កីឡា
អាជ្ញាកណ្ដាលកម្ពុជា បញ្ចប់បេសកកម្ម កាត់សេចក្ដីពាន AFF U-19 Boy’s Championship នៅឥណ្ឌូនេស៊ី
អាជ្ញាកណ្ដាលកម្ពុជា ២ រូប លោក ជី សាមឌី និងជំនួយការអាជ្ញាកណ្តាលទី ១ លោក ស៊ុន ចាន់ភារិទ្ធ បានបញ្ចប់បេសកកម្មកាត់សេចក្ដីរបស់ខ្លួន ក្នុងពានរង្វាន់ជើងឯកយុវជនអាយុក្រោម ១៩ ឆ្នាំអាស៊ាន (AFF U-19 Boy’s Championship) ហើយបន្ទាប់ពីចំណាយពេលជាង ២ សប្ដាហ៍។
លោក ជី សាមឌី ដែលជាអាជ្ញាកណ្ដាលកាត់សេចក្ដីលើទីលាន និងជំនួយការអាជ្ញាកណ្តាលទី ១ លោក ស៊ុន ចាន់ភារិទ្ធ ត្រូវបានដឹងថា បានចូលរួមកាត់សេចក្ដីព្រឹត្តិការណ៍កីឡាប្រចាំតំបន់នេះ ក្នុងនាមលោកទាំងពីរមានអាជ្ញាប័ណ្ណជាអាជ្ញាកណ្ដាលកម្រិត (FIFA) ដែលបានសេចក្ដីមានសិទ្ធិចូលរួមកាត់សេចក្ដីលើឆាកអន្តរជាតិ។
ចំពោះប្រកួតដែលលោកទាំង ២ បានចូលរួមកាត់សេចក្ដីរួមមាន ប្រកួតរវាង U-19 មីយ៉ាន់ម៉ា ជាមួយ U-19 ព្រុយណេ, ប្រកួតទី២ U-19 ព្រុយណេ ជាមួយ U-19 វៀតណាម, ប្រកួតទី៣ U-19 ព្រុយណេ ជាមួយ U-19 ហ្វីលីពីន និងប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ U-19 ឡាវ ជាមួយ U-19 ថៃ។ ក្នុងចំណោម ៤ ប្រកួតនេះ លោក ជី សាមឌី បានចាយកាតលឿងអស់ ៥ កាត និងកាតក្រហម ១ផងដែរ។
សូមបញ្ជាក់ថា យោងតាមច្បាប់អាជ្ញាកណ្ដាលមិនអាចកាត់សេចក្ដីក្នុងការប្រកួតណាដែលក្រុមប្រទេសកំណើតរបស់ខ្លួនបានឡើយ៕
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
សុខភាព២២ ម៉ោង ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ចរាចរណ៍៣ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ផ្ទុះការភ្ញាក់ផ្អើលខ្លាំងចំពោះវត្តមាន ហុងដា SCOOPY ស៊េរីថ្មី របស់ក្រុមហ៊ុនអិនស៊ីអិច ទើបតែចេញក្តៅៗ