Connect with us

កីឡា

លោក វ៉ា​ត់ ចំរើន​៖ ឆ្នាំ​២០២១ និង​ឆ្នាំ​២០២២ គឺជា​ឆ្នាំ​ពិសេស​ក្នុង​ការ​ត្រៀមខ្លួន​ឆ្ពោះ​ទៅ​ស៊ី​ហ្គេម​និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ​២០២៣

បានផុស

នៅ

​​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈ​កម្មាធិកា​រ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) បាន​លើក​ឡើងថា ឆ្នាំ​២០២១ និង​ឆ្នាំ​២០២២ គឺជា​ឆ្នាំ​ពិសេស​ដែល​គណៈ​កម្មការ​ជំនាញ​ទាំង​១៤​របស់​CAMSOC ត្រូវ​ត្រៀមខ្លួន​ និង​ធ្វើ​សកម្មភាព​ការងារ​យ៉ាងសកម្ម​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ដើម្បី​ឆ្ពោះ​ទៅ​ទទួល​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ និង អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១២នា​ឆ្នាំ​២០២៣ ។​

លោក​ វ៉ា​ត់ ចំរើន មានប្រសាសន៍ថា ឆ្នាំ​២០២១ គឺជា​ឆ្នាំ​ចា​ប់​ផ្តើម​ឆ្ពោះ​ទៅ​ទទួល​រៀបចំ​ស៊ី​ហ្គេម​លើក​ទី​៣២និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១២ ឆ្នាំ​២០២៣ ដែល​យើង​មាន​ផែនការ​ច្បាស់លាស់​ក្នុង​ការ​រៀប​ចំ​ការ​ហ្វឹកហាត់​ក្រុម​កីឡាករ កី​ឡា​ការិនី​ជ​ម្រើស​ជាតិ​ ក្នុង​ឋានៈ​ជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១២ ឆ្នាំ​២០២៣ ឲ្យ​ទ​ទួល​បាន​ជោគជ័យ​។​

​អគ្គលេខាធិការ CAMSOC បន្ត​ថា គណៈកម្មការ​ជំនាញ​ទាំង​១៤​នៃ​CAMSOCនឹង​ចា​ប់ផ្តើម​ធ្វើការ​ងារ​ចាប់ពី​ថ្ងៃ​ទី​១១ ខែម​ករា ឆ្នាំ​២០២១ តាម​ផែនការ​របស់​ខ្លួន ដើម្បី​ឲ្យ​ទាន់ពេលវេលា​។​

​ចាប់​ពីពេលនេះ​តទៅ គ្រប់​គណៈកម្មការ​ជំនាញ​ទាំងអស់ ត្រូវ​ធ្វើការ​យ៉ាងសកម្ម ដើម្បី​ឲ្យប្រា​ក​ដ​ប្រជា​ថា​ ដល់​ឆ្នាំ​ស៊ី​ហ្គេម ២០២៣ អ្វីៗ​ទាំងអស់​ត្រូវ​រួចរាល់​គ្រប់​ជ្រុងជ្រោយ​ទាំងអស់ ដូចជា​កម្មវិធី​រត់​ភ្លើង​គុ​ប​នៅ​កម្ពុជា​ និង​នៅ​ប​ណ្តា​ប្រទេស​អាស៊ាន​, ការ​ហ្វឹកហាត់​របស់​ក្រុម​ជ​ម្រើសជាតិ​, ការប្រកួត​មុន​ស៊ី​ហ្គេម​ជាដើម ដោយ​ឆ្នាំ​២០២១ និង​ឆ្នាំ​២០២២ គឺជា​ឆ្នាំ​ពិសេស​ក្នុង​ការ​ត្រៀមខ្លួន​ឲ្យ​បាន​រួចរាល់​។​

​កា​របញ្ជាក់​ប្រាប់​របស់​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ CAMSOC គឺ​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​ប្រចាំ​សប្តាហ៍​ ដឹកនាំ​ដោយ​លោក​បណ្ឌិត ថោ​ង ខុន អនុប្រធាន​អចិន្ត្រៃយ៍ CAMSOCកាលពី​ថ្ងៃ​ទី​២២ ​ធ្នូ​ម្សិលមិញ នៅ​ទីស្នាក់ការ​គណៈ​កម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​ ក្រោយពី​សម្រាក​មួ​យរយៈ​ដោយសារ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩៕​

អត្ថបទ ៖ វិសិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

អ៊ីរ៉ង់ រុស្ស៊ី ចិន នឹងធ្វើសមយុទ្ធយោធារួមគ្នាចាប់​ពីថ្ងៃអង្គារ​ក្នុងដែន​សមុទ្រ​អ៊ីរ៉ង់​

ជីវិតកម្សាន្ដ៨ នាទីutes មុន

បវរកញ្ញា Thae Su Nyein​ រងការរិះគន់ យកតំណែងគេទាំងមិនមែនជាម្ចាស់មកុដ

ព័ត៌មានជាតិ១១ នាទីutes មុន

ពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាសម្រេចបានជាង ៩,៤៤ពាន់លានដុល្លារ នៅក្នុង២ខែដំបូង​

ព័ត៌មានជាតិ១៤ នាទីutes មុន

មន្ត្រីជាន់ខ្ពស់អប់រំ ៖ កម្ពុជា ចាំបាច់ត្រូវវិនិយោគលើការគាំពារ និងអប់រំកុមារតូច ដើម្បីកសាងមូលធនមនុស្សប្រកបដោយគុណភាព

ព័ត៌មានជាតិ៣២ នាទីutes មុន

សម្តេច ម៉ែន សំអន ៖ ម្លប់ នៃសន្តិភាព បានជំរុញឲ្យមានការអភិវឌ្ឍទាំងពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៧ ម៉ោង មុន

កុំឱ្យកកស្ទះចរាចរណ៍ពលរដ្ឋ នាយករដ្ឋមន្ត្រីឱ្យពិនិត្យឡើងវិញការបិទផ្លូវ ពេលក្បួនឆ្លងកាត់

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ត្រាំ៖ ហ្សេលេនស្គី យកលុយពីបៃដិន ស្រួលដូចយកស្ករគ្រាប់ពីកូនក្មេង​

គ្រឿងញៀន
សន្តិសុខសង្គម៣ ម៉ោង មុន

មន្ទីរគ្រឿងញៀន បំភ្លឺការផ្សព្វផ្សាយលើបណ្ដាញសង្គមពាក់ព័ន្ធការចាប់មនុស្សញាត់ចូលឡាន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

លោក ត្រាំ ប្រកាស​ថា អាមេរិក​ជិត​បើក​ការ​ផ្ដល់​ព័ត៌មាន​ចារកម្ម​ឲ្យ​អ៊ុយក្រែន​វិញ​ហើយ

ព័ត៌មានជាតិ២០ ម៉ោង មុន

កម្លាំងវិស្វកម្ម កំពុងពន្លឿនការស្ថាបនាផ្លូវក្រវាត់ព្រំដែនក្នុងភូមិសាស្រ្តស្រុកអណ្តូងមាស

Sokha Hotels

ព័ត៌មានពេញនិយម