កីឡា
U19 កម្ពុជាចប់ភារកិច្ចពាន AFF-U19 ជាមួយលទ្ធផលរងការរិះគន់ខ្លាំង
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំ (U19) បានបញ្ចប់ភារកិច្ចក្នុងពានរង្វាន់យុវជនអាស៊ានក្រោមអាយុ១៩ឆ្នាំ (AFF U19 Boys Championship) ប្រចាំឆ្នាំ២០២២ នៅប្រទេសឥណ្ឌូណេស៊ី បន្ទាប់ពី៤ប្រកួតគឺឈ្នះ១ និងចាញ់៣។
ក្រុម U19 ត្រូវបានចាប់ឆ្នោតស្ថិតនៅក្នុងពូល B ដែលមានក្រុម ទីម័រខាងកើត សិង្ហបុរី ឡាវ និង ម៉ាឡេស៊ី។ ពូលនេះអាចចាត់ទុកជាពូលដែលស្រួលជាងគេ បើប្រៀបធៀបនឹងពូល A សុទ្ធតែក្រុមខ្លាំងដូចជាម្ចាស់ផ្ទះឥណ្ឌូណេស៊ី ថៃ វៀតណាម មីយ៉ាន់ម៉ា ហ្វីលីពីន និងព្រុយណេ។
តាមបទពិសោធ ក៏ដូចជាការអភិវឌ្ឍរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អ្នកគាំទ្រកម្ពុជាគិតឃើញថា គោព្រៃជំទង់កម្ពុជាមានសង្ឃឹមច្រើនឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយសារក្រុមឡាវ និងទីម័រខាងកើតសុទ្ធជាក្រុមដែលកម្ពុជាធ្លាប់មានប្រវត្តិឈ្នះ។ លើកលែងក្រុមយុវជនម៉ាឡេស៊ីដែលជាក្រុមមានគុណភាពល្អជាងគេក្នុងពូលនេះ។
ការពិតបង្ហាញលើទីលានចំនួន៤ប្រកួតគឺបង្ហាញលទ្ធផលហួសពីការគិតរបស់អ្នកគាំទ្រ។ យុវជនកម្ពុជារកបានតែ៣ពិន្ទុប៉ុណ្ណោះពីការឈ្នះសិង្ហបុរីដោយលទ្ធផល ១-០ នៅថ្ងៃបើកឆាក ប៉ុន្តែ៣ប្រកួតចុងក្រោយចាញ់ទាំងអស់គឺចាញ់យុវជនម៉ាឡេស៊ី ១-២, ចាញ់ឡាវ ១-២ និងចុងក្រោយចាញ់ ទីម័រខាងកើត ១-៤។
លទ្ធផលបែបនេះគឺជាអ្វីដែលអ្នកគាំទ្រខកចិត្ត និងគិតឃើញថា ការអភិវឌ្ឍបាល់ទាត់កម្ពុជាហាក់ដូចជាដើរថយក្រោយដោយសារភិវឌ្ឍក្រុមយុវជនជំនាន់បានល្អរហូតដល់បង្កើតប្រវត្តិសាស្ត្រក្នុងការឡើងវគ្គ៤ក្រុមចុងក្រោយកាលពីឆ្នាំ២០១៩ និងជាប់វគ្គជម្រុះឡើងទៅកាន់ជុំផ្តាច់ព្រ័ត្រ AFC U-19 Championship កាលពីឆ្នាំ២០២០។ នៅពេលយុវជនជំនាន់មុនផុតអាយុទៅ ដល់វេនយុវជនជំនាន់ក្រោយ ប៉ុន្តែបែរឃាធ្វើមិនបានល្អទាល់តែសោះ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍ទៀតនោះ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាស្ទើរគ្រប់ក្រុមពោលគឺចាប់ពី U19, U23 និងក្រុមធំធ្វើមិនបានល្អទាំងអស់ពោលគឺធ្លាក់ត្រឹមវគ្គជម្រុះក្នុងពូលដូចគ្នានាឆ្នាំ២០២២នេះ៕
អត្ថបទ៖ វីរបុត្រ
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់