កីឡា
ប្រទេសដែលនាំមុខក្នុងការទិញសំបុត្រ FIFA World Cup 2022 នៅប្រទេសកាតា
ការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2022 កាន់តែខិតជិតមកដល់ ខណៈសំបុត្រក៏បានដាក់លក់រួចមកហើយផងដែរ ខណៈគេបានមើលឃើញប្រទេសជាច្រើនបានកក់សំបុត្រទស្សនាក្រោយបានលើកភ្លាមៗ។

ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA បាននិយាយកាលពីពេលថ្មីៗថា អ្នករៀបចំការប្រកួតបានលក់ដាច់សំបុត្រអស់ចំនួន ១.៨ លានសន្លឹក សម្រាប់ការប្រកួតបាល់ទាត់ពិភពលោក (FIFA World Cup 2022) នៅប្រទេសកាតា។ FIFA បាននិយាយថា មានប្រភេទសំបុត្រពិសេសដែលមានសម្រាប់តែអ្នករស់នៅក្នុងប្រទេសម្ចាស់ផ្ទះ ហើយអ្នកគាំទ្រនៅក្នុងឈូងសមុទ្រអារ៉ាប់ បានទិញសំបុត្រច្រើនជាងគេ។
FIFA បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ក្រៅពីម្ចាស់ផ្ទះកាតា ប្រទេសឈរលើគេដែលអ្នកគាំទ្រទិញសំបុត្រមានដូចជា កាណាដា, អង់គ្លេស, បារាំង, អាឡឺម៉ង់, ឥណ្ឌា, អារ៉ាប៊ីសាអូឌីត, អេស្ប៉ាញ, អារ៉ាប់រួម និងសហរដ្ឋអាមេរិក។ អ្នកនាំពាក្យ បាននិយាយថា FIFA រំពឹងថានឹងផ្តល់សំបុត្រប្រកួតសរុបចំនួន ៣ លានសន្លឹកក្នុងអំឡុងពេលការប្រកួតរយៈពេល ២៨ ថ្ងៃដែលនឹងចាប់ផ្តើមនៅថ្ងៃទី ២១ ខែវិច្ឆិកា។
គួរដឹងដែរថា អ្នកគាំទ្របាល់ទាត់អាចទិញសំបុត្ររហូតដល់ ៦ សន្លឹកក្នុងមួយប្រកួត និងអតិបរមា ៦០ សន្លឹកសម្រាប់ការប្រកួតពេញមួយព្រឹត្តិការណ៍ទាំងមូល។
តម្លៃសំបុត្រមានបែងចែកចេញជា ៧ វគ្គផ្សេងគ្នា រួមមានថ្ងៃប្រកួតបើកឆាកថ្លៃបំផុត ៦១៧ ដុល្លារថោកបំផុត ៥៤ ដុល្លារ។ វគ្គជម្រុះក្នុងពូល ថ្លៃបំផុត ២១៩ ដុល្លារ ថោកបំផុត ១០ ដុល្លារ។ វគ្គ ១៦ ក្រុមចុងក្រោយ ថ្លៃបំផុត ២៧៤ដុល្លារ ថោកបំផុត ១៩ ដុល្លារ។ វគ្គ ៨ ក្រុមចុងក្រោយ ថ្លៃបំផុត ៤២៥ ដុល្លារ ថោកបំផុត ៨២ ដុល្លារ។ វគ្កពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ថ្លៃបំផុត ៩៥៥ ដុល្លារ ថោកបំផុត ១៣៧ ដុល្លារ។ ប្រកួតដណ្ដើមយកលេខ ៣ ថ្លៃបំផុត ៤២៥ ដុល្លារ ថោកបំផុត ៨២ ដុល្លារ និងវគ្គផ្ដាច់ព្រ័ត្រ ថ្លៃបំផុត ១៦០០ ដុល្លារ ថោកបំផុត ២០០ ដុល្លារ។ បញ្ជាក់ថា នេះជាតម្លៃប្រហាក់ប្រហែល។
អ្នកគាំទ្រឆ្នាំនេះពិសេស ដោយនឹងត្រូវដាក់ពាក្យសុំ Hayya Card ដែលជាអត្តសញ្ញាណប័ណ្ណអ្នកគាំទ្រពិសេស ត្រូវការសម្រាប់បុគ្គលណាម្នាក់ដែលមានគម្រោងធ្វើដំណើរទៅប្រទេសកាតា ដើម្បីចូលរួមការប្រកួតបាល់ទាត់ពិភពលោក។ វាក៏ផ្តល់ការដឹកជញ្ជូនសាធារណៈដោយឥតគិតថ្លៃនៅថ្ងៃប្រកួតផងដែរ។ ហើយដើម្បីទទួលបានកាត Hayya អ្នកគាំទ្របាល់ទាត់ត្រូវបានតម្រូវឱ្យកក់សំបុត្រការប្រកួត និងការស្នាក់នៅរបស់ពួកគេ មុនពេលចុះដល់ប្រទេសកាតា។
FIFA World Cup 2022 នឹងចាប់ផ្ដើមពីថ្ងៃទី ២១ ខែវិច្ឆិកា ហើយនឹងបញ្ចប់នៅថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២២ នៅប្រទេសកាតា៕
អត្ថបទ៖ មន្នីរ័ត្ន

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង