Connect with us

កីឡា

កម្ពុជា​បញ្ជូន​កីឡាការិនី​ប៉េតង់ ២​រូប ទៅ​ប្រកួត​ព្រឹត្តិការណ៍​កីឡា​ពិភពលោក (The World Games) នៅ​សហរដ្ឋអាមេរិក

បានផុស

នៅ

កីឡាការិនី​ប៉េតង់​កម្ពុជា ២​នាក់ នឹងចូលរួម​ការប្រកួត​កីឡា​ពិភពលោក (The World Games) ឆ្នាំ​២០២២ នៅ​រដ្ឋ Birmingham សហរដ្ឋអាមេរិក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អគ្គលេខាធិការ​រង​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា កញ្ញា គិ​ន សំណាង បានបញ្ជាក់​ឱ្យដឹងថា សម្រាប់​ការប្រកួត​កីឡា​ពិភពលោក លើ​ប្រភេទ​កីឡា​ប៊ូល កម្ពុជា បញ្ជូន​កីឡាការិនី​២​រូប គឺ​កីឡាការិនី អ៊ុក ស្រីមុំ និង​កីឡាការិនី អ៊ុន ស្រី​យ៉ា និង​ប្រតិភូ​៣​រូប ទៅ​ចូលរួម​ប្រកួត​លើ ២​វិញ្ញាសា គឺ​វិញ្ញាសា ២​នាក់​ទល់​២​នាក់ និង​វិញ្ញាសា វា​យក​យក​ពិន្ទុ​។

អគ្គលេខាធិការរង​រូបនេះ​បន្តថា កម្ពុជា​សង្ឃឹម​នឹង​ទទួលបាន​លទ្ធផល​ល្អ ដោយសារ​សហព័ន្ធ មាន​ផែនការ​ច្បាស់លាស់ ក្នុងការ​សម្រិតសម្រាំង​រក​កីឡាការិនី ដែលមាន​បទពិសោធន៍ និង​បច្ចេកទេស​ធ្លាប់​ឆ្លងកាត់​ការប្រកួត​កម្រិត​អន្តរជាតិ​ញឹកញាប់​។ កីឡា​ប៉េតង់​នឹង​ប្រកួត​នៅ​ថ្ងៃទី​១២ ទី​១២​។

ព្រឹត្តិការណ៍​កីឡា​ពិភពលោក (The World Games) គឺជា​ព្រឹត្តិការណ៍​ពហុ​កីឡា​អន្តរជាតិ សំដៅលើ​កីឡា ឬ​វិញ្ញាសា ឬ​ព្រឹត្តិការណ៍​នានា​ក្នុង​កីឡា ដែល​មិនមាន​ការប្រកួត​ក្នុង​កីឡា​អូឡាំពិក​។ អាចនិយាយ​បាន​ថា ​វា​មាន​លក្ខណៈ​ស្រដៀង​នឹង​កីឡា​អូឡាំពិក​។ ជាធម្មតា គេ​ប្រារព្ធ​ធ្វើឡើង​រៀងរាល់ ៤​ឆ្នាំ​ម្តង មួយឆ្នាំ​បន្ទាប់ពី​ការប្រកួត​កីឡា​អូឡាំពិក​រដូវក្តៅ ក្នុង​រយៈពេល ១១​ថ្ងៃ​។ កីឡា​ពិភពលោក ត្រូវបាន​គ្រប់គ្រង​ដោយ​សមាគម​កីឡា​ពិភពលោក​អន្តរជាតិ ក្រោម​ការឧបត្ថម្ភ​រប​ស់​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ (OIC)​។

ការប្រកួត​កីឡា​ពិភពលោក ឆ្នាំ​២០២២ ធ្វើ​នៅ​រដ្ឋ Birmingham សហរដ្ឋអាមេរិក ចាប់ពី​ថ្ងៃទី​០៧ ដល់​ថ្ងៃទី​១៥ ខែកក្កដា ដោយមាន​កីឡា​ចំនួន ៣០​ប្រភេទ​ដាក់ឱ្យ​ប្រកួត និង​អត្ត​ពលិកម​ក​ពី ១១០​ប្រទេស​ចូលរួម៕

​អត្ថបទ ​៖ មន្នី​រ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម