កីឡា
គីរីវង់សុខសែនជ័យ ជាក្រុមបន្ថែមកម្លាំងថ្មីច្រើនជាងគេ នៅជើងទី ២ នៃខេមបូឌានព្រីមៀរលីគ
ក្លិបបាល់ទាត់គីរីវង់សុខសែនជ័យ ដែលជាដៃគូសហការផ្សព្វផ្សាយរបស់ ‘កម្ពុជាថ្មី’ បានក្លាយទៅជាក្រុមដែលបន្ថែមកម្លាំងកីឡាករច្រើនជាងគេនៅជើងទី ២ នៃពានរង្វាន់ខេមបូឌៀនព្រីមៀរលីគ រដូវកាល ២០២២។

ទីផ្សារដោះដូរកីឡាករបានបើកជាផ្លូវការតាំងពីថ្ងៃទី ២៤ ខែមិថុនា ហើយក្រុមមានមូលដ្ឋាននៅខេត្តតាកែវមួយនេះ បានប្រកាសនាំចូលកីឡាករថ្មីដំបូងគេ គឺកីឡាករខ្សែបម្រើ លឹម អារុណ ក្រោមលក្ខខណ្ឌខ្ចីជើងពីក្លិបបាល់ទាត់បឹងកេត។ ក្រោយមកទៀតក្លិបក៏បានប្រកាសជាផ្លូវការ ក្នុងការនាំយកកីឡាករ Marko Ivanovic ជាខ្សែការពារថ្មីសញ្ជាតិម៉ុតេណេក្រូ វ័យ ២៦ ឆ្នាំ មានបទពិសោធន៍ជាច្រើនក្នុងការលេងបាល់អាជីពនៅអឺរ៉ុប និងលីគកំពូលម៉ាល់ឌីវ មុននឹងផ្លាស់មកកាន់ក្លិបគិរីវង់សុខសែនជ័យ។
ទី ៣ គឺកីឡាករខ្សែប្រយុទ្ធសញ្ជាតិជប៉ុន Motohiro Kaneshiro មានបទពិសោធន៍ជាច្រើនក្នុងការលេងបាល់អាជីពនៅ ប្រទេសថៃ រួចផ្លាស់ទៅកាន់ លីគកំពូលម៉ុងហ្គោលី ៣ រដូវកាល បង្ហាញខ្លួនបាន ៥៧ ដង រកគ្រាប់បាល់បាន ៤៧ គ្រាប់ រួចបន្តទៅកាន់លីគកំពូលស្រីលង្ការ បង្ហាញខ្លួនបាន ៩ ប្រកួត រកបាន ៤ គ្រាប់ និងបញ្ជូនឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន ២ ដង។

ចុងក្រោយថ្មីៗនេះ ក្លិបបានប្រកាសជាផ្លូវការក្នុងការនាំយកកីឡាករខ្សែបម្រើស្លាប សុខ បញ្ញា និងកីឡាករខ្សែការពារ ណុប សុផានុ ក្រោមលក្ខខណ្ឌខ្ចីជើងពីក្លិបបាល់ទាត់ភ្នំពេញក្រោន។ ដូច្នេះសរុបមកគីរីវង់សុខសែនជ័យ បាននាំចូលកីឡាករថ្មី ៥ រូប ក្នុងនោះបរទេស ២ រូប។ ក្រៅពីនេះ ក៏មានកីឡាករចាកចេញច្រើនផងដែរ រួមមានកីឡាករអ៊ូសបេគីស្ថាន Sukhrob Rakhmonov, កីឡាករកាមេរ៉ូន Robert Ghansah, កីឡាករហ្វីលីពីន OJ Porteria និងកីឡាករកម្ពុជា ២ រូប រ័ត្ន សំណាង និងតាំង សុភក្ត្រ។

សូមបញ្ជាក់ថា គីរីវង់សុខសែនជ័យ បច្ចុប្បន្នកំពុងឈរនៅលេខ ៨ នៃតារាងចំណាត់ថ្នាក់ ក្រោយប្រកួត ៩ ដង ស្មើ ២ និងចាញ់ ៧ ដង មាន ២ ពិន្ទុ។ ចុងសប្ដាហ៍នេះក្រុមនៃខេត្តតាកែវ នឹងបើកទ្វារកីឡដ្ឋានគីរីវង់ ទទួលស្វាគមន៍ ក្លិបវិសាខា នៅវេលាម៉ោង ៣:៤៥ នាទីរសៀល ខណៈការប្រកួតមានផ្សាយផ្ទាល់នៅលើហ្វេសប៊ុកផេក ‘កម្ពុជាថ្មី’ ផងដែរ៕
អត្ថបទ៖ មន្នីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២៣ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ