Connect with us

កីឡា

ពាក្យ​​ថា​«គុន​ខ្មែរ»​​មាន​​ឈ្មោះ​​​ក្នុង​​បញ្ជី​​​​កីឡា​​​​សម្រាប់​​ស៊ីហ្គេម​​នៅ​កម្ពុជា

បានផុស

នៅ

​កីឡា​ប្រដាល់​«​គុន​ខ្មែរ​»​ស្ថិត​ក្នុង​បញ្ជី​ឈ្មោះ​ប្រភេទ​កីឡា​ទាំង​៣៩​ដែល​ត្រូវ​បាន​​អនុម័តដោយក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ (SEAGF) សម្រាប់​ការ​ប្រកួត​កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការអនុម័​លើ​ប្រភេទ​កីឡា​ជា​ផ្លូវ​ការ​នេះ​​ត្រូវបានធ្វើឡើងនៅ​កិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ (SEAGF Council) លើកទី២ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញរយៈពេល ៣ថ្ងៃ ពីថ្ងៃទី១១-១៣ ខែកក្កដា ឆ្នាំ២០២២។ គណៈកម្មការ​​បាន​ប្រើ​ឈ្មោះ«គុន​ខ្មែរ» ប៉ុន្តែ​នៅ​ក្នុង​រង្វង់​ក្រចក​ដាក់​«មួយ​»។គណៈកម្មការ​​បាន​ប្រើ​ឈ្មោះ«គុន​ខ្មែរ» ប៉ុន្តែ​នៅ​ក្នុង​រង្វង់​ក្រចក​ដាក់​«មួយ​»។

ក្រៅ​ពី​កីឡា​៣៩​ប្រភេទ​ត្រូវ​បាន​ដាក់​ឲ្យ​ប្រកួត​ដណ្តើម​មេ​ដាយ​ជា​ផ្លូវ​ការ ក៏​មាន​កីឡា​១​ប្រភេទ​គឺ​​កីឡា Teqball ត្រូវ​បាន​ដាក់​បញ្ចូល​ជា​កីឡា​សម្តែង(Demonstration Sport។ មាន​ន័យ​ថា កីឡា​នេះ​ជា​ការ​​​ប្រកួត​សម្តែង​ ប៉ុន្តែ​មិន​មែន​ជា​ការ​ប្រកួត​ដណ្តើម​មេ​ដាយ​ទេ។ ជា​មួយ​គ្នា​នេះ​ក៏​

មានកីឡាចំនួន ៦ប្រភេទេ​កំពុង​ស្ថិត​នៅ​ក្នុង​ការ​ពិចារណា។ ដូច្នេះ​មាន​ន័យ​ថា ​ប្រភេទ​កីឡា​ទាំង​អស់​អាច​នឹង​មាន​លើស​ពី​៣៩ ប្រសិន​បើ​សម្រេច​ដាក់​បន្ថែម​កីឡា​ណា​មួយ​ទៀត​ក្នុង​ចំណោម​កីឡា​ពិចារណា​៦។

កីឡា​ទាំង​៣៩​ រួម​មាន៖

  • ១. អត្តពលកម្ម (Track&Field និង ម៉ារ៉ាតុង)
  • ២. កីឡាលើទឹក (ហែលទឹក, លោតទឹក និងបាល់ទឹក)។
  • ៣. វាយសី
  • ៤. បាល់បោះ (៥×៥ និង ៣×៣),
  • ៥. ប៊ីយ៉ា ស្នូកឃ័រ,
  • ៦. ប្រដាល់សកល
  • ៧. ប្រណាំងទូកប្រពៃណី
  • ៨. អុក (អុកចត្រង្គ និងអុកចិន)
  • ៩. គ្រីឃីត
  • ១០. ទោចក្រយាន (កង់គួក និងកង់ភ្នំ)
  • ១១. កីឡារាំ
  • ១២. បាល់ទាត់
  • ១៣. គុនដាវ
  • ១៤. ហែលទឹកជើងទា
  • ១៥. វាយកូនហ្គោល
  • ១៦. កាយសម្ព័ន្ធ (Aerobic and Artistic)
  • ១៧. ហុកគី (រួមបញ្ចូលក្នុងសាល និងក្រៅសាល)
  • ១៨. យូដូ
  • ១៩. ការ៉ាតេ
  • ២០. គុនខ្មែរ (មួយ)
  • ២១. ប៉េតង់
  • ២២. ទូកក្ដោង
  • ២៣. សីដក់ (រួមបញ្ជូលសីឈិនឡូន)
  • ២៤. បញ្ចសីលា
  • ២៥. សូហ្វតេន្នីស
  • ២៦. វាយកូនឃ្លីលើតុ
  • ២៧. តេក្វាន់ដូ WT
  • ២៨. វាយកូនបាល់
  • ២៩. ទ្រីយ៉ាត្លុង (រួមទាំង អាគ័រត្លុង និងឌូអាត្លុង)
  • ៣០. បាល់ទះ (ក្នុងសាល និងលើឆ្នេរខ្សាច់)
  • ៣១. លើកទម្ងន់
  • ៣២. ចំបាប់
  • ៣៣. វ៉ូស៊ូ
  • ៣៤. កាយវប្បកម្ម
  • ៣៥. កីឡាអេឡិចត្រូនិក
  • ៣៦. កីឡា Floorball
  • ៣៧. ម៉ូតូទឹក
  • ៣៨. យុទ្ធគុនចម្រុះ (គុនល្បុក្កតោ, Arnis គុនដំបងរបស់ហ្វីលីពីន, ជឺជីតស៊ូ, ឃីកបុកស៊ីង, យុទ្ធគុនចម្រុះកូរ៉េ ITF និង វ៉ូវីណាម)
  • ៣៩. កីឡាឧបសគ្គ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១០ នាទីutes មុន

ឯម រៀម ចេញមុខឆ្លើយតបក្រោយរងការប្រមាថពីបុគ្គលម្នាក់

ព័ត៌មានអន្ដរជាតិ៣៥ នាទីutes មុន

រុស្ស៊ី ព្រមាន ត្រាំ មិន​ឲ្យ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ

ព័ត៌មានជាតិ១១ ម៉ោង មុន

ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា អបអរសាទរចំពោះការប្រារព្ធទិវាសន្តិភាពនៅកម្ពុជា

ព័ត៌មានជាតិ១២ ម៉ោង មុន

អនុរដ្ឋមន្ត្រីការបរទេសវៀតណាម កោតសរសើរ ចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់រាជធានីភ្នំពេញ

ព័ត៌មានជាតិ១៤ ម៉ោង មុន

អភិបាល​ខេត្តមួយ​នៃ​ប្រទេសជប៉ុន ស្នើ​កម្លាំងពលកម្ម​ជាច្រើន​ពី​ក្រសួងការងារ និង​សុំ​ឱ្យ​មាន​ការ​ជួប​ផ្គូផ្គង​គ្នា​ រវាងក្រុមហ៊ុនសហគ្រាស និងកម្ពុជា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

​ក្រុមហ៊ុន​អាកាសចរណ៍​អាមេរិក ប្រទះ​ឃើញ​សាកសពក្នុងកន្លែងដាក់​កង់​យន្តហោះ​​​​ដ៏កម្រ​បំផុត​​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ពូទីន៖ ហួសពេល​ហើយ ដើម្បី​ធ្វើ​កិច្ចព្រមព្រៀង​ដឹក​ឧស្ម័ន​ថ្មី​ជាមួយ​អ៊ុយក្រែន

ជីវិតកម្សាន្ដ២១ ម៉ោង មុន

អ្នកនាង កាឆយ ទម្លាយរឿងឈឺចាប់ពីក្រោយសំណូមពរ “សុំកៅអី ១០” ទៅរាល់ម្ចាស់ដើមការ

សេដ្ឋកិច្ច២៣ ម៉ោង មុន

គម្រោងសាងសង់ផ្លូវក្រវាត់ព្រំដែន សម្រេចបានលទ្ធផលមួយចំនួន បន្ទាប់ពីបើកការដ្ឋានជិត ២ ខែ

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

Dispatch បញ្ចេញ​រូបថត​ Song Min Ho ក្នុង​ពិធី​ជប់លៀង​ កំឡុង​ពេល​បំពេញ​កាតព្វកិច្ចយោធា

Sokha Hotels

ព័ត៌មានពេញនិយម