Connect with us

កីឡា

នារី​កម្ពុជា ជ្រុះ​ចេញពី​ពាន​បាល់ទាត់​នារី​អាស៊ាន ជា​ផ្លូវការ​ក្រោយ​ចាញ់​មី​យ៉ាន់​ម៉ា

បានផុស

នៅ

​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា បាន​ជ្រុះ​ចេញពី​ពានរង្វាន់​ជើងឯក​នារី​អាស៊ាន (AFF Women’s Championship 2022) ជា​ផ្លូវការ​ហើយ​ក្រោយ​ចាញ់​ក្រុម​ជម្រើសជាតិ​នារី​មី​យ៉ាន់​ម៉ា ក្នុងជំនួប​ទី​៣ ពូ​ល B ដោយ​លទ្ធផល ៣-០ នា​ល្ងាច​ថ្ងៃទី​០៩ ខែកក្កដា នេះ​។

ក្នុងការ​ប្រកួត​មី​យ៉ាន់​ម៉ា មានប្រៀប​ជាង​កម្ពុជា ខ្លាំង​ដោយ​គ្រាន់តែ​ចាប់ផ្ដើម​ការប្រកួត​ក៏​អាច​មាន​ឱកាស​ទាត់​ជាច្រើនលើក​ច្រើនសា​រហូត​ដល់ ៦​ជើង​ក្នុង​រយៈពេល​ប្រហែល ២០​នាទី តែ​មិនទាន់​អាចរក​គ្រាប់​បាល់​បានសម្រេច​ឡើយ ។ លុះ​ចូលដល់​នាទី​៣៤ កីឡាការិនី Khin Marlae Tun បា​នរក​គ្រាប់​នាំមុខ​ឱ្យ​មី​យ៉ាន់​ម៉ា ហើយ​ក៏បាន​រក្សា​លទ្ធផល ១-០ ដល់​ចប់​វគ្គ​ទី​១​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចូល​ដល់​វគ្គ​ទី​២ មី​យ៉ាន់​ម៉ា នៅតែ​បង្ហាញ​ភាព​ស្រេច​ឃ្លាន​គ្រាប់​បាល់ ហើយក៏​អាច​ទាត់​បានសម្រេច​នៅ​នាទី​៦១ ដោយ​កីឡាការិនី Myat Noe Khin​។ ការប្រកួត​អូសបន្លាយ​ដល់​នាទី​៨៧ ទើប​គ្រាប់​ទី​៣ កើតឡើង​សម្រាប់​មី​យ៉ាន់​ម៉ា ផ្ដាច់​ជ័យជម្នះ ៣-០ លើ​កម្ពុជា រហូតដល់​លទ្ធផល​បញ្ចប់​ចុងក្រោយ​។

ដូច្នេះ​លទ្ធផល​ចាញ់​នេះ​ធ្វើឱ្យ​នារី​កម្ពុជា ឈរ​នៅ​លេខ​៤ បណ្ដោះអាសន្ន​ប៉ុន្តែ​អស់​ឱកាស​ឡើង​វគ្គ​បន្ត​ហើយ ក្រោយ​រកបាន​តែ​១​ពិន្ទុ​ពី​ការប្រកួត​។ ដោយឡែក​ប្រកួត​បន្ទាប់​របស់ កម្ពុជា ត្រូវ​ជួប​ក្រុម​នារី​ទី​ម័​រ​ខាងកើត ដែល​គេ​រំពឹងថា​អាច​រក ៣​ពិន្ទុ​បាន​ពី​ការប្រកួត​នេះ នៅ​ថ្ងៃទី​១៣ ខែកក្កដា ខាងមុខ៕

អត្ថបទ ​៖ មន្នី​រ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម