Connect with us

កីឡា

សម្តេច​​តេជោ​ ហ៊ុន​ សែន​ ស្នើ​​ក្រសួង​​អប់រំ​​ពិនិត្យ​ពន្យារ​​ពេល​​វិស្សម​កាល​​ដើម្បី​​​សិស្ស​និស្សិត​​ចូល​​​រួម​​ស៊ីហ្គេម​​២០២៣

បានផុស

នៅ

សម្តេច​អគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​​កម្ពុជា​បាន​ស្នើ​ឲ្យ​ក្រសួង​អប់រំ យុវជន និង​កីឡា​ពិនិត្យ​មើល​លទ្ធភាព​នៃ​វិស្សមកាល​តូច​ដើម្បី​ផ្តល់​ឲ្យ​ឱកាស​សិស្សានុសិស្ស និស្សិត​ ​អាច​ចូល​រួម​ការងារ​ស្ម័គ្រ​ចិត្ត​ក្នុង​ការ​រៀប​ចំ​ប្រកួត​កីឡា​ស៊ីហ្គេម លើក​ទី​៣២ ដែល​ប្រទេស​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នា​ខែ​ឧសភា។

សម្តេចតេជោ ហ៊ុន សែន
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ថ្លែង​បែនេះ​​នៅ​​​ពេល​ដែល​សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាពនៅក្នុងកិច្ចប្រជុំ ដើម្បីពិភាក្សាលើកិច្ចការនានា ត្រៀមឆ្ពោះទៅរកការប្រកួត​អាស៊ាន​ប៉ារ៉ាហ្គេម និងស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ ២០២៣។

សម្តេច​តេជោ ហ៊ុន សែន មាន​ប្រសាសន៍​ថា ៖«​ខ្ញុំ​សូម​ស្នើ​ក្រសួង​អប់រំ យុវជន និង​កីឡា​ពិនិត្យ​លទ្ធភាព​វិស្សមកាល​​តូចក្នុង​អំឡុង​ពេល​ចូល​ឆ្នាំ​ខ្មែរ ប្រពៃណី​ជាតិ​រហូត​ដល់​​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០២៣ ​ដើម្បី​ផ្តល់​ឱកាស​ឲ្យ​​សិស្ស និស្សិត ចូល​រួម​បម្រើ​ការងារ​​ស្ម័គ្រ​ចិត្ត និង​ចូល​រួម​អបអរសាទរ​ដល់​កីឡាករ កីឡាការិនី​ជាតិ ​និង​អន្តរជាតិ»។

កិច្ចប្រជុំសហព័ន្ធ​​កីឡា​អាស៊ាន​ទាំងពីរ​នេះ​មាន​រយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ ២០២២៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

បៃដិន ទុកសំបុត្រមួយច្បាប់ឲ្យ ត្រាំ នៅក្នុងថតតុ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

Sokha Hotels

ព័ត៌មានពេញនិយម