កីឡា
កីឡាការិនីប៉េតង់កម្ពុជា ផ្គូផ្គងគូប្រកួតព្រឹត្តិការណ៍កីឡាពិភពលោក នៅសហរដ្ឋអាមេរិក រួចរាល់
បន្ទាប់ពីបានទៅដល់រដ្ឋ Birmingham សហរដ្ឋអាមេរិក ដើម្បីចូលរួមការប្រកួតកីឡាពិភពលោក (The World Games) ឆ្នាំ២០២២ កីឡាការិនីប៉េតង់កម្ពុជា ២ នាក់ បានផ្គូផ្គងគូប្រកួតរួចរាល់ហើយសម្រាប់ព្រឹត្តិការណ៍ដ៏ធំនេះ។

សម្រាប់ការប្រកួតកីឡាពិភពលោក លើប្រភេទកីឡាប៊ូល កម្ពុជា បានបញ្ជូនកីឡាការិនី ២ រូប គឺកីឡាការិនី អ៊ុក ស្រីមុំ និងកីឡាការិនី អ៊ុន ស្រីយ៉ា ប្រកួតលើ ២ វិញ្ញាសា គឺវិញ្ញាសា ២ នាក់ទល់ ២ នាក់ និងវិញ្ញាសា វាយកយកពិន្ទុ។
វិញ្ញាសាវាយយកពិន្ទុ មាន ៨ ប្រទេសចូលរួម ក្នុងនេះមានកម្ពុជា, កាណាដា, អាមេរិក, ដាណឺម៉ាក, បារាំង, ថៃ, ប៊ែលហ្សិក និងអាល្លឺម៉ង់។ ការប្រកួតតាមរូបមន្ត ជុំទី ១ ជ្រើសរើសយកពីរក្រុមដែលមានពិន្ទុខ្ពស់ជាងគេ ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ជុំទី ២ នៅសល់ ៦ ក្រុម ប្រកួតយក ២ ក្រុម ដែលមានពិន្ទុខ្ពស់ជាង ឡើងទៅវគ្គផ្តាច់ព្រ័ត្រ ហើយយកលេខ ១ ប៉ះ លេខ ៤ ខណៈលេខ ២ ប៉ះ លេខ ៣។ បន្ទាប់មក អ្នកឈ្នះ ជួប ឈ្នះ ដណ្តើមយកមេដាយមាស អ្នកចាញ់ ជួបអ្នកចាញ់ ដណ្តើមយកមេដាយសំរឹទ្ធ។
ដោយឡែកវិញ្ញាសា ២ នាក់ទល់ ២ នាក់ ចែកជា ២ ពូល គឺពូលក្រហម មាន កាណាដា, បារាំង, កម្ពុជា និង ដាណឺម៉ាក ហើយពូលស មាន អាល្លឺម៉ង់, ប៊ែលហ្សិក, អាមេរិក និងថៃ ប្រកួតតាមរូបមន្ត ក្នុងពូលនីមួយៗ យកលេខ ១ និងលេខ ២ ធ្វើការប្រកួតខ្វែង បន្ទាប់មក ឈ្នះជួបឈ្នះ យកមេដាយមាស ចាញ់ជួបចាញ់ យកលេខ ៣។ សម្រាប់ការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី ១២ និងទី ១៣ ខែកក្កដា (បានសេចក្ដីថាចូលវេលាយប់នៅកម្ពុជា ថ្ងៃទី ១៣ និងទី ១៤ ខែកក្កដា ឆ្នាំ ២០២៣)។
ព្រឹត្តិការណ៍កីឡាពិភពលោក (The World Games) គឺជាព្រឹត្តិការណ៍ពហុកីឡាអន្តរជាតិ សំដៅលើកីឡា ឬវិញ្ញាសា ឬព្រឹត្តិការណ៍នានាក្នុងកីឡា ដែលមិនមានការប្រកួតក្នុងកីឡាអូឡាំពិក។ អាចនិយាយបានថា វាមានលក្ខណៈស្រដៀងនឹងកីឡាអូឡាំពិក។ ជាធម្មតា គេប្រារព្ធធ្វើឡើងរៀងរាល់ ៤ ឆ្នាំម្តង មួយឆ្នាំបន្ទាប់ពីការប្រកួតកីឡាអូឡាំពិករដូវក្តៅ ក្នុងរយៈពេល ១១ ថ្ងៃ។ កីឡាពិភពលោក ត្រូវបានគ្រប់គ្រងដោយសមាគមកីឡាពិភពលោកអន្តរជាតិ ក្រោមការឧបត្ថម្ភរបស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (OIC)។
ការប្រកួតកីឡាពិភពលោក ឆ្នាំ ២០២២ ធ្វើនៅរដ្ឋ Birmingham សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី ០៧ ដល់ថ្ងៃទី ១៥ ខែកក្កដា ដោយមានកីឡាចំនួន ៣០ ប្រភេទដាក់ឱ្យប្រកួត និងអត្តពលិកមកពី ១១០ប្រទេសចូលរួម៕
អត្ថបទ៖ មន្នីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១៣ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១៩ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ៣ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ