Connect with us

កីឡា

សៀមរាប​អេ​ហ្វ​ស៊ី និង​សូល​ទី​ឡូ​អង្គរ ដឹក​ដៃ​គ្នា​ឡើង​វគ្គ​បន្តពាន​សម្តេច​តេ​ជោ ហ៊ុន សែន​

បានផុស

នៅ

ការប្រកួត​ដណ្ដើម​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន លើក​ទី​១៦ ឆ្នាំ​២០២២ វគ្គ​ជម្រុះ​ថ្នាក់ជាតិ ជើង​ទី​២ ថ្ងៃទី​០៧ ខែកក្កដា ឆ្នាំ​២០២២ បានបញ្ចប់​ការប្រកួត ដោយបាន​រកឃើញ ២​ក្រុម​បន្ថែមទៀត​ឡើង​វគ្គ​បន្ត​។ ក្នុងនោះ ណិ​ច​ស្តិ​ប ស្មើ សៀមរាប ១-១ ស្រប​ពេលដែល បន្ទាយមានជ័យ ចាញ់ សូល​ទី​ឡូ​អង្គរ ០-២​។

ការប្រកួត​រវាង ណិ​ច​ស្តិ​ប ជាមួយ សៀមរាប បាន​ចាប់​ផ្ដើម​ដោយនៅ​វគ្គ​ទី​១ ណិ​ច​ស្តិ​ប បា​នរក​គ្រាប់​បាល់​នាំ​មុខមុន ដោយ​កីឡាករ អូន រ៉ាវុធ នៅ​នាទី​២៨​។ ក្រោយមក​នៅ​នាទី​៣៩ កីឡាករ ថា គ្រី​យ៉ា បា​នរក​គ្រាប់​តាម​ស្មើ​ឱ្យ​សៀមរាប និង​បាន​រក្សា​លទ្ធផល ១-១ ដល់​ចប់​វគ្គ​ទី​១ ចូលដល់​វគ្គ​ទី​២ ក្រុម​ទាំងពីរ​មានឱកាស​ទាត់​សំដៅ​គ្នា​ទៅវិញទៅមក​ប៉ុន្តែ​ពុំមាន​គ្រាប់​បាល់​កើតឡើង​ឡើយនិង បន្ត​រក្សា​លទ្ធផល ១-១ ហូត​ដល់​ចប់​ការប្រកួត​ជា​ផ្លូវការ នាំឱ្យ សៀមរាប ឈ្នះ ណិ​ច​ស្តិ​ប ៤-៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែក​គូ​ទី​២ បន្ទាយមានជ័យ ជាមួយ សូល​ទី​ឡូ​អង្គរ នៅ​វគ្គ​ទី​១ ក្រុម​បាន​ប្រកួត​យ៉ាង​ស្វិតស្វាញ ប៉ុន្តែ​មិនអាច​ទម្លាយ​សំណាញ់​ទី​គ្នា​បាន និង​រក្សា​លទ្ធផល ០-០ នៅ​វគ្គ​ទី​១​។ ចូលដល់​វគ្គ​ទី​២ គ្រាប់​បាល់​ក៏​កើតមានឡើង ដោយ​សូល​ទី​ឡូ​អង្គរ រក​គ្រាប់​បាល់​បាន​មុន​តាមរយៈ​ការ​ទាត់​ដ៏​ល្អ​ពី​កីឡាករ យ៉ែម មករា នៅ​នាទី​៥៣ ហើយ​អូសបន្លាយ​ដល់​នាទី​៩០+៣ គ្រាប់​បាល់​ទី​២ ក៏​កើតមានឡើង​ដោយ​កីឡាករ អ៊ឹម វ៉ា​ឃីម តាមរយៈ​បាល់​ពិន័យ ១១​ម៉ែត្រ និង​បាន​រក្សា​លទ្ធផល​ផ្លូវការ សូល​ទី​ឡូ​អង្គរ ឈ្នះ បន្ទាយមានជ័យ ០-២ និង​សរុប​ទាំងពីរ​ជើង​ឈ្នះ ៤-០​។

ដូច្នេះ​ក្រុម​ទាំង​២ នឹងត្រូវ​បន្តដំណើរ​ជាមួយ ក្លិប​ព្រៃវែង​, កោះកុង និង​អាយ​អេស​អាយ ដង្កោរ​សែន​ជ័យ ឡើងទៅ​វគ្គ​បន្ត​គឺ​ដំណាក់កាល​ទី​៣ ថ្នាក់ជាតិ​វគ្គ ១៦​ក្រុម​ចុងក្រោយ ដោយ​ត្រូវ​ប្រកួត​ជាមួយ​ក្រុម​នៅ​លី​គ​កំពូល​ទាំង​៨​។ នៅសល់តែ​មួយក្រុម​ទៀត​ប៉ុណ្ណោះ គឺ​ក្រុម​ឈ្នះ​រវាង ក្លិប​បាល់ទាត់​អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត ជាមួយ ក្លិប​បាល់ទាត់​ភ្នំពេញ​ហ្គា​ឡាក់​ស៊ី ដែល​លើក​ការប្រកួត​ទៅលេង​ថ្ងៃទី​២០ ខែកក្កដា ខណៈ ភ្នំពេញ​ហ្គា​ឡាក់​ស៊ី បាន​យកឈ្នះ អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត ២-០ នៅ​ជើង​ទី​១៕

អត្ថបទ​ ៖ មន្នី​រ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២ នាទីutes មុន

តារា​ថៃច្រើននាក់ រត់ប្រាស់អាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

សន្តិសុខសង្គម៣០ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៣៥ នាទីutes មុន

កសិករចិញ្ចឹមគោបាយជិត ៣០០ក្បាល ផ្ដាំកសិករផ្សេងឱ្យងាកមកចិញ្ចឹមគោប្រភេទនេះ ព្រោះងាយស្រួលចិញ្ចឹម

ព័ត៌មានជាតិ៥០ នាទីutes មុន

១៧ ខេត្តក្នុង​ចំណោម ២៥ រាជធានីខេត្ត ​បញ្ចប់​ចុះ​​តាមដាន​ការ​អនុវត្ត​យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស

ព័ត៌មានអន្ដរជាតិ៥២ នាទីutes មុន

អ៊ីស្រាអែល​​សម្លាប់​មនុស្ស​ជិត ៩០០​នាក់ ចាប់​តាំង​ពី​​​លែង​អនុវត្ត​​បទ​ឈប់​បាញ់​នៅ​តំបន់ហ្គាហ្សា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម