កីឡា
កម្ពុជាឈរលេខ២០ និងលេខ១នៅអាស៊ាន ក្នុងតារាងមេដាយនៅ World Games
ប្រទេសកម្ពុជាបានបញ្ជូនកីឡាប៊ូល និងប៉េតង់តែមួយគត់ទៅចូលរួមប្រកួតកីឡាពិភពលោក (World Games) នៅសហរដ្ឋអាមេរិកដោយមានកីឡាការិនីតែ២រូបប៉ុណ្ណោះប្រកួតលើ២វិញ្ញាសា។ ជាលទ្ធផលកីឡាការិនីកម្ពុជាទាំងពីររូបបានជោគជ័យ១០០%។

- វិញ្ញាសាទោលវាយយកពិន្ទុ៖ កីឡាការិនី អ៊ុក ស្រីមុំ បានឈ្នះមេដាយមាស បន្ទាប់ពីឈ្នះកីឡាការិនីដាណឺម៉ាក Katrine Junge នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយពិន្ទុ៣៧-២៣ និងវគ្គផ្តាច់ព្រ័ត្រឈ្នះកីឡាការិនីម្ចាស់ផ្ទះអាមេរិក Rebeka Howe ដោយពិន្ទុ៤១-២១។
- វិញ្ញាសាគូនារី២ទល់២៖ កីឡាការិនី អ៊ុក ស្រីមុំ និង អ៊ុន ស្រីយ៉ា ចាប់ដៃគ្នាឈ្នះមេដាយមាស បន្ទាប់ពីការប្រកួតសន្សំពិន្ទុក្នុងពូល ប្រកួតទី១ឈ្នះក្រុមនារីដាណឺម៉ាក ១៣-៥, ប្រកួតទី២ ឈ្នះក្រុមនារីបារាំង ៩-៧, ប្រកួតទី៣ឈ្នះដាណឺម៉ាក ១៣-៤ ម្តងទៀត។ ប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រុមនារីកម្ពុជាឈ្នះក្រុមនារីថៃ ១២-១០ និងប្រកួតផ្តាច់ព្រ័ត្រឈ្នះក្រុមនារីបារាំង ៧-៥។

បន្ទាប់ពីចប់ការប្រកួតទាំង២វិញ្ញាសាជាមួយនឹងលទ្ធផលឥតខ្ចោះ១០០% កម្ពុជាបានឡើងទៅឈរចំណាត់ថ្នាក់លេខ២០ ក្នុងចំណោមប្រទសចំនួន១១០ដែលបានចូលរួមប្រកួត World Games ឆ្នាំ២០២២នេះ។
បើនិយាយពីប្រទេសតំបន់អាស៊ានវិញ កម្ពុជាឈរចំណាត់ថ្នាក់លេខ១ក្នុងចំណោមប្រទេសឈ្នះមេដាយគិតត្រឹមថ្ងៃទី១៤ ខែកក្កដានេះ បន្ទាប់មកប្រទេសឥណ្ឌូណេស៊ី ឈ្នះមាស១ ប្រាក់២, ព្រុយណេ ឈ្នះមាស១ ប្រាក់១,ហ្វីលីពីន ឈ្នះមាស១, វៀតណាមឈ្នះមាស១, សិង្ហបុរី ឈ្នះប្រាក់១ សំរឹទ្ធ១, ថៃ ឈ្នះសំរឹទ្ធ២ និងម៉ាឡេស៊ី ឈ្នះសំរឹទ្ធ១។

យ៉ាងណា តារាងចំណាត់ថ្នាក់មេដាយនេះនឹងមានការប្រែប្រួល ពីព្រោះការប្រកួតសម្រាប់ព្រឹត្តិការណ៍ទាំងមូលមិនទាន់ចប់ទេ ប៉ុន្តែសម្រាប់កម្ពុជាបានបញ្ចប់ភារកិច្ចរបស់ខ្លួនហើយ៕

អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា៧ ថ្ងៃ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
សន្តិសុខសង្គម២២ ម៉ោង ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
គណបក្សថ្មីមួយទៀត ត្រូវបានក្រសួងមហាផ្ទៃ សម្រេចចុះបញ្ជីឱ្យធ្វើសកម្មភាពនយោបាយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អង់គ្លេស បិទអាកាសយានដ្ឋាន Heathrow ដោយសារអគ្គិភ័យ បង្កផលប៉ះពាល់ដល់ការធ្វើដំណើរទូទាំងពិភពលោក