កីឡា
ផ្លូវការ! កីឡា ៣៩ ប្រភេទ បូកកីឡាសម្ដែង ១ នឹងបង្ហាញខ្លួនក្នុងស៊ីហ្គេម លើកទី៣២ ឆ្នាំ ២០២៣ នៅកម្ពុជា
ក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ បានអនុម័តជាផ្លូវការនូវកីឡាចំនួន ៣៩ ប្រភេទ បូកជាមួយកីឡាសម្ដែង (Demonstration Sport) ១ប្រភេទ សម្រាប់ការប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី ៣២ ឆ្នាំ ២០២៣ នៅប្រទេសកម្ពុជា ដែលទទួលរៀបចំធ្វើម្ចាស់ផ្ទះ។

នៅព្រឹកថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២២ នារាជធានីភ្នំពេញ ដែលជាថ្ងៃចុងក្រោយនៃកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ក្នុងនោះការសម្រេចផ្លូវការត្រូវបានធ្វើឡើង ក្រោមមការដឹកនាំដោយផ្ទាល់ពីសំណាក់ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិរៀបចំស៊ីហ្គេម លើកទី ៣២ ឆ្នាំ ២០២៣ (CAMSOC) និងឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC។
ជាផ្លូវការ កីឡាដែលត្រូវបានអនុម័តរួមមាន៖
១. អត្តពលកម្ម (Track&Field និង ម៉ារ៉ាតុង), ២. កីឡាលើទឹក (ហែលទឹក, លោតទឹក និងបាល់ទឹក), ៣. វាយសី, ៤. បាល់បោះ (៥×៥ និង ៣×៣), ៥. ប៊ីយ៉ា ស្នូកឃ័រ, ៦. ប្រដាល់សកល, ៧. ប្រណាំងទូកប្រពៃណី, ៨. អុក (អុកចត្រង្គ និងអុកចិន), ៩. គ្រីឃីត, ១០. ទោចក្រយាន (កង់គួក និងកង់ភ្នំ), ១១. កីឡារាំ, ១២. បាល់ទាត់, ១៣. គុនដាវ, ១៤. ហែលទឹកជើងទា, ១៥. វាយកូនហ្គោល, ១៦. កាយសម្ព័ន្ធ (Aerobic and Artistic), ១៧. ហុកគី (រួមបញ្ចូលក្នុងសាល និងក្រៅសាល), ១៨. យូដូ, ១៩. ការ៉ាតេ, ២០. គុនខ្មែរ (មួយ), ២១. ប៉េតង់, ២២. ទូកក្ដោង, ២៣. សីដក់ (រួមបញ្ជូលសីឈិនឡុន), ២៤. បញ្ចសីលា, ២៥. សូហ្វតេន្នីស, ២៦. វាយកូនឃញលីលើតុ, ២៧. តេក្វាន់ដូ WT, ២៨. វាយកូនបាល់, ២៩. ទ្រីយ៉ាត្លុង (រួមទាំង អាគ័រត្លុង និងឌូអាត្លុង), ៣០. បាល់ទះ (ក្នុងសាល និងលើឆ្នេរខ្សាច់), ៣១. លើកទម្ងន់, ៣២. ចំបាប់, ៣៣. វ៉ូស៊ូ, ៣៤. កាយវប្បកម្ម, ៣៥. កីឡាអេឡិចត្រូនិក, ៣៦. កីឡា Floorball, ៣៧. ម៉ូតូទឹក, ៣៨. យុទ្ធគុនចម្រុះ (គុនល្បុក្កតោ, Arnis គុនដំបងរបស់ហ្វីលីពីន, ជឺជីតស៊ូ, ឃីកបុកសីង, យុទ្ធគុនចម្រុះកូរ៉េ ITF, វ៉ូវីណាម និង ៣៩. កីឡាឧបសគ្គ។ ដោយឡែក កីឡាសម្ដែង (Demonstration Sport) ដែលមានជាលើកដំបូងនោះ គឺកីឡា Teqball។ Teqball ជាកីឡាបាល់មួយដែលត្រូវបានលេងនៅលើតុកោង ដោយរួមបញ្ចូលគ្នានូវរបៀបលេងកីឡាបាល់ទាត់ និងវាយកូនឃ្លីលើតុ។
ជាមួយគ្នាផងដែរក៏នៅមានកីឡាចំនួន ៥ ប្រភេទផ្សេងទៀត ក៏ត្រូវបានស្នើសុំដាក់ពិចារណាផងដែរ រួមមាន កីឡាបាញ់កាំភ្លើង, កីឡា Kurash, កីឡាកាយសម្ព័ន្ធ វិញ្ញាសា (Rythmic), អុកអន្តរជាតិ និងកីឡាបាញ់ធ្នូ។
គួររំឭកថា ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ នឹងរៀបចំនៅថ្ងៃទី០៥ ខែឧសភា រហូតដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣៕
អត្ថបទ៖ មុនីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ