សាំង ហាន់ឃុន របស់ក្លិបវិសាខា។

មកទល់ពេលនេះពួកគេទាំង ៤នាក់បានទៅដល់ប្រទេសឥណ្ឌូនេស៊ីហើយ និងបានចូលរួមហ្វឹកហាត់ជាមួយក្រុមផងដែរ។ នេះជាការបន្ថែមកីឡាករ ដ្បិតបញ្ជីនៃការចុះឈ្មោះប្រកួតពានរង្វាន់ដដែលនេះ គឺត្រូវបានអនុញ្ញាត ដោយសារបញ្ហាកូវីដ-១៩។

មកទល់ពេលនេះ U-19 កម្ពុជា ប្រកួតបាន ២លើកហើយ ក្នុងនោះឈ្នះ១ (សិង្ហបុរី ១-០) និងចាញ់១​ (ម៉ាឡេស៊ី ២-១)​មាន ៣ពិន្ទុឈរលេខ៣ ក្នុងពូល B។ ប្រកួតបន្ទាប់នឹងត្រូវជួបឡាវ នាល្ងាចថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង​៧យប់៕

អត្ថបទ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ នាទីutes មុន

រោងចក្រ​ច្នៃ​ដំណាប់​ស្វាយ​មួយ​កន្លែង ​ត្រូវ​មន្ទីរ​បរិស្ថាន​ខេត្តប៉ៃលិន​ចាត់​វិធាន​ការណ៍ ក្រោយ​បញ្ចេញ​​កាក​សំណល់​កខ្វក់​ចូលប្រភពទឹកសាធារណៈ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងបរិស្ថានគាំទ្រ TotalEnergies កាត់បន្ថយការបញ្ចេញកាបូននៅកម្ពុជា និងការវិនិយោគលើថាមពលកកើតឡើងវិញ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រោយ​ភ្លៀងលាយឡំ​ខ្យល់​កន្ត្រាក់​បំផ្លាញ​ផ្ទះ​ពលរដ្ឋ​ សមត្ថកិច្ច​ចេញ​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​ភ្លាម​ៗ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងព័ត៌មានយកថវិកា១០០លានរៀលប្រមូលពីព្រឹត្តិការណ៍រត់ ដើម្បីមនុស្សធម៌ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា

កីឡា៤ ម៉ោង មុន

អនុប្រធាន​សហព័ន្ធ​កីឡា​ហាប់គីដូ៖​ លទ្ធផលកន្លង​ទៅ​នៅខ្វះចន្លោះ​ ប៉ុន្តែ​ជា​ការ​ជោគជ័យ​សម្រាប់​យើង​ថ្មី​

ធនាគារឯកជន
សន្តិសុខសង្គម៧ ម៉ោង មុន

ឃាត់ខ្លួនមនុស្ស៥នាក់ពាក់ព័ន្ធករណីលួចលុយពីធនាគារឯកជនមួយក្នុងទំហំទឹកប្រាក់ខ្ទង់លានដុល្លារ

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកនាំពាក្យការពារជាតិច្រានចោលព័ត៌មានដែលថាថៃបំពានដែនអាកាសកម្ពុជា

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

សមាជិក​សភាបារាំង ទាមទារ​ឲ្យ​អាមេរិក​ប្រគល់​រូប​សំណាក​សេរីភាព​មកវិញ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អ៊ុយក្រែន ធ្វើតេស្តជោគជ័យ នូវមីស៊ីលដ៏ខ្លាំង ដែលអាចបាញ់ដល់មូស្គូ និងត្រៀមដាក់ប្រយុទ្ធលើសមរភូមិ

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកនាំពាក្យ ថា កម្ពុជានៅតែសកម្មក្នុងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន

Sokha Hotels

ព័ត៌មានពេញនិយម