Connect with us

កីឡា

អ្នកគាំទ្រថៃ ខកចិត្តក្រោយ Man UTD ប្រកាសថា Ronaldo មិនអាចធ្វើដំណើរមកកាន់ទីក្រុងបាងកក

បានផុស

នៅ

អ្នកគាំទ្រក្លិប Manchester United ជាពិសេសអ្នកគាំទ្រ Cristiano Ronaldo ក្នុងប្រទេសថៃ បានសម្ដែងក្ដីខកចិត្ត ដ្បិត​កីឡាករ​វ័យ ៣៧ ​ឆ្នាំ ​រូបនេះ​ត្រូវបាន​ក្លិប​ប្រកាសថា​មិនអាច​រួម​ដំណើរ​មកជា​មួយក្រុម​ក្នុងការ​ប្រកួត Pre-Season Tour នៅ​ទីក្រុង​បាងកកឡើយ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បិសាច​ក្រហម Manchester United នឹងត្រូវ​ប្រកួត​មិត្តភាព​ជាមួយ ហង្ស​ក្រហម Liverpool នៅ​ថ្ងៃទី​ ១២ ខែកក្កដា ឆ្នាំ​ ២០២២ ខាងមុខនេះ នា​កីឡដ្ឋាន Rajamangala នៃ​ទីក្រុង​បាងកក ប្រទេស​ថៃ ដែល​អ្នកគាំទ្រ​ថៃ​រាប់​ម៉ឺន​នាក់ ក៏​កំពុង​ទន្ទឹងរង់ចាំ​ចង់ឃើញ​ក្រុម​របស់ខ្លួន​ប្រកួត ជាពិសេស​ចង់ឃើញ​តារា​ឆ្នើម​លំដាប់​ពិភពលោក Cristiano Ronaldo ដោយផ្ទាល់​ភ្នែក ប៉ុន្តែ​អ្វីៗ​ហាក់​ត្រូវបាន​ខកចិត្ត​បន្តិច ដោយសារ​អវត្តមាន​របស់ Ronaldo​។​

​ប្រភព​បាន​បង្ហើប​ថា​ អវត្តមាន​របស់ Cristiano Ronaldo នេះ ក៏ដោយ​សារ​ក្លិប​ទុកពេល​ឱ្យ​រូបគេ​ដោះស្រាយ​ជាមួយ​គ្រួសារ ខណៈ​រឿងនេះ​ត្រូវបាន​គេ​ចាត់ទុកថា​ គ្រាន់តែ​ជា​លេស ដ្បិត​ខ្សែប្រយុទ្ធ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​កំពុង​ចង់​ចាក​ចេញពី​ក្លិប ក្រោយ​ត្រលប់មក​រួមរស់​ជាមួយគ្នា​បាន​មួយឆ្នាំ​។ ការដែល​ខកចិត្ត​ គឺ​ដោយសារ​មាន​អ្នកគាំទ្រ​ហ៊ាន​ចំណាយលុយ​ដល់​រាប់រយ​ដុល្លារ​ ដើម្បី​បាន​ទស្សនា​តារា​ឆ្នើម Cristiano Ronaldo ពោលគឺ​អ្វីដែល​បានដឹង​មក​តែ​ថា ​តម្លៃ​សំបុត្រ​ចូល​ទស្សនាការ​ប្រកួត​នេះ ទាប​បំផុត​គឺ ៥,០០០​បាត (​ដែល​វា​ប្រហែល​នឹង ១៤០$)​។​

​តម្លៃ​សំបុត្រ​ជារួម​ក្នុង​ការប្រកួត​នេះ​រួមមាន ៦ ​ប្រភេទ​ផ្សេងគ្នា​៖

– CAT1 Platinium តម្លៃ 25,000​បាត (​ប្រមាណ 708$)

– CAT1 Gold តម្លៃ 22,000​បាត (​ប្រមាណ 625$)

– CAT1 Silver តម្លៃ 20,000​បាត (​ប្រមាណ 570$)

– CAT2 តម្លៃ 15,000​បាត (​ប្រមាណ 425$)

– CAT3 តម្លៃ 12,000​បាត (​ប្រមាណ 340$)

– CAT4 តម្លៃ 5,000​បាត (​ប្រមាណ 141$)

​អត្ថបទ​៖ មន្នី​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២១ វិនាទី មុន

តារា​ថៃច្រើននាក់ រត់ប្រាស់អាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

សន្តិសុខសង្គម២៩ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៣៤ នាទីutes មុន

កសិករចិញ្ចឹមគោបាយជិត ៣០០ក្បាល ផ្ដាំកសិករផ្សេងឱ្យងាកមកចិញ្ចឹមគោប្រភេទនេះ ព្រោះងាយស្រួលចិញ្ចឹម

ព័ត៌មានជាតិ៤៩ នាទីutes មុន

១៧ ខេត្តក្នុង​ចំណោម ២៥ រាជធានីខេត្ត ​បញ្ចប់​ចុះ​​តាមដាន​ការ​អនុវត្ត​យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស

ព័ត៌មានអន្ដរជាតិ៥១ នាទីutes មុន

អ៊ីស្រាអែល​​សម្លាប់​មនុស្ស​ជិត ៩០០​នាក់ ចាប់​តាំង​ពី​​​លែង​អនុវត្ត​​បទ​ឈប់​បាញ់​នៅ​តំបន់ហ្គាហ្សា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម