កីឡា
ជម្រើសជាតិនារីកម្ពុជា ជួបក្រុមខ្លាំងមីយ៉ាន់ម៉ា ដែលឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ររៀងរាល់ឆ្នាំ
ក្រុមបាល់ទាត់នារីជម្រើសជាតិកម្ពុជា នឹងត្រូវបន្តធ្វើការងារដ៏ធ្ងន់មួយទៀត ពោលគឺត្រូវជួបប្រកួតជាមួយក្រុមជម្រើសជាតិនារីខ្លាំងគឺ មីយ៉ាន់ម៉ា ក្នុងពានរង្វាន់ AFF WOMEN’S CHAMPIONSHIP 2022 វេលាម៉ោង៣រសៀល ថ្ងៃទី ០៩ ខែកក្កដានេះ នៅកីឡដ្ឋាន BINAN ក្នុងប្រទេសហ្វីលីពីន។

វានឹងក្លាយជាការប្រកួតដ៏លំបាកដទៃទៀត សម្រាប់ក្រុមនារីកម្ពុជាល្ងាចនេះ ពីព្រោះក្រុមបាល់ទាត់នារីជម្រើសជាតិមីយ៉ាន់ម៉ា ត្រូវបានចាត់ទុកថាជាក្រុមខ្លាំងលំដាប់ទី ៣ ក្នុងតំបន់អាស៊ានបន្ទាប់ពីវៀតណាម និងថៃ។
ចាត់ទុកជាក្រុមខ្លាំងបែបនេះ គឺបន្ទាប់ពីគេធ្លាប់ឈ្នះជើងឯកនារីអាស៊ាន ២ លើក (២០០៤ និង២០០៧) រងជើងឯក ៣ លើក (២០១១, ២០១២ និង២០១៥) ហើយក្រៅពីនេះគេបានលេខ ៣ ចំនួន ២ លើក (២០១៦ និង២០១៩) និងលេខ ៤ ចំនួន ៤ លើក (២០០៦, ២០០៨, ២០១៣ និង២០១៨)។ អាចនិយាយបានដោយខ្លីថា ក្រុមបាល់ទាត់ជម្រើសជាតិនារីមីយ៉ាន់ម៉ា គឺបានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ រៀងរាល់ឆ្នាំ រាប់ចាប់តាំងពីពានបង្កើតឡើងលើកដំបូងនៅឆ្នាំ ២០០៤។

ប្រវត្តិជួបគ្នាវិញ កម្ពុជា ធ្លាប់ជួប មីយ៉ាន់ម៉ា ម្ដងកាលពីឆ្នាំ ២០១៨ ជាលទ្ធផលមីយ៉ាន់ម៉ា បានយកឈ្នះ កម្ពុជា ១០-១។ ស្ថានភាពបច្ចុប្បន្នវិញ មីយ៉ាន់ម៉ា ទើបតែប្រកួតបាន ១ ប្រកួត ហើយបានយកឈ្នះទីម័រខាងកើត ៧-០ ខណៈកម្ពុជាវិញ ប្រកួតបាន ២ ប្រកួតស្មើជាមួយឡាវ ១-១ និងចាញ់វៀតណាម ៣-០៕
អត្ថបទ៖ មន្នីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១៥ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍១ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល