កីឡា
ប្រធានបាល់ទាត់អាស៊ានបញ្ជាក់ខ្លីរឿងគ្រាប់បាល់មិនឲ្យកម្ពុជាយប់មិញ
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំ (U19) បានចាញ់ក្រុមបាល់ទាត់ជម្រើសជាតិឡាវអាយុក្រោម២៣ឆ្នាំដោយលទ្ធផល ១-២ សម្រាប់ការប្រកួតវគ្គសន្សំពិន្ទុក្នុងពូលនៃពានរង្វាន់ AFF U19 BOY CHAMPIONSHIP 2022 នៅប្រទេសឥណ្ឌូណេស៊ី។

ការប្រកួតយប់មិញនេះ ក្រុមយុវជនឡាវធ្វើបានល្អមែនទែននៅវគ្គទី១ទាំងការសម្រុក ដាក់សម្ពាធ និងស៊ុតសំដៅទីរបស់កម្ពុជា ហើយជាលទ្ធផលបានទម្លាយសំណាញ់ទីរបស់កម្ពុជាពីរគ្រាប់ដើម្បីបញ្ចប់វគ្គទី១ដោយលទ្ធផល ២-០។
នៅវគ្គទី២ ក្រុមគោព្រៃជំទង់កម្ពុជាបានកែប្រែស្ថានការឲ្យប្រសើរវិញតាមរយៈការផ្លាស់ប្តូរកីឡាករថ្មីចូល និងការសហការគ្នាបានល្អ។ កត្តានេះបានជំរុញឲ្យក្រុមយុវជនកម្ពុជាបានដាក់សម្ពាធជាបន្តបន្ទាប់ហើយក៏មានឱកាសស៊ុតបាល់សំដៅទីរបស់ឡាវច្រើនដែរ។
ការប្រឹងប្រែងរបស់កម្ពុជាបានផ្តល់ផលគួរឲ្យចាប់អារម្មណ៍គឺនៅនាទីទី៧៥ យុវជនកម្ពុជាបានស៊ុតរំលងដៃទីអ្នកចាំទីឡាវបុករបាទីហើយធ្លាក់ចូលក្នុងប្រអប់ឆ្លងផុតបន្ទាត់ ហើយបាល់លោតឡើងលើត្រូវបានអ្នកចាំទីឡាវចាប់។ ពេលនោះគឺអាជ្ញាកណ្តាលទាំងលើទីលាន និងខ្សែបន្ទាត់មើលមិនឃើញពីបាល់ចូលទីរបស់ឡាវទេ ហើយក៏គ្មានការពិនិត្យ និងតវ៉ាភ្លាមៗដែរ។
ពេលចាក់វីដេអូមើលសាឡើងវិញបង្ហាញយ៉ាងច្បាស់ថា បាល់បានចូលទីរបស់ឡាវហើយ ប៉ុន្តែគ្មានការតវ៉ា ឬស្នើសុំពិនិត្យឡើងវិញ។ បន្ទាប់មកកម្ពុជាបានស៊ុតបំប៉ោងសំណាញ់ទីឡាវបានសម្រេចដើម្បីតាមពីក្រោម ២-១ ដែលលទ្ធផលនេះបន្តដល់ចប់ការប្រកួត។

ក្រោយចប់ការប្រកួតនៅលើបណ្តាញទំនាក់ទំនងសង្គមកម្ពុជាបានបង្ហោះរូបភាពព្រោងព្រាតពីបាល់កម្ពុជាចូលទី១របស់ឡាវ។ អ្នកគាំទ្រកម្ពុជាបានទាមទារឲ្យមានការតវ៉ាចំពោះអាជ្ញាកណ្តាលដែលសម្រេចមិនឲ្យគ្រាប់បាល់របស់កម្ពុជា។
កាលពីយប់មិញនេះ «កម្ពុជាថ្មី» បានទាក់ទងសួរឯកឧត្តម ខៀវ សាម៉េត ប្រធានសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ជុំវិញរឿងនេះថា តើមានចំណាត់ការយ៉ាងណា? ប្រធានសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ជនជាតិកម្ពុជារូបនេះបានបញ្ជាក់ខ្លីថា «គេមានយន្តការលើអាជ្ញាកណ្តាល» ប៉ុន្តែឯកឧត្តមមិនបានបកស្រាយអ្វីវែងឆ្ងាយឡើយ។
រហូតដល់ពេលនេះ ដំណោះស្រាយបែបណាចំពោះមន្ត្រីអាជ្ញាកណ្តាលលើទីលានមិនទាន់មានទេ។
ក្រុមយុវជនកម្ពុជាមានភាគទាបបំផុតក្នុងការឡើងទៅវគ្គ៤ក្រុមចុងក្រោយ បន្ទាប់ពីចាញ់ពីរប្រកួត និងឈ្នះ១ប្រកួត។ ប្រកួតចុងក្រោយ U19 កម្ពុជាត្រូវប៉ះយុវជនទីម័រខាងកើតនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២៕

អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១៧ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២៣ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៧ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ