កីឡា
Ronaldo ត្រៀមលក់យន្តហោះឯកជនសំណព្វចិត្ត ក្រោមហេតុផលមួយ
សារព័ត៌មាន The Sun របស់អង់គ្លេសបានរាយការណ៍ថា Cristiano Ronaldo កំពុងរៀបចំលក់យន្តហោះឯកជន ដែលលោកចូលចិត្តបំផុត ក្នុងតម្លៃជិត២៤លានដុល្លារ ដោយហេតុផលថាវាតូចពេក។
ខ្សែប្រយុទ្ធក្រុម Manchester United វ័យ ៣៧ឆ្នាំរូបនេះ បានទិញយន្តហោះ Gulfstream G200 ក្នុងតម្លៃ ៨ ខ្ទង់ ចាប់តាំងពីឆ្នាំ២០១៥ ខណៈយន្តហោះនេះបាននាំយក Ronaldo និងគូស្នេហ៍ Georgina Rodriguez ព្រមទាំងកូនៗ ធ្វើដំណើរវិស្សមកាលនៅទូទាំងទ្វីបអឺរ៉ុប។
របាយការណ៍បញ្ជាក់ថា Ronaldo តែងតែប្រើយន្តហោះនេះ ដើម្បីហោះទៅនិងត្រឡប់ទៅស្រុកកំណើតក្នុងប្រទេសព័រទុយហ្គាល់ ជាមួយនឹងល្បឿនអតិបរមា ៥៦០ ម៉ាយក្នុងមួយម៉ោង។ ទោះបីជាវាអាចផ្ទុកអ្នកដំណើរបាន ៨-១០ នាក់ ប៉ុន្តែលោកកំពុងស្វែងរកយន្តហោះថ្មី ទំនើប និងធំជាងនេះទៅទៀត។
ព័ត៌មានក៏បង្ហាញផងដែរថា Gulfstream G200 ក៏ជាយន្តហោះឯកជនដ៏កម្រ មានតែយន្តហោះចំនួន ២៥០គ្រឿងប៉ុណ្ណោះដែលត្រូវបានបញ្ឈប់នៅឆ្នាំ ២០១១។ យន្តហោះយក្សដ៏ប្រណិតមួយនេះ សំបូរទៅដោយគ្រឿងបរិក្ខារដូចជា Wi-Fi ទូរស័ព្ទ ម៉ាស៊ីនទូរសារ ឡចំហាយអគ្គិសនី មីក្រូវ៉េវ ទូទឹកកក និងប្រព័ន្ធកម្សាន្តទំនើបៗផ្សេងទៀតដែរ។
ទោះជាយ៉ាងណាក៏ដោយ តារាបាល់ទាត់រូបនេះ មិនប្រញាប់ប្រញាល់លក់ទេ ប្រសិនបើលោកមិនទទួលបានតម្លៃដូចដែលចង់បាន ហើយលោកត្រៀមទុកសម្រាប់អ្នកដែលចាប់អារម្មណ៍តែប៉ុណ្ណោះ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖រថយន្ត Bugatti តម្លៃរាប់លានដុល្លាររបស់ Ronaldo ជួបឧបទ្ទវហេតុបុកជញ្ជាំង ខ្ទេចខាងមុខគ្មានសល់
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ