កីឡា
ស្រួង ភាវី និយាយពីអារម្មណ៍ពិតពេលកីឡាប៊ីយ៉ាស្នូឃ័រដាក់បញ្ចូលក្នុងស៊ីហ្គេម២០២៣
កីឡាការិនីប៊ីយ៉ាស្នូឃ័រឆ្នើមកម្ពុជា ស្រួង ភាវី បានបង្ហាញអារម្មណ៍រំភើបរីករាយ និងរកពាក្យអ្វីមករៀបរាប់ពុំបាន ក្រោយពេលប្រភេទកីឡាប៊ីយ៉ាស្នូឃ័រត្រូវបានដាក់បញ្ចូលក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលប្រទេសកម្ពុជាទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ។

ស្រួង ភាវី បានប្រាប់«កម្ពុជាថ្មី»ថា ៖«ខ្ញុំមានអារម្មណ៍រំភើបរកពាក្យអ្វីមកប្រៀបពុំបាន។ តែងតែមានភាពភ័យខ្លាច ប៉ុន្តែនេះជាមោទនភាពមួយ ជាប្រវត្តិសាស្ត្រមួយសម្រាប់ខ្ញុំដែលបានបង្ហាញពីប្រភេទកីឡារបស់ខ្ញុំទៅកាន់ប្រទេសកម្ពុជា ដើម្បីឲ្យបងប្អូនខ្មែរបានស្គាល់ប្រភេទកីឡាដ៏ល្អដែលប្រទេសខ្មែរកម្រមាន។ អីចឹងខ្ញុំមានតែក្តីរំភើបរីករាយ និងមានកម្លាំងចិត្តខ្លាំង»។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែកក្កដា ម្សិលមិញនេះ ក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍បានអនុម័តជាផ្លូវការនូវប្រភេទកីឡាចំនួន៣៩សម្រាប់ការប្រកួតដណ្តើមមេដាយនៅក្នុងស៊ីហ្គេម ឆ្នាំ២០២៣ នៅលើទឹកដីប្រទេសកម្ពុជា។ ក្នុងចំណោមកីឡាទាំង៣៩ដែលត្រូវបានអនុម័យនេះក៏មានកីឡាប៊ីយ៉ាស្នូឃ័រមួយផងដែរ។

ទោះបីជាយ៉ាងណា នេះគ្រាន់តែជាការកំណត់ចំនួនកីឡាដែលត្រូវដាក់ឲ្យប្រកួតប៉ុណ្ណោះ ប៉ុន្តែសម្រាប់វិញ្ញាសានៃប្រភេទកីឡានីមួយៗមិនទាន់ត្រូវបានសម្រេចឡើយ។ ដូច្នេះកីឡាប៊ីយ៉ាស្នូឃ័រក៏មិនទាន់ដឹងថា មានប៉ុន្មានវិញ្ញាសាដែរ និងវិញ្ញាសាអ្វីខ្លះដែរ។
កីឡាការិនីឆ្នើមរបស់កម្ពុជានៅលើទឹកដីប្រទេសកូរ៉េខាងត្បូង ស្រួង ភាវី មានជំនាញលើវិញ្ញាសាប៊ីយ៉ាស្នូឃ័រការ៉ុមដែលតែងតែធ្វើឲ្យជនជាតិកូរ៉េ និងពិភពលោកភ្ញាក់ផ្អើលចំពោះជំនាញដ៏អស្ចារ្យរបស់នាង។
កាលពីពេលថ្មីៗនេះ ស្រួង ភាវី ទើបតែសាងស្នាដៃថ្មីដ៏រំភើបរីករាយចំពោះមុខឪពុកម្តាយបង្កើតរបស់ខ្លួននៅលើទឹកដីនៃប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីនាងបានឈ្នះជើងឯកកីឡាប៊ីយ៉ាការ៉ុមលំដាប់ពិភពលោក PBA-LPBA Championship៕

សូមមើលប្រភេទកីឡាអស់៖ ពាក្យថា«គុនខ្មែរ»មានឈ្មោះក្នុងបញ្ជីកីឡាសម្រាប់ស៊ីហ្គេមនៅកម្ពុជា
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់