កីឡា
បើកឆាកខ្សែក្រវាត់ខារ៉ាបាវ ធន់ ផានិត បានតែ១ពិន្ទុ ខណៈ ជ័រ ពៅ បាន៣ពិន្ទុពេញ
អ្នកលេងគុនខ្មែរកំពុងឡើងជើង ធន់ ផានិត ទទួលបានត្រឹមតែ១ពិន្ទុប៉ុណ្ណោះសម្រាប់ការប្រកួតបើកឆាកសន្សំពិន្ទុខ្សែក្រវាត់ភេសជ្ជៈខារ៉ាបាវ បន្ទាប់ពីចាយពេល៥ទឹកពេញចាញ់ពិន្ទុកីឡាករថៃ ផាត់ថាណា ស៊ីតអាចាវីន កាលពីល្ងាចថ្ងៃអាទិត្យ ទី១០ ខែកក្កដា ឆ្នាំ២០២២២។

ស្របពេលជាមួយគ្នានេះ អ្នកលេងគុនខ្មែរ ជ័រ ពៅ ទទួលបាន៣ពិន្ទុពេញ បន្ទាប់ពីបានប្រកួតឈ្នះកីឡាករថៃ ផេតម៉េតម៉ៃ ស៊ីតណងឡេក ដោយពិន្ទុ។

ធន់ ផាតិត ជាតារាគុនខ្មែរសំណព្វចិត្តរបស់អ្នកគាំទ្រប្រដាល់គុនខ្មែរ បន្ទាប់ពីមួយរយៈពេលចុងក្រោយនេះធ្វើបានល្អរាល់ពេលដែលរូបគេឡើងសង្វៀន ហើយត្រូវបានអ្នកគាំទ្រគិតក្នុងចិត្តថា ជាបេក្ខភាពឈានមុខគេក្នុងការប្រកួតជើងឯកខារ៉ាបាវរដូវកាលឆ្នាំ២០២២នេះ។

ការពិតនៅលើសង្វៀនបង្ហាញឲ្យឃើញថា អ្នកលេងឆ្លងដែនថៃ ផាត់ថាណា មានគោលជំហរវ៉ៃយ៉ាងរឹងមាំ និងប្រកបដោយបច្ចេកទេស។ នៅទឹកទី១ រូបគេបានទាត់ជើងក្រោមរបស់ ផានិត ឡើងទន់ម្តង់ៗ ប៉ុន្តែអ្នកលេងគុនខ្មែរអាចទប់ទល់បាន និងបានវ៉ៃសងវិញតាមរយៈឡើងជង្គង់គួរឲ្យកត់សំគាល់ ខណៈកណ្តាប់ដៃរបស់អ្នកទាំងពីរគឺចេញប្រហាក់ប្រហែលគ្នា។

នៅទឹកទី២ ធន់ ផានិត បានចេញកែង ប៉ុន្តែកីឡាករថៃនៅតែទាត់ក្រោមច្បាស់ៗ ហើយក៏ចេញកណ្តាប់ដៃច្បាស់គោលដៅថែមទៀត ស្របពេលដែលអ្នកលេងគុនខ្មែរព្យាយាមឡើងជង្គង់។ ជាពិសេសអ្នកទាំងពីរបានប្តូរកែងគ្នា ប៉ុន្តែ ធន់ ផានិត ត្រូវច្រើនរបស់កីឡាករថៃ។

ទឹកទី៣ ធន់ ផានិត នៅតែព្យាយាមវាយសម្រុក និងមិនថយក្រោយឡើយ ប៉ុន្តែកីឡាករថៃនៅតែមានគោលជំហររឹងមាំ និងវាយចេញចំគោលដៅច្បាស់ដដែល។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នៅចុងទឹក ផានិត បានព្យាយាមវ៉ៃកែងជាច្រើន។

ចំពោះនៅទឹកទី៤ និងទី៥ អ្នកទាំងពីរនៅតែប្រឹងវ៉ៃដោយមិនសន្សំកម្លាំងឡើយ។ ជាពិសេស ធន់ ផានិត ព្យាយាមចូលវ៉ៃយ៉ាងខ្លាំង ប៉ុន្តែកីឡាករថៃនៅតែរឹងមាំ និងវ៉ៃចេញចំគោលដៅបានល្អ ទោះបីជាជើងខ្លាំងកម្ពុជាសម្រុកចូលវ៉ៃយ៉ាងណាក៏ដោយ។ ចប់ការប្រកួត ចៅក្រមកាត់សេចក្តីឲ្យ ធន់ ផានិត ចេញដោយពិន្ទុ។

ចំណែក ជ័រ ពៅ ក៏ប្រើពេល៥ទឹកពេញដែរដើម្បីទទួលបាន៣ពិន្ទុពីការឈ្នះកីឡាករថៃ តម៉េតម៉ៃ។ ជរ ពៅ បានក្លាយជាកីឡាករកម្ពុជាតែម្នាក់គត់ដែលទទួលបានជ័យជម្នះការប្រកួតបើកឆាកខ្សែក្រវាត់នេះ បន្ទាប់ពី ពេជ្រ សម្បត្តិ, ផាន ផាណាត់ និង ធន់ ផានិតចាញ់៕







អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
សន្តិសុខសង្គម១៩ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ